ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​វៀតណាម ចូល​មក​ទិញ​ផ្លែស្វាយ​កែវ​រមៀតរាប់​សិប​តោនក្នុង​១​ថ្ងៃ​ នៅ​ស្រុក​រមាស​ហែក

2 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ មាន​ឈ្មួញ​វៀតណាម យក​រថយន្ត​ធុន​ធំ ឆ្លង​ដែន​ចូល​តាម​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង មក​ទិញ​ផ្លែស្វាយ​កែវ​រមៀត ដល់​ក្នុង​ផែស្ងួត ជិត​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង ជា​មធ្យម​ក្នុង​១​ថ្ងៃ ៩០​តោន​ទៅ​១០០​តោន…

ខេត្តស្វាយរៀង ៖ មាន​ឈ្មួញ​វៀតណាម យក​រថយន្ត​ធុន​ធំ ឆ្លង​ដែន​ចូល​តាម​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង មក​ទិញ​ផ្លែស្វាយ​កែវ​រមៀត ដល់​ក្នុង​ផែស្ងួត ជិត​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង ជា​មធ្យម​ក្នុង​១​ថ្ងៃ ៩០​តោន​ទៅ​១០០​តោន ក៏​ប៉ុន្តែ​តម្លៃ​ផ្លែស្វាយ ទិញ​ពី​ប្រជាពលរដ្ឋ​ផ្ទាល់ ក្នុង​១​គីឡូ​តម្លៃ​៤០០​រៀល លក់​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម ១​គីឡូ​តម្លៃ​៤៥០​រៀល តម្លៃ​ថោក​មែនទែន ឆ្នាំ​២០២៥​នេះ ។ ហើយ​ក៏​មាន​នាំ​ចេញ​ដំឡូង​មី និង​ដំឡូងបារាំង​ផង​ដែរ ។

បើ​តាម​ម្ចាស់​ផែស្ងួត (​ឃ្លាំង​ស្តុក​ទំនិញ​) បាន​ប្រាប់​កោះសន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៥​នេះ​ថា មាន​ឈ្មួញ​វៀតណាម ចូល​មក​ទិញ​ផ្លែស្វាយ​ដល់​ផែ​តែ​ម្តង ក្នុង​១​គីឡូក្រាម តម្លៃ​៤៥០​រៀល ដោយ​ខាង​ឈ្ម​ញ​វៀតណាម គេ​យក​រថយន្ត​ឆ្លង​ដែន​មក​តាម​ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង ដែល​មាន​ទីតាំង​ស្តុក​ផ្លែស្វាយ ស្ថិត​នៅ​ក្នុងភូមិ​ដូង ឃុំ​ដូង​ស្រុក​រមាស​ហែក ។

ចំណែក​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ស្វាយ​ផ្ទាល់ បាន​លើក​ឡើង​ថា ផ្លែស្វាយ​ឆ្នាំ​២០២៥​នេះ លក់​បាន​តម្លៃ​ថោក​ណាស់ ក៏​ប៉ុន្តែ​ទោះបី​មាន​តម្លៃ​ថោក​យ៉ាងណា ក៏​ពួក​គាត់​សប្បាយចិត្ត ដោយ​ស្វាយ​មាន​ទីផ្សារ​វៀតណាម​មក​ប្រមូល​ទិញ ។

ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម មេត្តា​ជួយ​រក​ទីផ្សារ​ឲ្យ​ប្រជា​កសិករ និង​ធានា​តម្លៃ​ឲ្យ​បាន​សមរម្យ (​ស្វាយ​១​គីឡូក្រាម​៧០០​រៀល​ទៅ​៨០០​រៀល​ទើប​ចំណេញ​) តម្លៃ​ស្វាយ ១​គីឡូ​៤០០​រៀល​ទៅ​៤៥០​រៀល បាន​ត្រឹម​ទប់ទល់​ការ​ចំណាយ​ទៅ​លើ​ការ​ថែទាំ ដាក់​ទឹក ជី កម្មករ បេះ​លើកដាក់ គឺ​ស្ទើរតែ​អស់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ