ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​​មី​យ៉ា​ន់​ម៉ា​ កើត​គ្រោះ​រញ្ជួយ​ដី​ទៀត​ហើយ !

1 អាទិត្យ មុន

កាលពី​វេលា​ម៉ោង​២​និង​៥៨​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៥ នេះ មាន​ករណី​គ្រោះ​រញ្ជួយ​ដី​បាន​កើត​ឡើងជា​ថ្មី​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ស្ថិ​តក្នុង​កម្រិត​៥.២​រ៉ិ​ច​ទ័​រ ជម្រៅ​១០​គីឡូម៉ែត្រ ។ នេះបើយោងតាមសារព័ត៌មាន Khaosod…

កាលពី​វេលា​ម៉ោង​២​និង​៥៨​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២៥ នេះ មាន​ករណី​គ្រោះ​រញ្ជួយ​ដី​បាន​កើត​ឡើងជា​ថ្មី​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ស្ថិ​តក្នុង​កម្រិត​៥.២​រ៉ិ​ច​ទ័​រ ជម្រៅ​១០​គីឡូម៉ែត្រ ។ នេះបើយោងតាមសារព័ត៌មាន Khaosod ។

​​តាម​ទីភ្នាក់ងារ​ឃ្លាំមើល​ការ​រញ្ជួយ​ដី​នៃ​នាយកដ្ឋាន​ឧតុនិយម​ថៃ​បាន​រាយការណ៍​ថា ការ​រញ្ជួយ​ដី​កម្រិត​៥.២​រ៉ិ​ច​ទ័​រដែ​ល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​មាន​ចម្ងាយ​ប្រហែល​៣៩២​គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​ស្រុក Pang Mapha ខេត្ត Mae Hong Son ។ ​

សូមរំលឹកថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីផ្លូវការ នៅមីយ៉ាន់ម៉ាកើនឡើងដល់ ៣,៦៤៥​នាក់ហើយ ។ យោងតាមរបាយការណ៍ពីអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបង្ហាញថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា បានកើនឡើងដល់៣,៦៤៥នាក់ គិតត្រឹមថ្ងៃអង្គារ ទី០៩ ខែមេសា ។

​ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ពិតប្រាកដ ត្រូវបានគេប៉ាន់ស្មានថា មានចំនួនច្រើនជាងតួលេខរបស់រដ្ឋាភិបាលទ្វេដង ខណៈដែលកងកម្លាំងយោធាក្រោមការដឹកនាំរបស់លោកឧត្តម​សេនីយ៍ Min Aung Hlaing ស្ទើរតែមិនបានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះនោះឡើយ។

ចំនួនអ្នកស្លាប់ច្រើនបំផុត ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Mandalay តាមពីក្រោយរដ្ឋធានី Naypyitaw និង និងតំបន់ Sagaing ។ ប្រភព៖ Irrawaddy

កែសម្រួលដោយ