ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា ​នឹង​ចាត់ការ​តបត​ខ្លាំងក្លា​ និង​ដា.ច់ខាត​ប្រឆាំង​អា​មេ​រិ​ក​ដែល​ដាក់​ពន្ធ​១០៤%

8 ខែ មុន

ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​ក​ចំនួន​១០៤​ភាគរយ​លើ​ទំនិញ​ចិន បាន​ចូល​ជា​ធរមាន ប្រទេស​ចិន​ បាន​ព្រមាន​នឹង​ធ្វើការ​តបត​ខ្លាំងក្លា​ចំពោះ​ចំណាត់ការ​របស់​អា​មេ​រិ​ក ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន CNBC កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​មេ​សា​…

ប៉ុន្មាន​ម៉ោង ​បន្ទាប់​ពី​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​ក​ចំនួន​១០៤​ភាគរយ​លើ​ទំនិញ​ចិន បាន​ចូល​ជា​ធរមាន ប្រទេស​ចិន​ បាន​ព្រមាន​នឹង​ធ្វើការ​តបត​ខ្លាំងក្លា​ចំពោះ​ចំណាត់ការ​របស់​អា​មេ​រិ​ក ​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន CNBC កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​មេ​សា​ ។

លោក លី​ន ជៀន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា ប្រទេស​ចិន​នឹង​ចាត់វិធាន​ការ​តបត​យ៉ាង​ខ្លាំងក្លា និង​ដាច់ខាត​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ចិន ​។ ការ​ដំឡើង​ពន្ធ​ថ្មី​លើ​ទំនិញ​ប្រទេស​ជា​ច្រើន​ដែល​ចូល​ទីផ្សារ​អា​មេ​រិ​ក បាន​ចូល​ជា​ធរមាន​ហើយ​នៅ​ពេល​នេះ​ម៉ោង​នៅ​ប្រទេស​កម្ពុជា​ ដោយ​ធ្វើ​អោយ​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ឆាបឆេះ​ ។

ធ្ងន់​ជាងគេ​នោះ លោកដូ ណា​ល់​ត្រាំ ប្រធានាធិបតី​អា​មេ​រិ​កបាន​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម៉ោង​នៅ​កម្ពុជា​ដំឡើង​ពន្ធ​បន្ថែម​ទៀត​ចំនួន​៥០​ភាគរយ ដោយ​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​ចិន​នឹង​ត្រូវ​ឡើង​ដល់​១០៤​ភាគរយ​។

លោក​ត្រាំ ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត​លើ​ទំនិញ​ចិន បន្ទាប់​ពី​ចិន​បាន​សង​សឹង​ដាក់​ពន្ធ​ទំនិញ​៣៤​ភាគរយ​លើ​ទំនិញ​អា​មេ​រិ​ក ជា​ការ​ឆ្លើយ​តប​នឹង​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​កលើ​ទំនិញ​ចិន​ចំនួន​៣៤​ភាគរយ​កាលពី​ចុងខែ​មីនា​ទៅ​លើ​ពន្ធ​ដែល​មាន​ស្រាប់​២០​ភាគរយ​។

លោក​ត្រាំ​​សម្រេច​ដាក់​ពន្ធ​បន្ថែម​៥០​ភាគរយ​ទៀត​មែន​នោះ វា​នឹង​ធ្វើ​អោយ​ពន្ធ​លើ​ទំនិញ​របស់​ចិន​ឡើង​ដល់​១០៤​ភាគរយ ពីព្រោះ​អា​មេ​រិ​កបាន​ដំឡើង​ពន្ធ​៣៤​ភាគរយ​ទៅ​លើ​ពន្ធ​២០​ភាគរយ​លើ​ទំនិញ​ចិន​កាលពី​ខែមីនា​។

ចិន​ទំនងជា​មិន​នៅ​ស្ងៀម​អោយ​អា​មេ​រិ​ក​ធ្វើបាប​ស្រេច​ចិត្ត​ដែរ​។ ចិន​ក៏​ទំនងជា​នឹង​សាង​សឹក​វិញ​ដូច​អ្វី​ដែល​ចិន​បាន​ប្រតិកម្ម​កន្លង​មក ហើយ​ចិន​បាន​និយាយ​ថា «​អា​មេ​រិ​ក​ប្រព្រឹត្ត​កំហុស​មួយ​ហើយ​មួយទៀត»​។ ទីផ្សារ​ភាគហ៊ុន​ក៏​ចាប់ផ្តើម​ធ្លាក់​ចុះ​ដោយសារ​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​ក​ផង​ដែរ​៕

An image of US President Donald Trump is seen at a crypto currency exchange in Hong Kong on April 9, 2025. (Photo by Peter PARKS / AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ