ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ៗ​កុំ​រំលង ! គន្លឹះ​ទាំងនេះ កា.ត់​បន្ថយ​ជំងឺមហារី.ក​សុដ.ន់

1 អាទិត្យ មុន

ជំងឺមហារីក​សុដន់​កើត​ឡើងជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង ជា​ពិសេស​អ្នក​ដែល​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ក៏​អាច​ប្រឈម​នឹង​ជំងឺមហារីក​នេះ​ដែរ​។ ជាក់ស្ដែង មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៨​នាក់ ធ្វើ​រោគ​វិនិច្ឆយ​ថា​មាន​ជំងឺមហារីក​សុដន់ ។ យ៉ាងណាមិញ ការ​រក​ឃើញ​ជំងឺ​នេះ​ទាន់​ពេល​អាច​ជួយ​ឲ្យ​ការ​ព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ដូច្នេះ​ហើយ…

ជំងឺមហារីក​សុដន់​កើត​ឡើងជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង ជា​ពិសេស​អ្នក​ដែល​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ក៏​អាច​ប្រឈម​នឹង​ជំងឺមហារីក​នេះ​ដែរ​។ ជាក់ស្ដែង មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៨​នាក់ ធ្វើ​រោគ​វិនិច្ឆយ​ថា​មាន​ជំងឺមហារីក​សុដន់ ។

យ៉ាងណាមិញ ការ​រក​ឃើញ​ជំងឺ​នេះ​ទាន់​ពេល​អាច​ជួយ​ឲ្យ​ការ​ព្យាបាល​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ដូច្នេះ​ហើយ គ្នា​យើង​គប្បី​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​ជា​ទៀងទាត់ និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ក៏​ដូច​ជា​ថត​សុដន់ ដើម្បី​រក​មើលជំងឺ​មហារីក​ឲ្យ​ទាន់​ពេលវេលា​។

រោគ​សញ្ញា​នៃ​ជំងឺមហារីក​សុដន់

-ប្រែប្រួល​ទំហំ ឬ​រូបរាង​នៃ​សុដន់​ម្ខាង ឬ​ទាំង​សងខាង

-ដុំ​ពក ឬ​ហើម​នៅ​ក្លៀក

-មាន​កន្ទួល​នៅ​ជុំវិញ​ចុង​សុដន់

-ចុង​សុដន់​ប្រែប្រួល ដូច​ជា​លឹប​ចូល​ក្នុង

-ហូរ​ទឹក​ពី​ចុង​សុដន់ ដែល​អាច​មាន​ឈាម

មូលហេតុ​បង្ក​ជំងឺមហារីក​សុដន់
មូលហេតុ​ជាក់លាក់​នៃ​ជំងឺមហារីក​សុដន់ មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ ដែល​រួម​មាន​៖

-អាយុ​ច្រើន

-ប្រវត្តិ​គ្រួសារ​មាន​ជំងឺមហារីក​សុដន់

-ធ្លាប់​កើត​ជំងឺមហារីក​សុដន់

-មាន​កម្ពស់​ខ្ពស់ លើស​ទម្ងន់ ឬ​ធាត់​ជ្រុល

-ជក់បារី

កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ តាម​គន្លឹះ​ទាំងនេះ
១. កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ជំងឺមហារីក​សុដន់​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គប្បី​កាត់​បន្ថយ​គ្រឿង​ស្រវឹង​ឲ្យ​នៅ​កម្រិត​តិចតួច ទើប​ជា​ការ​ប្រសើរ​។

២. ឈប់​ជក់បារី
ទន្ទឹម​នឹង​នេះ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​កើត​ជំងឺមហារីក​ផ្សេង​ៗ រួម​ទាំង​ជំងឺមហារីក​សុដន់​ផង​ដែរ​។ ជាក់ស្ដែង ស្ត្រី​ដែល​ជក់បារី​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺមហារីក​សុដន់ ។ សម្រាប់​អ្នក​ដែល​ចាប់ផ្ដើម​ជក់បារី​នៅ​មុន​ពេល​សម្រាលកូន​ដំបូង និង​បន្ត​ជក់​លើស​ពី​២០​ឆ្នាំ មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​ប្រភេទ​នេះ​ដល់​ទៅ​៣៥%​។

៣. ហាត់ប្រាណ​ជា​ទៀងទាត់
ការ​ហាត់ប្រាណ​ជា​ទៀងទាត់ មានគុណ​ប្រយោជន៍​ជួយ​ពង្រឹង​សុខភាព ក៏​ដូច​ជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំងនេះ គ្នា​យើង​គប្បី​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​១៥០​នាទី​ក្នុង​មួ​យស​ប្ដា​ហ៍​។

៤. ញ៉ាំ​របប​អាហារ​ល្អ​ៗ
ការ​ញ៉ាំ​អាហារ​ល្អ​ៗ ដូច​ជា​បន្លែ ផ្លែ​ឈើ អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់​យ៉ាង​មាន​ប្រសិទ្ធភាព​។ មួយវិញទៀត យើង​គប្បី​ញ៉ាំ​អាហារ​ដែល​សម្បូរ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ខ្ពស់​ដែល​រួម​មាន ការ៉ុត ល្ពៅ បន្លែ​ស្លឹក​បៃតង ដំឡូងជ្វា ផ្សិត និង​ទទឹម ជាដើម​។ បន្ថែម​ពី​នេះ យើង​គប្បី​បញ្ចូល​វីតាមីន​D ដែល​មាននៅ​ក្នុង​ត្រី​សាល់​ម៉ុ​ន និង​ស៊ុត​លឿង ក្នុង​របប​អាហារ​ផង​ដែរ​។

៥. បំបៅ​ដោះ​កូន
ការ​បំបៅ​ដោះ​កូន​មិន​ត្រឹមតែ​កាត់​បន្ថយ​ឱកាស​ក្នុង​កា​រវិ​វត្ត​នៃ​ជំងឺមហារីក​នោះ​ទេ តែ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​អូវែ ដោយ​ការពារ​ការ​បញ្ចេញ​អូវុល​ថែម​ទៀត​ផង​។ ដូច្នេះ​ហើយ ម៉ាក់​គប្បី​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៦​ខែ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដល់​ទាំង​ម្ដាយ និង​ទារក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ