ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ​-​ស្រែ​ពក បារម្ភពីសុវត្ថិភាព ពេលចុះល្បាតម្តងៗ ត្រូវ​ជនសង្ស័យបា.ញ់មកលើក្រុមមន្ត្រី

1 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០២៥​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ​-​ស្រែ​ពក បាន​ជួប​ប្រទះ​ហេតុ​ការ​បាញ់​តដៃ​ពី​សំណាក់​ក្រុម​ព្រានព្រៃ ដែល​បាន​ចូល​ទៅ​តំបន់ហាមឃាត់​ប​បាញ់​សត្វ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិភាព​មន្ត្រី​ជំនាញ ។ យោង​តាម​របាយ​ការ​ណ៏​ដែល​កោះសន្តិភាព​ទើប​ទទួល​បាន​នា​ថ្ងៃ​ទី​០៨ ខែមេសា…

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០២៥​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ​-​ស្រែ​ពក បាន​ជួប​ប្រទះ​ហេតុ​ការ​បាញ់​តដៃ​ពី​សំណាក់​ក្រុម​ព្រានព្រៃ ដែល​បាន​ចូល​ទៅ​តំបន់ហាមឃាត់​ប​បាញ់​សត្វ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សុវត្ថិភាព​មន្ត្រី​ជំនាញ ។

យោង​តាម​របាយ​ការ​ណ៏​ដែល​កោះសន្តិភាព​ទើប​ទទួល​បាន​នា​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៧​និង​៥០​នាទី​ព្រឹក មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​៥​នាក់ បំពាក់​ដោយ​អាវុធ​CKC​ចំនួន​៥​ដើម និង​មន្ត្រី​សត្ត​រក្ស​ចំនួន​២​នាក់ នៃ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ណា​ម​លៀរ ស្រែ​ពក បាន​ធ្វើការ​ចុះ​ល្បាត​ត្រង់​ចំនុច​ផ្លូវ​ត្រពាំង​កក់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃី​ឡឹ​ក ស្រុក កោះ​ញែក​  បាន​ជួប​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង ប្រដាប់​ដោយ​អាវុធ​ម៉ាក​AK​ស្វាយ​បត់​១​ដើម​។

ខណៈនោះ​ក្រុមការងារ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ស្រែក​ឃាត់​ឲ្យ​ជនសង្ស័យ​ឈប់​ម៉ូតូ​ដើម្បី​សួរនាំ តែ​ផ្ទុយ​ទៅ​វិញ​ជនសង្ស័យ​បាន​ធ្វើការ​បាញ់ប្រហារ​មក​លើ​មន្ត្រី​ជា​ច្រើន​គ្រាប់ តែ​ជា​សំណាងល្អ ក្នុង​ហេតុ​ការ​ផ្ទុះអាវុធ​នេះ មិន​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​រង​របួស​ឡើយ ។​សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ក្រោយ​ស្ងប់ស្ងាត់​ការ​ផ្ទុះអាវុធ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​វិញ​ត្រឡប់​មក​កាន់​ស្នាក់​វិញ​ដោយ​សុ​វត្តិភាព​។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ ករណី​ផ្ទុះអាវុធ​និង​ការ​ផ្ជុ​ង​គម្រាមកំហែង​ពី​សំណាក​ជនសង្ស័យ​នេះ គឺជា​លើក​ទី​៣​ហើយ ដែល​បច្ចុប្បន្ន​មន្ត្រី​មានការ​ព្រួយ​បារ​ម្ម​ណ៍​ពាក់​ព​ន្ធ័​និង​សុ​វត្តិភាព​ផ្ទាល់ខ្លួន​ក្នុង​ពេល​ចុះ​ល្បាត​ម្តង​ៗ ដោយ​គិត​ថា​គ្មាន​សុ​វត្តិភាព ។ ដោយ​មន្ត្រី​ជំនាញ​ស្នើ​សុំ​ឲ្យ​មាន​កិច្ចសហការ​ពី​កងកម្លាំង​សមត្ថកិច្ច ដើម្បី​ធ្វើការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​បរបាញ់​សត្វព្រៃ ដែល​ប្រើប្រាស់​អាវុធ​បាញ់​មក​លើ​ក្រុម​មន្ត្រី​ជំនាញ​ការពារ​ព្រៃឈើ​ដោយ​គ្មាន​ញញើត​និង​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ