ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីកម្ពុជានឹងបញ្ជូនឧបនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីមួយរូបចរចានឹងអាមេរិកជុំវិញការដំឡើងពន្ធនាំចូល

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​បញ្ជូន​ឧបនាយករដ្ឋមន្ត្រី​១​រូប និង​រដ្ឋមន្ត្រី​១​រូប ដឹកនាំ​កិច្ចចរចា​ជាមួយ​សហរដ្ឋអាមេរិក​ជុំវិញ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ដែល​អា​មេ​រិ​ក​ដាក់​ចេញ​ជាមួយ​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​បញ្ជូន​ឧបនាយករដ្ឋមន្ត្រី​១​រូប និង​រដ្ឋមន្ត្រី​១​រូប ដឹកនាំ​កិច្ចចរចា​ជាមួយ​សហរដ្ឋអាមេរិក​ជុំវិញ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ដែល​អា​មេ​រិ​ក​ដាក់​ចេញ​ជាមួយ​កម្ពុ​ជានា​ពេល​ថ្មី​ៗ​នេះ ។

ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​មរតក​តេ​ជោ មាន​ទីតាំង​ស្ថិត​នៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​កង​យោធពលខេមរភូមិន្ទ និង​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៥​នេះ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ភ្លាម​ៗ​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ប្រកាស​ឡើង​ការ​ដំឡើង​ពន្ធគយ រដ្ឋាភិបាល​កម្ពុជា​បាន​គិតគូរ និង​រៀបចំ​ដោះស្រាយ​ភ្លាម​ៗ​ជា​ជំ​ហ៊ាន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​មុន​នឹង​បញ្ជូន​លិខិត​មួយ​ចំពោះ​មុខ​ទៅ​កាន់​រដ្ឋបាល Donald Trump​។

បញ្ជាក់​ឡើង​វិញ សម្តេច​បវរ​ធិ​បតី បាន​ថ្លែង​ថា កម្ពុជា​មិន​ដែល​ដាក់​ពន្ធ​នាំ​ចូល​របស់​សហរដ្ឋ អា​មេ​រិ​ករ​ហូត​ដល់​៩៧%​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ពន្ធ​នាំ​ចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក​កម្ពុជា​ខ្ពស់​បំផុត​ត្រឹម​៣៥% ខណៈ​ដែល​ជា​មធ្យម​មាន​ត្រឹម​២៩.៤% ប៉ុណ្ណោះ ។ ពាក់ព័ន្ធ​នឹង​ករណី​ដំឡើង​ពន្ធ​នេះ​ដែរ សម្តេច​ធិ​បតី បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​រយៈពេល​៤១​ម៉ោង និង​ដាក់​ផែនការ​អនុវត្ត​ត្រឹម​៣៧​ម៉ោង ដើម្បី​បញ្ចប់​កិច្ចការ​ចំពោះ​មុខ​ដោយ​បាន​ផ្ញើ​លិខិត​មួយ​ទៅ​រដ្ឋបាល Donald Trump​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​មួយ​ចំនួន​ដែល​ចោទ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ចំណាត់ការ​ភ្លាម​ៗ​លើ​បញ្ហា​ខាងលើ​នេះ ខណៈ​ដែល​សម្តេច​ធិ​បតី​ថា កិច្ចការ​ខ្លះ​មិន​ចាំបាច់​បង្ហោះ​ផ្សព្វផ្សាយ​នោះ​ទេ តែ​ត្រូវ​អនុវត្ត​ភ្លាម​ៗ​ទៅ​តែ​ម្តង ។

សម្តេច​បវរ​ធិ​បតី បាន​បញ្ជាក់​ថា ៖«​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ក្រុមការងារ​ជា​ជំ​ហ៊ាន​២​រួ ច​ទៅ​ហើយ ដោយ​ត្រៀមលក្ខណៈ​ប្រគល់​ភារកិច្ច​ឱ្យ​ក្រុមការងារ​មួយ​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់​ថុ​ល ជា​ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី ចម និម្មល ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បើ​ចាំបាច់​ត្រៀម​ចេញដំណើរ​ទៅ​សហរដ្ឋអាមេរិក​ធ្វើការ​ចរចា​» ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា «​កម្ពុជា​ត្រៀម​ឧបនាយករដ្ឋមន្ត្រី​១​រូប និង​រដ្ឋមន្ត្រី​១​រូប ដើម្បី​ដឹកនាំ​ចរចា​នេះ ព្រោះ​វា​ជា​សារសំខាន់​ថា ជា​ការ​ឱ្យ​តម្លៃ​ខ្ពស់​នៅ​ក្នុង​ការ​ចរចា ដើម្បី​ផលប្រយោជន៍​ជាតិ ។

ការ​ចាត់តាំង​មន្ត្រី​ចូល​ចរចា គឺ​ស្មើនឹង​ការ​ឱ្យ​តម្លៃ​ថា តើ​សំខាន់​ប៉ុណ្ណា បើ​យើង​មិន​ឱ្យ​តម្លៃ យើង​ត្រឹម​ចាត់តាំង​ប្រធាន​យក​ដ្ឋា​ន​មួយ​ក៏​បាន​ដែរ ឬ​មួយ​អនុរដ្ឋលេខាធិការ ឬ​រដ្ឋលេខាធិការ តែ​នេះ​យើង​ចាត់​ដល់​ឧបនាយករដ្ឋមន្ត្រី ក្នុង​រដ្ឋាភិបាល ក្រៅពី​នាយក​រដ្ឋមន្ត្រី អស់ពី​ណា​ធំ​ជាង​ឧបនាយករដ្ឋមន្ត្រី​ហើយ​» ។

បន្ថែម​លើ​នេះ សម្តេច​ធិ​បតី ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​ក្រុមប្រឆាំង​មួយ​ចំនួន​ដែល​តាំងខ្លួន​ធ្វើ​ជា​អ្នកចេះ បើ​ជ្រុល​ជា​មើលងាយ​សមត្ថភាព​របស់​សម្តេច​ទៅ​ហើយ សូម​ឱ្យ​ចំណាំ​ច្បាស់​ជាង​សម្តេច​ផង ។ ក្នុង​ន័យ​នេះ​ដែរ សម្តេច​បវរ​ធិ​បតី បាន​សង្កេត​ឃើញ​ថា អ្នក​រិះគន់​សម្តេច និង​តាំងខ្លួន​ជា​បណ្ឌិត សេដ្ឋកិច្ច ប៉ុន្តែ​បាន​ប្រើប្រាស់​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត Ai ដើម្បី​រៀបចំ​ផែនការ​ឱ្យទៅ​វិញ ។

សូម​ជម្រាប​ថា ការ​ប្រកាស​ត្រៀម​មន្ត្រីជាន់ខ្ពស់​របស់​កម្ពុជា​ចូលរួម​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ខាងលើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២ មេ​សា ឆ្នាំ​២០២៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៥​នៅ​កម្ពុជា ផ្ទុះ​ការ​ភ្ញាក់ផ្អើល ជុំវិញ​ការ​ធ្វើ​សន្និសីទ ស្តី​ពី​ការ​បញ្ជាក់​ការ​ឆ្លើយ​តប​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លើ​ការ​តម្លើង​ពន្ធ​ជាស​កល ប្រមាណ​៦០​ប្រទេស ជុំវិញ​ពិភពលោក​ដែល​លោក​ត្រាំ​ហៅ​ថា «​ទិវា​រំដោះ​» ក្នុង​នោះ​ក៏​មាន កម្ពុជា​ផង​ដែរ ត្រូវ​បាន​កំណត់​ពន្ធ​នាំ​ចូល​៤៩% បន្ទាប់​ពី​រដ្ឋបាល Donald Trump រក​ឃើញ​ថា គម្លាត​រវាង​ការ​នាំ​ទំនិញ​ពី​កម្ពុជា ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក មាន​គម្លាត​ឱន ភាព​ពាណិជ្ជកម្ម រហូត​ទៅ​ដល់​៩៧% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ