ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃអនាគត កម្ពុជានឹងមានស្ពានក្រោមទឹកឆ្លងកាត់ទន្លេ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហាញ​ក្តី​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត​កម្ពុជា​នឹង​មាន​ស្ពាន​ក្រោម​ទឹក​ឆ្លងកាត់​ទន្លេ ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​ស្ពាន​លើ​ទឹក ក្រោម​ដី…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហាញ​ក្តី​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត​កម្ពុជា​នឹង​មាន​ស្ពាន​ក្រោម​ទឹក​ឆ្លងកាត់​ទន្លេ ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​ស្ពាន​លើ​ទឹក ក្រោម​ដី និង​នៅ​លើ​អាកាស ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​អាកាស មរតក​តេ​ជោ នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី បាន​បង្ហាញ​មហិច្ឆតា​យ៉ាង​ធំធេង​សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគតកាល​ថា សម្តេច​នឹង​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​មាន​កំណើន​ជា​បន្តបន្ទាប់ ។

សម្តេច​បវរ​ធិ​បតី បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ពង្រីក​ផ្លូវជាតិ​បន្ថែម ព្រមទាំង​ការ​កសាង​ស្ពាន ថ្មី​ៗ​ទាំង​ស្ពាន​អាកាស ស្ពាន​ក្រោម​ដី និង​ស្ពាន​លើ​ទឹក ។

ជាមួយនឹង​មហិច្ឆតា លើ​គម្រោង​នៃ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នេះ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា «​ឥឡូវ​កំពុង​តែ​គិតគូរ​សិក្សា ថ្ងៃក្រោយ​ខ្ញុំ​សង្ឃឹមថា យើង​នឹង​មាន​អា​ក្រោម​ទឹក​(​ស្ពាន​ក្រោម​ទឹក​) ឆ្លងទន្លេ​បន្ថែម​ទៀត​…​វា​ទៅ​ចឹ​ង ។ ឥឡូវ​ពី​អរិយ​ក្សត្រ​មក​ខាង​ភ្នំពេញ យើង​ទៅ​ឥឡូវ​ជិះ​ដ​សាឡា​ង​» ។

បន្ថែម​ពី​គម្រោង​នេះ​ដែរ សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​ប្តេជ្ញា​កសាង​ស្ពាន​ថ្មី​ៗ​បន្ត​ទៀត ខណៈ​បច្ចុប្បន្ន​តាម​ផែនការ គឺ​ស្ពាន​ដែល​គ្រោង​សាងសង់​ឡើង​មាន​ប្រមាណ​ជា​២​ទៅ​៣​ទីតាំង ដូច​ជា ស្ពាន​ឆ្លងកាត់​ទន្លេ​ពី​តំបន់​ផ្សារ​ចាស់​ទៅ​អរិយ​ក្សត្រ និង​ស្ពាន​ដីឥដ្ឋ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ