ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថា ​កម្ពុជា​មិន​បាន​ជា.ន់.ក.​អា​មេ​រិ​ក​រឿង​យកពន្ធ​ទេ

5 ម៉ោង មុន
  • ភ្នំពេញ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​កម្ពុជា​មិន​បាន​ជាន់ក​អា​មេ​រិ​ក​រឿង​យកពន្ធ​លើ​ទំនិញ​អា​មេ​រិ​ក​ឡើយ​។សម្តេច​ធិ​បតី មាន​ប្រសាសន៍​បែប​នេះ នៅ​ពេល​សម្តេច​ចូលរួម​ជា​អធិបតីភាព​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​មរតក​តេ​ជោ​នៅ​ថ្ងៃ​ទី០៧ ខែមេ​សា​។ សម្តេច​បាន​ពន្យល់​ថា អ្វី​ដែល​បាន​លើក​ឡើង​៩៧​ភាគរយ​នោះ​…

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​កម្ពុជា​មិន​បាន​ជាន់ក​អា​មេ​រិ​ក​រឿង​យកពន្ធ​លើ​ទំនិញ​អា​មេ​រិ​ក​ឡើយ​។សម្តេច​ធិ​បតី មាន​ប្រសាសន៍​បែប​នេះ នៅ​ពេល​សម្តេច​ចូលរួម​ជា​អធិបតីភាព​សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​អាកាស​មរតក​តេ​ជោ​នៅ​ថ្ងៃ​ទី០៧ ខែមេ​សា​។

សម្តេច​បាន​ពន្យល់​ថា អ្វី​ដែល​បាន​លើក​ឡើង​៩៧​ភាគរយ​នោះ​ គឺជា​ឱនភាព​សេដ្ឋកិច្ចរ​វា​កម្ពុជា​ និង​អា​មេ​រិ​ក ។ ចំពោះ​ពន្ធ​កម្ពុជា​ដាក់​លើ​ទំនិញ​អា​មេ​រិ​ក​គឺ​មាន​ជា​មធ្យម​ត្រឹម​ជាង​២៩,៤​ភាគរយ​ប៉ុណ្ណោះ​។ សម្តេច​បាន​ឆ្លៀតឱកាស​នេះ ​ដើម្បី​និយាយ​ពន្យល់​អំពី​បញ្ហា​ពន្ធ​រវាង​កម្ពុជា​និង​អា​មេ​រិ​ក បន្ទាប់​ពី​លោក​ត្រាំ​បាន​ដល់​ពន្ធ​៤៩​ភាគរយ​លើ​ទំនិញ​របស់​កម្ពុជា​ ។

សម្តេច​ក៏​បាន​បង្ហាញ​ពី​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​និង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ដំឡើង​ពន្ធ​ដោយ​រដ្ឋបាល​របស់​លោក​ត្រាំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ