ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ​​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ​និងពលរដ្ឋ

16 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​ធ្វើការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្រៅ​ប្រ​ព​ន្ធ័​តុលាការ​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៥​នេះ​ក្រោម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​។ នាយករង​រដ្ឋបាល​ខេត្តកំពង់ស្ពឺ…

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​ធ្វើការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្រៅ​ប្រ​ព​ន្ធ័​តុលាការ​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២៥​នេះ​ក្រោម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​។

នាយករង​រដ្ឋបាល​ខេត្តកំពង់ស្ពឺ លោក ជេ​ត ដុំ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ជាម ច​ន្ទ័​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ចំនួន​ពីរ​ក្រុម ក្នុង​នោះ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៤៨​គ្រួសារ​ជា​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​និង​អាស្រ័យ​ផល​លើ​ដី​ប្រហែល​៨​ហិ​កតា​ជុំវិញ​ទំនប់​ក្រាំង​ជ្រៃ និង​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​ចំនួន​១៥០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ក្រាំង​ស្នួល ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

លោក ជេ​ត ដុំ នាយករង​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​បន្ត​ថា ភាគី​ទាំង​បាន​ស្រុះស្រួល​និង​ទទួលយក​ការ​ដោះស្រាយ​ក្រោម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​ចំនួន​៣​ចំនុច​៖

១-​តំណាង​ពលរដ្ឋ​៤៨​គ្រួសារ​ដែល​ជា​អ្នក​អាស្រ័យ​ផល​និង​បាន​ប្រើប្រាស់​ដី ហើយ​បាន​លក់​ដី​នេះ ឯកភាព​ប្រគល់​ថវិកា​ចំនួន​៥៤០០០​ដុល្លា​អា​មេ​រិ​ក​/​ក្រុម សរុប ទាំង​៦​ក្រុម ចំនួន ៥៤.០០០​ដុល្លារ​អា​មេ​រិ​ក​។ ថវិកា​នេះ ត្រូវ​ប្រមូល និង​កាត់​យក​ជា ប្រយោជន៍​រួម​ដូច​ជា ការ​ចាក់​ដី ជួសជុល​ផ្លូវ រោង​បុណ្យ​ភូមិ​ដែល​មាន​ស្រាប់​។ រដ្ឋបាល​ឃុំ​ត្រូវ​បង្កើត​គណៈកម្មការ​ប្រើប្រាស់​ថវិកា​ឲ្យ​បាន​ច្បាស់លាស់​ហើយ​ការ ប្រមូល​ថវិកា​នឹង​ត្រូវ​កាត់​ចេញ​នៅ​ពេល​អ្នកទិញ​ដី ប្រគល់​ប្រាក់​គ្រប់​ចំនួន​នៅ​រដ្ឋ​បា ឃុំ​។

២-ភាគី​តំណាង​១៥០​គ្រួសារ ឯកភាព​ទទួលយក​ទាំងស្រុង​ដូច​ក្នុង​ខ្លឹមសារ​ប្រការ​១ ហើយ​ត្រូវ​ធានា​ថា ថវិកា​នេះ​នឹង​ប្រើប្រាស់​ចំ​គោលដៅ​ជា​ប្រយោជន៍​រួម និង​ព្រម​ដក ពាក្យ​ល្អាង និង​មិន​សើរើ​ឡើង​វិញ​ឡើយ​។

៣-ភាគី​អ្នកទិញ​ដី ត្រូវ​កាត់​ដី​ចំនួន ៣៥,០០០ ម៉ែត្រការ៉េ ទៅ​មន្ទីរ​ធនធានទឹក និង​ឧតុ និយម​ខេត្ត ដើម្បី​ចុះបញ្ជី​ជា​ដី​រដ្ឋ និង​ជា​ទំនប់​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ