ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីម្នាក់បើករថយន្តទៅស្រោ.ចទឹករំដោះគ្រោះ ស្រាប់តែបើកសុខៗក៏រល.ត់ និងឆេះសល់តែគ្រោ.ងឆ្អឹ.ង

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង ចេញពីផ្ទះ​ក្នុង​បំណង​ទៅ​ស្រោច​ទឹក​រំដោះគ្រោះ នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ លុះ​ពេល​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​រលត់​ម៉ាស៊ីន​នៅ​តាម​ផ្លូវ ហើយ​ក៏​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ។ បន្ទាប់​មក​ក៏​មានការ​ឆាបឆេះ​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច​ទាំងស្រុង…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស​១​គ្រឿង ចេញពីផ្ទះ​ក្នុង​បំណង​ទៅ​ស្រោច​ទឹក​រំដោះគ្រោះ នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ លុះ​ពេល​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​រលត់​ម៉ាស៊ីន​នៅ​តាម​ផ្លូវ ហើយ​ក៏​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត ។

បន្ទាប់​មក​ក៏​មានការ​ឆាបឆេះ​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច​ទាំងស្រុង នៅ​សល់​តែ​គ្រោង​ដែក ក្លាយទៅជា​ដែក​អេ​ត​ចាយ​តែ​ម្ដង ប៉ុន្តែ​ស្ត្រី​នោះ​បាន​បើកទ្វារ​រត់​ចេញ​ក្រៅ​ទាន់​ពេល មិន​មាន​គ្រោះថ្នាក់​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​រថយន្ត​១​គ្រឿង​នោះ បើកបរ​តាម​ផ្លូវ​បេតុង​ខាងលើ ហើយ​ខណៈ​កំពុង​តែ​បើក​សុខ​ៗ​ក៏​ស្រាប់តែ​ឈប់ និង​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាងក្រោយ​ហុយ​ទ្រលោម ។

ពេល​នោះ​បានឃើញ​ស្ត្រី​អ្នកបើកបរ​បើកទ្វារ​ចុះ​ចេញ​ក្រៅ និង​ស្រែកហៅ​ឲ្យ​ពួក​គាត់​ជួយ ប៉ុន្តែ​ពួក​គាត់​មិន​ទាន់​បាន​ជួយ​ផង ស្រាប់តែ​មាន​ភ្លើង​ឆេះ​រថយន្ត​នោះ​សន្ធោសន្ធៅ​បាត់​ទៅ​ហើយ ។ ទើប​ពួក​គាត់​នាំ​គ្នា​ផ្ដល់​ព័ត៌មាន​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ទៅ​បាញ់​ពន្លត់ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ដល់​ជា​បន្តបន្ទាប់​២​គ្រឿង ប៉ុន្តែ​បាញ់​ទឹក​អស់​១​រថយន្ត​ក៏​រលត់​ទៅ​វិញ ហើយ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​ទាំងស្រុង​ក្លាយជា​ដែក​អេ​ត​ចាយ​បាត់​ទៅ​ហើយ ។

បើ​តាម​ស្ត្រី​ម្ចាស់​រថយន្ត​ខាងលើ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​នាង​បាន​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ស៊េរី​ឆ្នាំ​២០០៧ មួយ​គ្រឿង​ចេញពីផ្ទះ​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​បំណង​ទៅ​ស្រោច​ទឹក​រំដោះគ្រោះ (​ប៉ុន្តែ​អត់​ប្រាប់​ថា ទៅ​ស្រោច​ទឹក​នៅ​វត្ត ឬ​នៅ​គ្រូ​ណា​នោះ​ទេ ) ។ ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រលត់​ម៉ាស៊ីន​លែង​ដំណើរការ​ទៅ​មុខ​លែង​រួច ហើយ​ក៏​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាងក្រោយ​ហុយ​ទ្រលោម ពេល​នោះ​នាង​បាន​បើកទ្វារ​ចេញ​ស្រែក​ឲ្យ​គេ​ជួយ​ដែរ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន ក៏​ស្រាប់​មាន​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ខ្ទេច​បែប​នេះ​តែ​ម្ដង​ដោយ​ពុំ​ដឹង​ថា បណ្ដាល​មក​ពី​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ