ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងទិញផ្ទះនៅបុរីផ្ទុះទៀតហើយ ចោទថាទិញផ្ទះអស់លុយ មិនបានផ្ទះ មិនបានប្លង់​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទិញ​ដី​និង​ផ្ទះ​បុរី​ភី​.​ធី​ប្រាក់ ​ចាន់​ធឿ​ន ​ប្រមាណ​២០០​នាក់​បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​ដើម្បី​ផ្តិត​មេដៃ​ស្នើសុំ​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យកម្ម​និង​សំណង់​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​និង​ដោះស្រាយ​បន្ទាប់​ពី​ពួក​គេ​ទិញ​ដី​និង​ផ្ទះ​អស់​រយៈពេល​ប្រមាណ ជាង​៥​ឆ្នាំ​ហើយ​ពុំ​បាន​ប្លង់​កម្មសិទ្ធិ ហើយ​ផ្ទះ​ក៏​ធ្វើ​មិន​ទាន់​ហើយ​និង​លក់​ជាន់​ៗ​គ្នា​។ ការ​ជួប​ប្រមូលផ្ដុំ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើងជា​ថ្មី​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី ៦​ខែមេសា​ឆ្នាំ ២០២៥​ដោយ​ពួក​គាត់​បាន​ជួប​ប្រមូលផ្ដុំ​នាំ​គ្នា​ផ្តិត​មេដៃ​នៅ​សាលាឃុំ​ឈ្វាំង​និង​លើកគ្នា​ទៅ​ជួប​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​បុរី​ភី​.​ធី​ប្រាក់​​ចាន់​​ធឿ​ន​ឯ​.​ក​ដែល​ស្ថិត​នៅ​ភូមិ​ឈ្វាំង​និង​ភូមិ​ព្រៃ​ផ្ចឹក…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទិញ​ដី​និង​ផ្ទះ​បុរី​ភី​.​ធី​ប្រាក់ ​ចាន់​ធឿ​ន ​ប្រមាណ​២០០​នាក់​បាន​នាំ​គ្នា​ជួប​ប្រមូលផ្តុំ​ដើម្បី​ផ្តិត​មេដៃ​ស្នើសុំ​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យកម្ម​និង​សំណង់​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​និង​ដោះស្រាយ​បន្ទាប់​ពី​ពួក​គេ​ទិញ​ដី​និង​ផ្ទះ​អស់​រយៈពេល​ប្រមាណ ជាង​៥​ឆ្នាំ​ហើយ​ពុំ​បាន​ប្លង់​កម្មសិទ្ធិ ហើយ​ផ្ទះ​ក៏​ធ្វើ​មិន​ទាន់​ហើយ​និង​លក់​ជាន់​ៗ​គ្នា​។

ការ​ជួប​ប្រមូលផ្ដុំ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើងជា​ថ្មី​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី ៦​ខែមេសា​ឆ្នាំ ២០២៥​ដោយ​ពួក​គាត់​បាន​ជួប​ប្រមូលផ្ដុំ​នាំ​គ្នា​ផ្តិត​មេដៃ​នៅ​សាលាឃុំ​ឈ្វាំង​និង​លើកគ្នា​ទៅ​ជួប​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​បុរី​ភី​.​ធី​ប្រាក់​​ចាន់​​ធឿ​ន​ឯ​.​ក​ដែល​ស្ថិត​នៅ​ភូមិ​ឈ្វាំង​និង​ភូមិ​ព្រៃ​ផ្ចឹក ឃុំ​ឈ្វាំង ស្រុក​ពញាឮ​ខេត្តកណ្ដាល​។

នៅ​ក្នុង​ការ​ជួប​ប្រមូលផ្ដុំ​នោះ​ដែរ​ក៏​មានការ​ចូលរួម​ពី លោក​ហួត ហៃ​អភិបាលរង​ស្រុក​ពញាឮ​និង​អាជ្ញាធរ​ឃុំ​​ឈ្វាំង​ផង​ដែរ​។

លោក​អ៊ី រតនា​តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ការ​ជួប​ប្រមូលផ្ដុំ​គ្នា​ថ្ងៃនេះ​ដើម្បី​ផ្តិត​មេដៃ​ស្នើ​សុំ​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​កម្ម​និង​សំណង់​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជា​លើក​ទី ២​ចំពោះ​បញ្ហា​ប្លង់​ដី ផ្ទះ ផ្ទះ​លក់​ត្រឡប់​ជាន់​ៗ​គ្នា​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ព្រមទាំង​​បញ្ហា​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​បុរី​បុរី​ភី​.​ធី​ប្រាក់ ចាន់​​ធឿ​ន​និង​ស្នើ​សុំ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​កម្ម​និង​សំណង់​បង្កើត​គណៈកម្មការ​ដោះស្រាយ​ព្រោះ​ពួក​គាត់​ពុំ​ទុកចិត្ត​អ្នក​ទទួល​សិទ្ធិ​ថ្មី​នោះ​ទេ​។

តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​កំឡុង​ចុងឆ្នាំ ២០១៩​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ទិញ​ផ្ទះ​នៅ​បុរី​ភី​.​ធី​ប្រាក់​ចាន់​ធឿ​ន​គម្រោង​ទី​១​នេះ​ស្ថិត​នៅ​ភូមិ​ឈ្វាំង​និង​ភូមិ​ព្រៃ​ផ្ចឹក​ក្នុង​ឃុំ​ឈ្វាំង ស្រុក​ពញាឮ​ខេត្តកណ្ដាល​ដោយ​អ្នកខ្លះ​​បាន​បង់លុយ​ឲ្យ​ក្រុមហ៊ុន​គ្រប់​ចំនួន​ហើយ​ក្រុមហ៊ុន​ពុំ​បាន​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ទៅ​តាម​កិច្ចសន្យា​នោះ​ទេ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ផ្ទះ​ខ្លះ​​សាងសង់​បាន​ប្រមាណ ៣០% ឬ ៤០% និង​ខ្លះ​ទៀត​សាងសង់​រួចរាល់​តែ​ម្ចាស់​បុរី​ពុំ​បាន​រៀបចំ​កាត់ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​ទៅ​ដល់​អតិថិជន​ឡើយ​។​

មិនតែប៉ុណ្ណោះ​ថែម​ទាំង​យក​ដី​និង​ផ្ទះ​ទៅ​លក់​ជាន់​ៗ​គ្នា​នឹង​ដាក់បញ្ចាំ​នៅ​ធនាគារ​ទៀត​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ជា​អ្នក​រង​គ្រោះ​ទិញ​ផ្ទះ​អស់​លុយ​មិន​បាន​ផ្ទះ មិន​បាន​ប្លង់ ហើយ​អ្នកខ្លះ​លក់​ត្រឡប់​ទៅ​វិញ​ក៏​មិន​បាន​លុយ​។

តាម​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​កំឡុង​ឆ្នាំ​២០២៣​ម្ចាស់​បុរី​បាន​រំលាយ​ស្នាក់​ការ​ចោល​និង​រត់គេច​ខ្លួន​បាត់​អស់​ស្រាប់តែ​នៅ​ដើមឆ្នាំ ២០២៥ មាន​លេចមុខ លោក យ៉ូ​សែ​ប លី​ម​ទទួល​បាន​សិទ្ធិ​ពី លោក ប្រាក់ ចាន់​-​ធឿ​ន អគ្គនាយក​ក្រុមហ៊ុន​បុរី ភី​ធី ប្រាក់ ចាន់​ធឿ​ន ឯ​.​ក (​គម្រោង​១) តាម​រយៈ​លិខិត​ជូន ដំណឹង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លេខ​៣០៩៩ ដ​ន​ស ចុះ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ ។

​លោក យ៉ូ​សែ​ប លី​ម​បាន​ប្រកាស​ខ្លួនឯង​ថា ជា​ម្ចាស់​បុរី​ភី​ធី ប្រាក់ ចាន់​ធឿ​ន ឯក និង​បាន​ប្តូរ​ឈ្មោះ​បុរី​នេះ​ទៅ​ជា​បុរី​ប្រណិត សោ​ម៉ា (Borey Pranit Sorma) ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ពី​អតិថិជន​រង​គ្រោះ មិន​បង្ហាញ​ពី​លិខិត បទដ្ឋាន​គតិ​យុ​ត្តិពាក់ព័ន្ធ​នឹង​បុរី​នេះ ដូច​ជា លិខិត​ទទួល​សិទ្ធិ​ពី​លោក ប្រាក់ ចាន់​ធឿ​ន លិខិត​ទទួលស្គាល់​ពី​ធនាគារ​វឹង​ជា ម្ចាស់បំណុល​បុរី​ភី​ធី ប្រាក់ ចាន់​ធឿ​ន ឯ​.​ក ,​ច្បាប់​ទទួលស្គាល់​បុរី​ប្រណិត សោ​ម៉ា​មក​ជំនួស​បុរី ភី​ធី ប្រាក់ ចាន់​ធឿ​ន ឯក​ជាដើម មិនតែប៉ុណ្ណោះ​បាន​ដោះ​ចោល​ទ្វារ​នៅ​ខ្លោងទ្វារ​ចេញចូល ប្រើ​សំដី​គំរាមកំហែង​ប្តឹង​អតិថិជន ចាប់​អតិថិ ជន​រង​គ្រោះ​ដែល​ខ្លួន​គិត​ថា​ជា​អ្នក​រារាំង ឬ​បង្កើត​ចលនា​ប្រឆាំង​គាត់ គាត់​បាន​យក​ផ្ទះ​អតិថិជន​ទៅ​ធ្វើ​ជា ការិយាល័យ​បុរី​ប្រណិត សោ​ម៉ា​ដោយ​មិន​បាន​ទាក់ទង​សុំ​ម្ចាស់ផ្ទះ​ជា​មុន​ឡើយ​។

ប្រជាពលរដ្ឋ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​បាន​រង​នូវ​ការ​រំលោភ​ទំនុកចិត្ត​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ម្ចាស់​បុរី​ដូច​ជា បាន​ផ្ទះ​ប៉ុន្តែ​មិន​ទទួល​បាន​ប្លង់​(​ដោយ​ប្លង់​នៅ​ធនាគារ​),​អតិថិជន​ខ្លះ​បាន​ប្លង់​ប៉ុន្តែ​មិន​ទទួល​បាន​ផ្ទះ​នៅឡើយ​។​និង​ខ្លះ​ទៀត​បាន​ទម្លាក់​លុយ​បន្ថែម​ដើម្បី​ដក​ប្លង់​ពី​ធនាគារ​ប៉ុន្តែ​មិន​ទទួល​បាន​ផ្ទះ​នៅឡើយ​,​និង​ខ្លះ​ទៀត​បាន​ទម្លាក់​លុយ​ដក​ប្លង់​ពី​ធនាគារ​ប៉ុន្តែ​មិន​បាន​ប្លង់​ព្រោះ​បុរី​ដក​យក​លុយ​នោះ​ទៅ​បាត់​,​អតិថិជន​ខ្លះ​បាន​លក់​ផ្ទះ​ត្រឡប់​ឲ្យ​បុរី​វិញ​ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​នៅឡើយ​,​។​រីឯ​អតិថិជន​ខ្លះ​ទៀត​ត្រូវ​ម្ចាស់​បុរី​លក់​ផ្ទះ​ឲ្យ​ជាន់​ជាន់​គ្នា​ច្រើន​ម្ចាស់ មិន​ទាន់​មាន​ប្លង់​និង​ផ្ទះ​នៅឡើយ​។​ខ្លះ​ទៀត​បាន​វាស់វែង​ជា​ប្រព័ន្ធ​ប៉ុន្តែ​បាន​បាត់​ទំហំ​ដី​និង​ខ្លះ​ទៀត​ម្ចាស់​បុរី​បាន​យក​ប្លង់​ដែល​លក់​ឲ្យ​អតិថិជន​រួច​ហើយ​ទៅ​ដាក់បញ្ចាំ​នៅ​ឯ​ធនាគារ​។​ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​បុរី​ទឹក​ភ្លើង​ផ្លូវ​និង​លូ​មានការ​ខ្វះខាត​ពុំ​ទាន់​មាននៅ​ឡើយ​ខណៈ​ពេល​ដែល​ផ្ទះ​ត្រូវ​បាន​អតិថិជន​បាន​ទិញ​និង​បង់លុយ​អស់​រួច​ទៅ​ហើយ​។

ប្រជាពលរដ្ឋ​រង​គ្រោះ​ក៏​បាន​ឯកភាព​គ្នា​អោយ​តំណាង​រៀបចំ​ចាត់ចែង​ផ្ដិត​មេដៃ​ដាក់​ពាក្យបណ្តឹង​លោក ប្រាក់ ចាន់​-​ធឿ​ន អគ្គនាយក​ក្រុមហ៊ុន​បុរី ភី​ធី ប្រាក់ ចាន់​ធឿ​ន ឯក (​គម្រោង​១) ដើម្បី​ចាត់ការ​តាម​ច្បាប់​ផង​ដែរ​។​បុរី​ភី​ធី​ប្រាក់​ប៊ុ​ន​ធឿ​ន​នេះ​មានផ្ទះ​និង​ដី​ឡូ​ចំនួន ៤៩៩​។

ប្រជាពលរដ្ឋ​រង​គ្រោះ​ក៏​បាន​ទទូច​ស្នើ​សុំ​ដល់ ឯកឧត្តម​សាយ សំ​អាល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​កម្ម​និង​សំណង់​មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ឲ្យ​ពួក​គាត់​ដោយ​អនុគ្រោះ​។​ដោយ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​គ្រប់គ្រង​និង​ចាត់ចែង​ដោះស្រាយ​ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជា​អ្នក​រង​គ្រោះ​និង​អាជ្ញាធរ​មូលដ្ឋាន​ពួក​គាត់​ជា​អ្នក​រង​គ្រោះ​ពុំ​ទុកចិត្ត​អ្នក​ទទួល​សិទ្ធិ​ថ្មី​នោះ​ឡើយ​ដោយ​សង្ស័យ​ថា​អ្នក​ថ្មី​នោះ​ជា​តំណាង​ក្រុមហ៊ុន​ដែល​រៀបចំ​ឡើង​មក​បោក​ប្រជាពលរដ្ឋ​យក​លុយ​ដែល​នៅ​សេសសល់​មួយ​ចំនួន​បន្ត​ទៀត​។

ប្រជាពលរដ្ឋ​ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ផ្អាក​រាល់​សកម្មភាព​របស់​ឈ្មោះ យ៉ូ​សែ​ប លី​ម ដែល​បាន​តាំងខ្លួន​ជា ម្ចាស់​បុរី ភី​ធី ប្រាក់ ចាន់​ធឿ​ន​ថ្មី ដែល​បង្ក​ឱ្យ​អតិថិជន​រង​គ្រោះ​ពី​ការ​ដោះស្រាយ​កាន់តែ​ធ្ងន់ធ្ងរ និង ស្នើ​សុំ​លុប​ចោល​លិខិត​លេខ​៣០៩៩ ដ​ន​ស ចុះ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ របស់​ក្រសួង​រៀបចំ​ដែន ដី នគរូបនីយកម្ម និង​សំណង់​ដែល​បាន​ប្រគល់​សិទ្ធិ​អ្នក​ថ្មី​ ។

ព័ត៌មានបន្តនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ