ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់វិធានការ​ក្តៅ​! ​ពលរដ្ឋ​សាងសង់​របង​រំលោ.ភ​លើចិ​ញ្ចើម​ផ្លូវ​សាធារណៈ

1 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ស្រុក​រមាស​ហែក បាន​ប្រើ​វិធានការ​ក្តៅ​ចំពោះ​ពលរដ្ឋ​ដែល​សាងសង់​របង​រំលោភ​លើ ចិ​ញ្ជើ​ម​ផ្លូវ​សាធារណៈ បន្ទាប់​ពី​អាជ្ញាធរ​ជូនដំណឹង​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​មិន​ព្រម​រុះរើ​។ ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​៤ ​មេ​សា ឆ្នាំ​២០២៥​…

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ស្រុក​រមាស​ហែក បាន​ប្រើ​វិធានការ​ក្តៅ​ចំពោះ​ពលរដ្ឋ​ដែល​សាងសង់​របង​រំលោភ​លើ ចិ​ញ្ជើ​ម​ផ្លូវ​សាធារណៈ បន្ទាប់​ពី​អាជ្ញាធរ​ជូនដំណឹង​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​មិន​ព្រម​រុះរើ​។ ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​៤ ​មេ​សា ឆ្នាំ​២០២៥​ នៅ​ភូមិ​តា​ប៉ា​ង ​ឃុំ​ម្រាម​ ស្រុក​រមាស​ហែក​ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ អាជ្ញាធរ​ស្រុក​រមាស​ហែក បាន​សម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​រុះរើ​របង​តាម​ដងផ្លូវ និង​ចេតិយ​ដែល​ប៉ះពាល់​ក្នុង​ដំណើរការ​ស្ថាបនា​ជួសជុល​នៅ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៥​នេះ​ដោយ​ដឹកនាំ​ដោយ​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក លោក ស្វាយ សុភាព អភិបាល រង​ស្រុក អាជ្ញាធរ​ឃុំ​និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​នាក់​។

បើ​តាម​លោក ស៊ូ ម៉ុ​ល អភិបាល ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​១២,៤៣០​ម៉ែត្រ​ទទឹង​សាច់​កៅស៊ូ​៧​ម៉ែត្រ​និង​មាន​ក្រាល​បេតុង​តាម​តំបន់​ខ្លះ​ៗ​នេះ​គិត​ទាំង​ជើងទេរ​ចេញ​សងខាង​អាច​១២​ទៅ​១៣​ម៉ែត្រ​គិត​ចាប់ពី​ឃុំ​ច​ន្ត្រី​ចេញពី​ផ្លូវជាតិ​លេខ​៣១៥​ឆ្ពោះទៅ​ចុង​ម្រាម​ខាងង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​ថវិកា​ក្នុង​ការ​ស្ថាបនា​ជួសជុល​ឡើង​វិញ​។

លោក​អភិបាលស្រុក​បាន​បន្ត​ទៀត​ថា​មុន​នឹង​សមត្ថកិច្ច​ចុះ​រុះរើ​នោះ​គឺ​ទាំង​ជំនាញ​ទាំង​អាជ្ញាធរ​បាន​ចេញ​ខិ​លិ​ត​ជូនដំណឹង​ក៏​ដូច​ជា​អញ្ជើញ​ពលរដ្ឋ​ដែល​មាន​របង​ធ្វើ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​ទាំងអស់​មក​ប្រជុំ​សម្របសម្រួល​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ប៉ុន្ដែ​ពួក​គាត់​បាន​ធ្វើ​កិច្ចសន្យា​សុំ​រុះរើ​ដោយ​ខ្លួនឯង​ក៏​ប៉ុន្តែ​រហូត​មក​ពេល​នេះ​មិន​ព្រម​រុះរើ​ចេញ​តាម​កិច្ចសន្យា​កំណត់​ទើប​អាជ្ញាធរ​អនុវត្ត​តាម​ច្បាប់​។ លោក ស៊ូ ម៉ុ​ល អភិបាល ស្រុក​រមាស​ហែក​បាន​បញ្ជាក់​ទៀត​ថា​ចំពោះ​កិច្ចសន្យា​ព្រមព្រៀង ទី​១,​ឈ្មោះ សោម វែង ភេទ​ប្រុស អាយុ ៥០ ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​បច្ចុប្បន្ន គ្រូ ភេទ​អាយុ​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​គ្រូបង្រៀន​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ តា​ប៉ា​ង ឃុំ ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ហៅ​ភាគី​(​ក​)​។

ទី​២,​ឈ្មោះ ម៉ៅ ហ៊​ក់ ហៅ​ដេ ភេទ​ស្រី អាយុ ៦៣​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ តា​ប៉ា​ង ឃុំ ម្រាម ស្រុក រមាស​ហែក ខេត្តស្វាយរៀង ហៅ​ភាគី​(​ក​)​។ ទី​៣,​ម៉ៅ ស៊ុ​ង ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ តា​ប៉ា​ង ឃុំ ម្រាម ស្រុក រមាស​ហែក ខេត្តស្វាយរៀង ហៅ​ភាគី​(​ក​) ។ និង​ឈ្មោះ កែន សាមី ភេទ​ប្រុស អាយុ​៧២​ឆ្នាំ សញ្ជាតិ​ខ្មែរ ជា​មេឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ហៅ​ថា​ភាគី​(​ខ​)​។

បើ​តាម​កិច្ចសន្យា​ព្រមព្រៀង​គ្នា សម្រាប់​ភាគី (​ក​) បាន​បញ្ជាក់​ថា បើ​ភាគី​ខាង​រោង​បុណ្យ យល់ព្រម រុះរើ រោង​បុណ្យ ត្រឹម​គំនូស​ដែល​ក្រុមហ៊ុន​បាន​វាស់វែង និង​បាញ់ថ្នាំ​ពណ៌​ក្រហម នោះ បាន​រួចរាល់​នៅ​ពេល​ណា ក៏​យល់ព្រម​ឱ្យ​រុះរើ​របង និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ ដែល​មានការ​ប៉ះពាល់​ដល់​ការ​សាងសង់​ផ្លូវ នៅ​ពេល​នោះ​ដែរ​។

ហើយ​បើ​ភាគី​ខាង​រោង​បុណ្យ មិន​ព្រម រុះរើ រោង​បុណ្យ ត្រឹម​គំនូស​ដែល​ក្រុមហ៊ុន​បាន​វាស់វែង និង​បាញ់ថ្នាំ​ពណ៌​ក្រហម នោះ​ទេ ក៏​មិន​យល់ព្រម​ឱ្យ​ចុះ​រុះរើ​របង និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ដែរ ។

ចំណែក​ភាគី (​ខ​) បាន​បញ្ជាក់​ថា បើ​ភាគី​ខាង​រោង​បុណ្យ មិន​ព្រម រុះរើ រោង​បុណ្យ ត្រឹម​គំនូស​ដែល​ក្រុមហ៊ុន​បាន​វាស់វែង និង​បាញ់ថ្នាំ​ពណ៌​ក្រហម នោះ​ទេ យើងខ្ញុំ​ជា​មេឃុំ ក្រុមប្រឹក្សា​ឃុំ និង​ស្មៀនឃុំ ធានា​អះអាង​ថា ឈប់​តវ៉ា ពាក់ព័ន្ធ​នឹង របង ឬ​ទ្រព្យ សម្បត្តិ​ផ្សេង​ៗ​របស់ ភា​តិ​(​ក​) ដែល​ធ្លាប់​មានការ​ប៉ះពាល់​ដល់​ការ​សាងសង់​ផ្លូវ តទៅ​ទៀត​ហើយ ។ បន្ទាប់​ពី​បាន​អាន និង ពន្យល់​យ៉ាង​ច្បាស់លាស់ នូវ​ខ្លឹមសារ​ទាំងអស់​នៃ​កិច្ចព្រមព្រៀង​ភាគី​ទាំង​ពីរ​បាន​យល់ព្រម គោរព និង អនុវត្ត​តាម​នូវ​គ្រប់​ចំណុច​នៃ​កិច្ចព្រមព្រៀង​នេះ​ដោយ​ស្ម័គ្រចិត្ត និង គ្មាន​ការ​កែប្រែ​ឡើយ ។​ 

តែ​ប្រសិនបើ​ភាគី​រណា មួយ​មានការ​ប្រែ​ក្រឡះ​មិន​គោរព និង មិន​អនុវត្ត​តាម​ចំណុច​ណាមួយ​នៃ​កិច្ចព្រមព្រៀង​ខាងលើ ភាគី​នោះ​នឹង​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។

ដើម្បី​បញ្ជាក់​ការ​ពិត ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ផ្តិត​ស្នាម​មេដៃ​ស្តាំ​ទុកជា​ភស្តុ​តាង ។ កិច្ច​ព្រម ព្រៀង​នេះ​ធ្វើ​ឡើង​ចំនួន​បួន​ច្បាប់ ដោយ​ប្រគល់​ជូន​គូភាគី​ម្នាក់​មួយ​ច្បាប់ រក្សា​ទុក​នូវ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ច្បាប់ និង ផ្ញើ​ជួន​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្ត​មួយ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ