ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋ​កិច្ច​វៀតណាម​ឆ្នាំ​នេះ​មាន​បញ្ហា​ដោយ​សារ​ការ​ដំឡើង​ពន្ធ​របស់​ត្រាំ

1 ថ្ងៃ មុន

ទី​ក្រុង​ហាណូយ៖ ​វៀតណាម​ដែល​ជា​ប្រទេស​​ដ៏ធំ​មួយ​នៅ​ក្នុង​តំបន់ និង​មាន​​ប្រជា​ជន​សរុប​ជាង​១០០​លាន​នាក់​កំពុង​បង្ហាញ​សញ្ញា​មិន​ស្រួល​ផ្នែក​វិស័យ​សេដ្ឋ​កិច្ច​ជាតិ​បន្ទាប់​ពី​របាយ​ការណ៍​របស់​រដ្ឋាភិបាល​​​បង្ហាញ​ថា​ទំហំ​ផលិត​ផល​សរុប​ក្នុង​ស្រុក​ ឬ​ជី​ឌី​ភី (GDP) កើន​ឡើង​​តិច​តួច​នៅ​ក្នុង​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ​​ (​ដើម​ខែ​មករា-​​​​ចុង​ខែ​មីនា) បើ​ប្រៀប​ធៀប​នឹង​​ចុង​​​ឆ្នាំ​២០២៤​​។ បញ្ហា​សេដ្ឋ​កិច្ច​ដើរ​ធាក់​ថយ​របស់​វៀតណាម​កើត​ឡើង​ចំ​ពេល​លោក​ត្រាំ​ដំឡើង​ពន្ធ​​​៤៦%​ទៅ​លើ​ទំនិញ​វៀតណាម​​​។ ជីឌី​ភី​របស់​វៀតណាម​​​នៅ​​ត្រី​មាស​ទី​១​ឆ្នាំ​នេះ​មាន​កំណើន​៦,៩៣%​…

ទី​ក្រុង​ហាណូយ៖ ​វៀតណាម​ដែល​ជា​ប្រទេស​​ដ៏ធំ​មួយ​នៅ​ក្នុង​តំបន់ និង​មាន​​ប្រជា​ជន​សរុប​ជាង​១០០​លាន​នាក់​កំពុង​បង្ហាញ​សញ្ញា​មិន​ស្រួល​ផ្នែក​វិស័យ​សេដ្ឋ​កិច្ច​ជាតិ​បន្ទាប់​ពី​របាយ​ការណ៍​របស់​រដ្ឋាភិបាល​​​បង្ហាញ​ថា​ទំហំ​ផលិត​ផល​សរុប​ក្នុង​ស្រុក​ ឬ​ជី​ឌី​ភី (GDP) កើន​ឡើង​​តិច​តួច​នៅ​ក្នុង​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ​​ (​ដើម​ខែ​មករា-​​​​ចុង​ខែ​មីនា) បើ​ប្រៀប​ធៀប​នឹង​​ចុង​​​ឆ្នាំ​២០២៤​​។

បញ្ហា​សេដ្ឋ​កិច្ច​ដើរ​ធាក់​ថយ​របស់​វៀតណាម​កើត​ឡើង​ចំ​ពេល​លោក​ត្រាំ​ដំឡើង​ពន្ធ​​​៤៦%​ទៅ​លើ​ទំនិញ​វៀតណាម​​​។ ជីឌី​ភី​របស់​វៀតណាម​​​នៅ​​ត្រី​មាស​ទី​១​ឆ្នាំ​នេះ​មាន​កំណើន​៦,៩៣%​ មាន​ន័យ​ថា​តិច​ជាង​ត្រី​មាស​ទី៤​​ឆ្នាំ​២០២៤​ (​​ដើម​ខែ​​តុលា​-​​ចុង​ខែ​ធ្នូ​) ​ដែល​មាន​កំណើន​​​៧,៥៥%​។ នេះ​បើ​​​តាម​របាយ​ការណ៍​របស់​ការិយាល័យ​ជាតិ​ស្ថិតិ​ដែល​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​។

វិស័យ​នាំ​ចេញ និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI) ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ជាង​គេ​របស់​វៀត​ណាម​ក្នុង​ការ​ជំរុញ​កំណើន​សេ​ដ្ឋ​កិច្ច​​ជាតិ។ ប៉ុន្តែ​វិស័យ​ទាំង​នេះ​កំពុង​រង​សម្ពាធខ្លាំង​បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​ពន្ធ​៤៦%​ទៅ​លើ​ទំនិញ​នាំ​ចូល​ពី​វៀតណាម​។ នៅ​ត្រី​មាស​ទី​មួយ​ដដែល​នេះ​ បរិមាណ​ផលិត​នៅ​ក្នុង​វិស័យ​ឧស្សាហ​កម្មកើន​៧,៨​%​បើ​ប្រៀប​ធៀប​ជាមួយ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ អត្រា​នេះ​ថយ​ចុះ​ខ្លាំង​បើ​ប្រៀប​ធៀប​ជា​មួយ​ត្រី​មាស​ទី​៤​ឆ្នាំ​២០២៤​ដែល​កើន​១១,៥%​​​។

ប៉ុន្តែ​អត្រា​នាំ​ចេញ​របស់​វៀតណាម​ហក់​ឡើង​ខ្ពស់​នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ។ ​ពោល​គឺ​កើនឡើង​១០,៦​%​​បើ​ប្រៀប​ធៀប​នឹង​ត្រី​មាស​ទី​១​ឆ្នាំ​មុន​។ ក្រោយ​ពេល​លោ​កត្រាំ​យក​ពន្ធ​ដ៏​ខ្ពស់​បែប​នេះ នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ លោក​ផាំ​មិញ​ជិញ​ប្រកាស​ថា​​ផែន​ការ​ជំរុញ​កំណើន​ជី​ឌីភី​ឱ្យ​​៨%​​សម្រាប់​ឆ្នាំ​២០២៥​នេះ​​ត្រូវ​តែ​កែ​សម្រួល​ឡើង​វិញ​។ មាន​ន័យ​ថា​កើន​ឡើង​តិច​ជាង​នេះ​ ។​

នៅ​​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​ហ៊ុន​ជំនាញ​ខាង​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច​ឈ្មោះ​ប៊ី​អឹម​អាយ (BMI) ថ្លែង​ថា​អត្រា​ពន្ធ​របស់​លោក​​ត្រាំ​ដែល​ដាក់​ទៅ​លើ​​ទំនិញ​របស់​វៀតណាម​នោះ​ហាក់​ដូច​​ជា​មាន​កម្រិត​ខ្ពស់​ហួស​ពី​ការ​ស្មាន​របស់​វៀតណាម​។ ដូច​នេះ កំណើន​ជីឌី​ភី​ដែល​វៀតណាម​ព្យាករ​ថា​អាច​នឹង​កើន​៧,៤%​សម្រាប់​ឆ្នាំ​នេះ​អាច​នឹង​ថយ​ចុះ​៣%​។

BMI ថ្លែង​បន្ត​ទៀត​ថា​ការ​យក​ពន្ធ​របស់​ត្រាំ​​​ធ្វើ​ឱ្យ​ខូច​ផែន​ការ​វិនិយោគ​ពី​បរទេស និង​ការ​នាំ​ចេញ​របស់​វៀតណាម​។ វៀត​ណាម​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ការ​នាំ​ទំនិញ​ទៅ​លក់​នៅ​អាមេរិក​។ តាម​​ទម្លាប់​​រៀង​រាល់​ឆ្នាំ​ សកម្ម​ភាព​សេដ្ឋ​កិច្ច​​របស់​​វៀត​ណាមនៅ​​​ត្រី​មាស​ទី​មួយ​​រាង​យឺត​យ៉ាវ​​បន្តិ​ច​ដោយ​សារ​​អំឡុង​ពេល​នេះ​មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​រយៈ​ពេល​មួយ​អាទិត្យ​​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ