ខេត្តកណ្តាល ៖ នរគបាលក្រុងតាខ្មៅធ្វើការចាប់ឃាត់ខ្លួនក្រុមក្មេងទំនើ.ង៦នាក់ និងម៉ូតូចំនួន២គ្រឿង ក្រោយពីធ្វើសកម្មភាពបង្ហោះម៉ូតូ ប៉ាតម្សៅ ស្រែកឡូឡាពេញដងផ្លូវ បង្កភាពអណាធិបតេយ្យដល់អ្នកធ្វើដំណើរ ។

ហេតុការណ៍នេះដែរបានទ្បើយ កាលពីវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានក្មេងទំនើ.ងចំនួន៦នាក់ និងម៉ូតូចំនួន២គ្រឿង ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការរដ្ឋាននគរបាលក្រុងតាខ្មៅ បានអោយដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ឃើញក្មេងទំនើ.ងមួយក្រុមមានគ្នាជាច្រើននាក់ បាននាំគ្នាបង្ហោះម៉ូតូ ប៉ាតម្សៅ ស្រែកឡូឡាពេញដងផ្លូវ បង្កភាពអាណាធិបតេយ្យ ដល់អ្នកធ្វើដំណើរ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗលោកបានបញ្ជាអោយកម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ ធ្វើការចេញល្បាតពួនស្ទាក់ តាមដងផ្លូវ ក៏ធ្វើការចាប់ឃាត់ខ្លួន បានក្មេងទំនើ.ងទាំង៦នាក់ និងម៉ូតូចំនួន២គ្រឿង តែម្តង ។
បច្ចុប្បន្នក្មេងទំនើ.ងទាំង០៦នាក់ និងវត្ថុតាង គឺរង់ចាំចំណាត់ការរបស់ថ្នាក់ដឹកនាំបន្តទៀត ៕
ចែករំលែកព័តមាននេះ