ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ ៖ ​កម្ពុជាស្វាគមន៍​គ្រប់​ភាគី​ជា​មិត្ត​ដែល​ចង់​មក​ហ្វឺ​ក​ហ្វឺ​ន​រួម​គ្នា នៅ​មូលដ្ឋា​ន​ទ័ព​រាម

1 ថ្ងៃ មុន
  • ភ្នំពេញ

​ខេត្ត​ព្រះ​សីហ​នុ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ប្រកាស​ថា ចាប់ផ្តើម​ពី​ថ្ងៃនេះ​ទៅ កម្ពុជា នឹង​ស្វាគមន៍…

​ខេត្ត​ព្រះ​សីហ​នុ​៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ប្រកាស​ថា ចាប់ផ្តើម​ពី​ថ្ងៃនេះ​ទៅ កម្ពុជា នឹង​ស្វាគមន៍ នូវ​ភាគី​មិត្ត​ទាំងអស់ ដែល​ចង់​មក​ហ្វឹក​ហ្វឺ​ន​រួមគ្នា​នៅ​មូលដ្ឋាន​រាម​នេះ ដោយ​គ្មាន​អ្វី​លាក់លៀម​​នោះ​ទេ ។​

ការ​ថ្លែង​ប្រកា ស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បែប​នេះ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់ ពី​សំណាក់​បណ្តា​ប្រទេស​មួយ​ចំនួន ដោយ​ចោទ​កម្ពុជា​ថា បាប​យក​មូលដ្ឋានទ័ព​រាម ធ្វើ​ជា​មូល ដ្ឋា​ន​ទ័ព​ចិន​ផ្តាច់មុខ ខណៈ​ដែល​សម្តេច​ធិ​បតី បាន​បញ្ជាក់​ជា​ថ្មី រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា បាន​ចែង យ៉ាង​ច្បាស់​ថា កម្ពុជា មិន​អនុ​ញ្ញា​ឱ្យ​មាន​មូលដ្ឋានទ័ព​បរ​ទស ក្នុង​ប្រទេស​ខ្លួន​ឡើយ ។​

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ទំនើប​កម្ម មូលដ្ឋាន​សមុទ្រ​រាម និង​មជ្ឈមណ្ឌល​ភស្តុ​ភារ និង​ហ្វឹក​ហ្វឺន​​រួម​គ្នា​កម្ពុជា​-​ចិន ផែ​រាម ស្ថិត​នៅ​ភូមិ​អុង សង្កាត់​រាម ក្រុង​កំពង់សោម ខេត្ត​ព្រះ សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី បាន​ថ្លែង​ថា ទាក់ទង​នឹង​ការ​ធ្វើ​ទំនើប​កម្ម​នៅ មូលដ្ឋាន​ទ័ពជើងទឹក​រាម រាប់​សិប​ឆ្នាំ​មក​ហើយ តែងតែ​មានការ​សង្ស័យ និង​លើក​ជា​ប្រចាំ អំពី​ការ​អភិវឌ្ឍ​ធ្វើ​ឱ្យ​បាត់​អធិបតេយ្យភាព​របស់​កម្ពុជា ។​

សម្តេច​ធិ​បតី ក៏​បាន​គូសបញ្ជាក់​ថា រាល់​ការ​ជួប​ជាមួយ​ភាគី​មិត្ត សម្តេច​តែង​ប្រាប់​ថា គ្មាន​ពី​ណា​ការពារ​អធិបតេយ្យភាព​កម្ពុជា ជាង​កម្ពុជា​ខ្លួនឯង​នោះ​ទេ ។ ក្នុង​នោះ​សម្តេច​ធិ​បតី គូសបញ្ជាក់​ថា ការ​ធ្វើ​តំនើប​កម្ម​កងទ័ព ការ​បង្កើន​សមត្ថភាព​ប្រយុទ្ធ ការពារ​ទឹកដី ប្រឆាំង​គ្រប់ រូបភាព​សង្គ្រាម មិន​ថា​សង្គ្រាម​រវាង​កងទ័ព​និង​កងទ័ព ឬ​សង្គ្រាម​ប្រ​ឆាំ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ទាមទារ​ឱ្យ​កងទ័ព​កម្ពុជា​កាន់តែ​មាន​មូលដ្ឋាន​ច្បាស់លាស់ ខណៈ​ដែល​ការ​ខិតខំ​របស់​កន្លង​ទៅ​របស់​កម្ពុជា នៅ​ក្នុង​ការ​ពង្រឹង​ជា​ប្រចាំ កងទ័ពជើងទឹក មាន​ចាប់​តាំង​សម័យ​សង្គ្រាម ដោយ​បាន​ធ្វើ​ប្រតិបត្តិការ​ទាំង​ទឹកសាប និង​ទឹកប្រៃ ដើម្បី​បង្កើន​សមត្ថភាព​នៅ​ក្នុង​ការ​ការពារ និង​ការ​ប្រមូល​ព័ត៌មាន​ក្នុង​ដែនសមុទ្រ​របស់​ខ្លួន ។​

សម្តេច​បវរ​ធិ​បតី សង្កត់ធ្ងន់​ថា ការ​បង្កើន​សមត្ថភាព​ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​ការ​ទប់ស្កាត់​នូ វ​ការ​ជ្រាតចូល​នៃ​ឧក្រិដ្ឋ​ឆ្លង​ដែន ដូច​ជា​គ្រឿងញៀន អាវុធ និង​មនុស្ស ដែល​សុទ្ធតែ​ប្រើប្រាស់ ឧបករណ៍​ទំនើប​របស់​អន្តរជាតិ ទាមទារ​ឱ្យ​កម្ពុជា មាន​សមត្ថភាព ចេញ​ល្បាត​រយៈ​ចំងាយ​ឆ្ងាយ ដើម្បី​ការពារ​ដែនសមុទ្រ​របស់​ខ្លួន ។​

​ជាមួយ​គ្នា​នោះ​ដែ រស​ម្តេច​បវរ​ធិ​បតី​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ៖ «ឥឡូវ​កុំ​ពិបាក កាលពី​៣-៤​ឆ្នាំ​មុន ដែល​យើង​បិទ​មូលដ្ឋាន​រាម ដើម្បី​ធ្វើ​ការងារ​កសាង ទំនើប​កម្មនេះ ចាប់ពី​ឆ្នាំ​២០​២២​មក គេ​សួរ​ថា​បិទ​ធ្វើ​អី ចង់​លាក់​បន្ទាយ​រាម​ធ្វើ​អ្វី? តើ​ធ្វើ​នេះ ដើម្បី​អ្វី​ម្តេច​ក៏​ចូល​មិន​បាន​ខ្ញុំ​ថា គេ​កំពុង​តែ​លើកដាក់ គេ​កំពុង​តែ​សាងសង់ ចូល​ទៅ​ក្រែង​ដែក​មួយ​ដុំ​ធ្លាក់​លើ​វា​បញ្ហា មិន​ថា​ភាគី ណា​ទេ គឺ​យើង​ពេល​នោះ គឺ​យើង​សុំ​ការ​យោគយល់ ហើយ​ធ្វើ ហើយ​ខ្ញុំ​ប្រាប់​ថា តា​បើក​ហើយ យើង​នឹង​ស្វាគមន៍​ទាំងអស់ ថ្ងៃនេះ នឹង​ចាប់ផ្តើម​ពី​ថ្ងៃនេះ​ទៅ កម្ពុជា នឹង​ស្វាគមន៍ នូវ​ភាគី​មិត្ត ទាំងអស់ ដែល​មក​ហ្វឹកហ្វឺន​រួម​គ្នា​នៅ​មូលដ្ឋាន​រាម​នេះ យើង​គ្មាន​អ្វី​លាក់លាម​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ