មនុស្សរាប់លាននាក់បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងប្រធានាធិបតី Donald Trump និង Elon Musk នៅទូទាំងរដ្ឋទាំង៥០ និងទូទាំងពិភពលោកដោយរៀបចំដោយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថា «ការកាន់កាប់ដោយអរិភាព» និងវា.យប្រហារលើសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋអាមេរិក ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNN កាលពីព្រឹកថ្ងៃអាទិត្យនេះ ។

ការតវ៉ាទ្រង់ទ្រាយធំចំនួន១៤០០កន្លែង បានធ្វើឡើងនៅរដ្ឋធានីរដ្ឋ អគារសហព័ន្ធ ការិយាល័យសភា ទីស្នាក់ការសន្តិសុខសង្គម សួនច្បារ និងសាលាក្រុងទូទាំងប្រទេស – គ្រប់ទីកន្លែង ។ អ្នករៀបចម្ការតវ៉ានិយាយថា «យើងអាចប្រាកដថា ពួកគេបានឮយើង»។ ការតវ៉ាមានឈ្មោះថា «ផ្ទេរ (អំណាច)» ទាមទា រ«បញ្ចប់ការដណ្តើមអំណាចរបស់មហាសេដ្ឋីនេះ»។
«មិនថា អ្នកត្រូវបានប្រមូលផ្តុំដោយការវា.យប្រហារលើលទ្ធិប្រជាធិបតេយ្យរបស់យើង ការកាត់បន្ថយការងារ ការលុកលុយឯកជនភាព ឬការរំលោ.ភលើសេវាកម្មរបស់យើងទេ ពេលវេលានេះ គឺសម្រាប់អ្នក» ។ «យើងកំពុងរៀបចំ ដើម្បីបង្កើតការបដិសេធដ៏ធំដែលអាចមើលឃើញជាថ្នាក់ជាតិនៃវិបត្តិនេះ» ។
មនុស្សជិត600,000 នាក់ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះដែលមួយចំនួនបានធ្វើឡើង នៅក្នុងទីក្រុងធំៗដូចជា ទីក្រុងឡុងដ៍ និងប៉ារីស យោងតាម Indivisible ដែលជាអង្គការមួយក្នុងចំណោមអង្គការដែលដឹកនាំចលនានេះ ដោយសហការជាមួយសម្ព័ន្ធទូទាំងប្រទេស ។
អ្នករៀបចំនិយាយថា ពួកគេមានការទាមទារចំនួនបី ៖ «ការបញ្ចប់ការកាន់កាប់អំណាចរបស់មហាសេដ្ឋី និងអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋបាល Trump ការបញ្ចប់ការកាត់បន្ថយមូលនិធិសហព័ន្ធសម្រាប់ Medicaid សន្តិសុខសង្គម និងកម្មវិធីផ្សេងទៀតដែលមនុស្សធ្វើការពឹងផ្អែកលើ និងបញ្ចប់ការវា.យប្រហារលើជនអន្តោប្រវេសន៍ ជនឆ្លងដែន និងសហគមន៍ផ្សេងទៀត» ៕
ចែករំលែកព័តមាននេះ