ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​រមាស​ហែក ចាត់វិធានការ​ក្តៅ ចំពោះ​ពលរដ្ឋ​ដែល​សាងសង់​របង​រំលោ.ភ​លើ​ចិ​ញ្ជើ​ម​ផ្លូវ​សាធារណៈ

3 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ស្រុក​រមាស​ហែក បាន​ប្រើ​វិធានការ​ក្តៅ ចំពោះ​ពលរដ្ឋ ដែល​សាងសង់​របង​រំលោភ​លើ​ចិ​ញ្ជើ​ម​ផ្លូវ​សាធារណៈ បន្ទាប់​ពី​អាជ្ញាធរ​ជូនដំណឹង​ជា​ច្រើន​លើក ច្រើន​សារ​ហើយ មិន​ព្រម​រុះរើ ។…

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ស្រុក​រមាស​ហែក បាន​ប្រើ​វិធានការ​ក្តៅ ចំពោះ​ពលរដ្ឋ ដែល​សាងសង់​របង​រំលោភ​លើ​ចិ​ញ្ជើ​ម​ផ្លូវ​សាធារណៈ បន្ទាប់​ពី​អាជ្ញាធរ​ជូនដំណឹង​ជា​ច្រើន​លើក ច្រើន​សារ​ហើយ មិន​ព្រម​រុះរើ ។ ករណី​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៤​មេ​សា​២០២៥​នៅ​ភូមិ​តា​ប៉ា​ង​ឃុំ​ម្រាម​ស្រុក​រមាស​ហែក ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ អាជ្ញាធរ​ស្រុក​រមាស​ហែក បាន​សម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​រុះរើ​របង​តាម​ដងផ្លូវ និង​ចេតិយ ដែល​ប៉ះពាល់​ក្នុង​ដំណើរការ​ស្ថាបនា​ជួសជុល​នៅ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៥ ដោយ​ដឹកនាំ​ដោយ​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាស​ហែក លោក ស្វាយ សុភាព អភិបាល រង​ស្រុក អាជ្ញាធរ​ឃុំ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជា​ច្រើន​នាក់ ។

បើ​តាម​លោក ស៊ូ ម៉ុ​ល អភិបាល ស្រុក​រមាស​ហែក បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង ១២,៤៣០​ម៉ែត្រ ទទឹង​សាច់​កៅស៊ូ ៧​ម៉ែត្រ និង​មាន​ក្រាល​បេតុង​តាម​តំបន់​ខ្លះ​ៗ នេះ​គិត​ទាំង​ជើងទេរ​ចេញ​សងខាង​អាច ១២​ទៅ​១៣​ម៉ែត្រ គិត​ចាប់ពី​ឃុំ​ច​ន្ត្រី​ចេញពី​ផ្លូវជាតិ​លេខ​៣១៥ ឆ្ពោះទៅ​ចុង​ម្រាម​ខាងជើង ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​ថវិកា ក្នុង​ការ​ស្ថាបនា​ជួសជុល​ឡើង​វិញ ។

លោក​អភិបាលស្រុក បាន​បន្ត​ទៀត​ថា មុន​នឹង​សមត្ថកិច្ច​ចុះ រុះរើ​នោះ គឺ​ទាំង​ជំនាញ​ទាំង​អាជ្ញាធរ​បាន​ចេញ​ខិ​លិ​ត​ជូនដំណឹង ក៏​ដូច​ជា​អញ្ជើញ​ពលរដ្ឋ ដែល​មាន​របង​ធ្វើ​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ​ទាំងអស់​មក​ប្រជុំ​សម្របសម្រួល​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ ប៉ុន្ដែ​ពួក​គាត់​បាន​ធ្វើ​កិច្ចសន្យា​សុំ​រុះរើ​ដោយ​ខ្លួនឯង ក៏​ប៉ុន្តែ​រហូត​មក​ពេល​នេះ មិន​ព្រម​រុះរើ​ចេញ​តាម​កិច្ចសន្យា​កំណត់ ទើប​អាជ្ញាធរ​អនុវត្ត​តាម​ច្បាប់ ។

លោក ស៊ូ ម៉ុ​ល អភិបាល ស្រុក​រមាស​ហែក បាន​បញ្ជាក់​ទៀត​ថា ចំពោះ​កិច្ចសន្យា​ព្រមព្រៀង ៖
ទី​១, ឈ្មោះ សោម វែង ភេទ​ប្រុស អាយុ ៥០ ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​បច្ចុប្បន្ន គ្រូ ភេទ​អាយុ​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​គ្រូបង្រៀន​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ តា​ប៉ា​ង ឃុំ ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ហៅ​ភាគី​(​ក​) ។
ទី​២,​ឈ្មោះ ម៉ៅ ហ៊​ក់ ហៅ​ដេ ភេទ​ស្រី អាយុ ៦៣​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ តា​ប៉ា​ង ឃុំ ម្រាម ស្រុក រមាស​ហែក ខេត្តស្វាយរៀង ហៅ​ភាគី​(​ក​)​។ ទី​៣,​ម៉ៅ ស៊ុ​ង ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ តា​ប៉ា​ង ឃុំ ម្រាម ស្រុក រមាស​ហែក ខេត្តស្វាយរៀង ហៅ​ភាគី​(​ក​) ។ និង​ឈ្មោះ កែន សាមី ភេទ​ប្រុស អាយុ​៧២​ឆ្នាំ សញ្ជាតិ​ខ្មែរ ជា​មេឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ហៅ​ថា​ភាគី​(​ខ​) ។

បើ​តាម​កិច្ចសន្យា​ព្រមព្រៀង​គ្នា សម្រាប់​ភាគី (​ក​) បាន​បញ្ជាក់​ថា បើ​ភាគី​ខាង​រោង​បុណ្យ យល់ព្រម រុះរើ រោង​បុណ្យ ត្រឹម​គំនូស ដែល​ក្រុមហ៊ុន​បាន​វាស់វែង និង​បាញ់ថ្នាំ​ពណ៌​ក្រហម​នោះ បាន​រួចរាល់​នៅ​ពេល​ណា ក៏​យល់ព្រម​ឱ្យ​រុះរើ​របង និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ ដែល​មានការ​ប៉ះពាល់​ដល់​ការ​សាងសង់​ផ្លូវ នៅ​ពេល​នោះ​ដែរ ។ ហើយ​បើ​ភាគី​ខាង​រោង​បុណ្យ មិន​ព្រម រុះរើ រោង​បុណ្យ ត្រឹម​គំនូស ដែល​ក្រុមហ៊ុន​បាន​វាស់វែង និង​បាញ់ថ្នាំ​ពណ៌​ក្រហម នោះ​ទេ ក៏​មិន​យល់ព្រម​ឱ្យ​ចុះ​រុះរើ​របង និង​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ដែរ ។

ចំណែក​ភាគី (​ខ​) បាន​បញ្ជាក់​ថា បើ​ភាគី​ខាង​រោង​បុណ្យ មិន​ព្រម រុះរើ រោង​បុណ្យ ត្រឹម​គំនូស​ដែល​ក្រុមហ៊ុន​បាន​វាស់វែង និង​បាញ់ថ្នាំ​ពណ៌​ក្រហម នោះ​ទេ យើងខ្ញុំ​ជា​មេឃុំ ក្រុមប្រឹក្សា​ឃុំ និង​ស្មៀនឃុំ ធានា​អះអាង​ថា ឈប់​តវ៉ា ពាក់ព័ន្ធ​នឹង របង ឬ​ទ្រព្យ សម្បត្តិ​ផ្សេង​ៗ​របស់ ភា​តិ​(​ក​) ដែល​ធ្លាប់​មានការ​ប៉ះពាល់​ដល់​ការ​សាងសង់​ផ្លូវ តទៅ​ទៀត​ហើយ ។ បន្ទាប់​ពី​បាន​អាន និង​ពន្យល់​យ៉ាង​ច្បាស់លាស់ នូវ​ខ្លឹមសារ​ទាំងអស់ នៃ​កិច្ចព្រមព្រៀង​ភាគី​ទាំង​ពីរ បាន​យល់ព្រម គោរព និង​អនុវត្ត​តាម​នូវ​គ្រប់​ចំណុច នៃ​កិច្ចព្រមព្រៀង​នេះ​ដោយ​ស្ម័គ្រចិត្ត និង​គ្មាន​ការ​កែប្រែ​ឡើយ ។ តែ​ប្រសិនបើ​ភាគី​រណា មួយ​មានការ​ប្រែ​ក្រឡះ​មិន​គោរព និង​មិន​អនុវត្ត​តាម​ចំណុច​ណាមួយ នៃ​កិច្ចព្រមព្រៀង​ខាងលើ ភាគី​នោះ​នឹង​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។ ដើម្បី​បញ្ជាក់​ការ​ពិត ភាគី​ទាំង​ពីរ បាន​យល់ព្រម​ផ្តិត​ស្នាម​មេដៃ​ស្តាំ​ទុកជា​ភស្តុ​តាង ។ កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​ចំនួន​បួន​ច្បាប់ ដោយ​ប្រគល់​ជូន​គូភាគី​ម្នាក់​មួយ​ច្បាប់ រក្សា​ទុក​នូវ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ច្បាប់ និង ផ្ញើ​ជួន​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្ត​មួយ​ច្បាប់ ។

សូម​ជម្រាប​ជូន​ថា ចំពោះ​ការ​ចុះ​រុះរើ​របង​ផ្ទះ នា​ថ្ងៃនេះ គឺ​អាជ្ញាធរ​បាន​វាយ​កំទេច​របង​ផ្ទះ​ចំនួន​២​ខ្នង​ផ្ទះ នៅ​សល់​ប៉ុន្មាន​ខ្នង​ផ្ទះ​ទៀត នឹង​ត្រូវ​បន្ត​អនុវត្ត​នៅ​ពេល​ក្រោយ​ឆាប់​ៗ​ខាង​មុខ​នេះ ។ មហាជន​បាន​លើក​ឡើង​ថា កាល​ពេល​ប្រជាពលរដ្ឋ​ចាប់ផ្តើម​សាងសង់​របង និង​ចេ​តី​យ៍​រោង​បុណ្យ​អាជ្ញាធរ គូ​មិ​ឃុំ​មិន​មក​ហាមឃាត់​ទេ ពេល​សាងសង់​រួច​រាប់​ឆ្នាំ ទើប​ប្រាប់​ថា សាងសង់​ខុស​ថ្បា​ប់ ត្រូវ​វាយ​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ