អាជ្ញាធរស្រុកសូត្រនិគមចុះពិនិត្យ ក្រោយរញ្ជួយដីនៅថៃនិងមីយ៉ាន់ម៉ា រង្គើសាលារៀន មណ្ឌលសុខភាព វត្តអារាម និងផ្ទះ
- សៀមរាប
ខេត្តសៀមរាប ៖ ដោយបានការណែនាំ និង យកចិត្តទុកដាក់ ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល…
ខេត្តសៀមរាប ៖ ដោយបានការណែនាំ និង យកចិត្តទុកដាក់ ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល…
ខេត្តសៀមរាប ៖ ដោយបានការណែនាំ និង យកចិត្តទុកដាក់ ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាល ខេត្តនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៥ លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបានដឹកនាំក្រុមការ ងារចុះពិនិត្យហេតុការណ៍រញ្ជួយបណ្តាលឱ្យរង្គើសាលារៀន មណ្ឌលសុខភាព វត្ត អារាមនិងផ្ទះប្រជាពលរដ្ឋ ប្រហែល ២០ វិនាទីនៅរសៀលម៉ោង១៣ និង ៣៥នាទី រសៀលក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង សស្រុកសូទ្រនិគមដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុ ការណ៍រញ្ជួយដីកម្រិតធ្ងន់រហូតដល់៧,៧ វ៉ិចទ័រ ដែលបានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិ ពលដល់ប្រទេសថៃ និង វៀតណាមផងដែរ។
លោក អភិបាលស្រុក បានបញ្ជាក់ថាក្នុងហេតុការណ៍ នោះដែរ នៅសាលាមត្តេយ្យសិក្សា និងបឋមសិក្សាក្នុងឃុំកំពង់ឃ្លាំង អាណាព្យាបាល និងឪពុកម្តាយសិស្ស បានមកយកកូនចេញពីសាលារៀនជាបន្តបន្ទាប់ ដែលក្នុងកំឡុងពេលនោះ គណៈគ្រប់គ្រងសាលា បានអនុញ្ញាតឱ្យសិស្សចេញទៅផ្ទះទាំងអស់ ក្នុងនោះ មត្តេយ្យសិក្សា ២ថ្នាក់ ស្មើនឹងសិស្ស ៤៥ នាក់ ស្រី ៣២ នាក់ បឋម សិក្សា ១៩ ថ្នាក់ ស្មើនឹងសិស្ស ៦៦៧ នាក់ ស្រី ៣៤២ នាក់។
ជាមួយគ្នានេះ រដ្ឋបាលស្រុក បានណែនាំឱ្យឃុំ ភូមិទូទាំងស្រុក ត្រូវបន្តយកចិត្តទុក ដាក់តាមដាន សភាពការណ៍នេះបន្តទៀត ដោយត្រូវស្តាប់នូវព័ត៌មានពីករណីរញ្ជួយដី ដែលបាននឹងកំពុងកើតឡើងនៅប្រទេសជិតខាង ដោយត្រូវរាយការណ៍ភ្លាមៗ ករណីមានហេតុការណ៍ជាយថា ហេតុណាមួយកើតឡើងក្នុង ភូមិសាស្ត្រឃុំនៃស្រុកសូទ្រនិគម ពិសេសឃុំកំពង់ ឃ្លាំងដែលបានកើតហេតុរង្គើរនេះឡើង ៕
ចែករំលែកព័តមាននេះ