ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​កូរ៉េ​ខាង​ត្បូ​ង​កើន​ឡើង​ដល់​៣០​នាក់

2 ថ្ងៃ មុន

ទី​ក្រុង​សេអ៊ូល៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​កូរ៉េ​ខាង​ត្បូង​កើន​ឡើង​ដល់​៣០​នាក់​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ដែល​សរុប​របាយ​ការណ៍​។ ​​រដ្ឋាភិបាល​កំពុង​​ខិត​ខំ​ប្រឹង​ប្រែង​ពន្លត់​ភ្លើង​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​ដើម្បី​រលត់​ទាំង​ស្រុង​ និង​ខិត​ខំ​ទប់​ស្កាត់​មិន​ឱ្យ​ភ្លើង​ឆេះ​ព្រៃ​ថ្មី​ៗ​កើត​មាន​ជា​បន្ត​ទៀត​។​​ ភ្លើង​ឆេះ​ព្រៃ​ដែល​ចាប់​ផ្ដើម​​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា​នៅ​ខេត្ត​គ្យុង​សាង​នោះ​បាន​ដុត​បំផ្លាញ​ព្រៃ​ឈើ​ជាង​៥​ម៉ឺន​ហិច​តារ​, បាន​បំផ្លាញ​អគារ-​​ផ្ទះ​របស់​អ្នក​ស្រុក​បី​ពាន់​ខ្នង​ និង​បាន​បង្ខំ​ឱ្យ​ប្រជា​ជន​៧​ពាន់​នាក់​ចាក​ចោល​ផ្ទះ​សម្បែង​​​ទាំង​ប្រញាប់​ប្រញាល់​ដើម្បី​ស្នាក់​នៅ​តាម​ទី​ជម្រក​បណ្ដោះ​អាសន្ន​។ ប្រធានា​ធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង…

ទី​ក្រុង​សេអ៊ូល៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​កូរ៉េ​ខាង​ត្បូង​កើន​ឡើង​ដល់​៣០​នាក់​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ដែល​សរុប​របាយ​ការណ៍​។ ​​រដ្ឋាភិបាល​កំពុង​​ខិត​ខំ​ប្រឹង​ប្រែង​ពន្លត់​ភ្លើង​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​ដើម្បី​រលត់​ទាំង​ស្រុង​ និង​ខិត​ខំ​ទប់​ស្កាត់​មិន​ឱ្យ​ភ្លើង​ឆេះ​ព្រៃ​ថ្មី​ៗ​កើត​មាន​ជា​បន្ត​ទៀត​។​​

ភ្លើង​ឆេះ​ព្រៃ​ដែល​ចាប់​ផ្ដើម​​​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា​នៅ​ខេត្ត​គ្យុង​សាង​នោះ​បាន​ដុត​បំផ្លាញ​ព្រៃ​ឈើ​ជាង​៥​ម៉ឺន​ហិច​តារ​, បាន​បំផ្លាញ​អគារ-​​ផ្ទះ​របស់​អ្នក​ស្រុក​បី​ពាន់​ខ្នង​ និង​បាន​បង្ខំ​ឱ្យ​ប្រជា​ជន​៧​ពាន់​នាក់​ចាក​ចោល​ផ្ទះ​សម្បែង​​​ទាំង​ប្រញាប់​ប្រញាល់​ដើម្បី​ស្នាក់​នៅ​តាម​ទី​ជម្រក​បណ្ដោះ​អាសន្ន​។ ប្រធានា​ធិបតី​ស្ដី​ទី​កូរ៉េ​ខាង​ត្បូង លោក​ហាន​ដុក​ស៊ូ​ បាន​កោះ​ប្រជុំ​គណៈ​កម្ម​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​។​

លោក​ថ្លែង​ថា​រដ្ឋាភិបាល​នឹង​​រ៉ាប់​រង​ផ្ដល់​ការ​គាំទ្រ​ផ្នែក​រដ្ឋ​បាល និង​ហិរញ្ញ​វត្ថុ​ដ៏​ពេញ​លេញ​ជូន​​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​រហូត​ដល់​ពួ​កគាត់​អាច​វិល​ទៅ​រក​ជីវ​ភាព​រស់​នៅ​ជា​ធម្ម​តា​​ឡើង​វិញ​។ ឥឡូវ​នេះ ភ្លើង​ឆេះ​ព្រៃ​ភាគ​ច្រើន​អាច​ទប់​ស្កាត់​មិន​ឱ្យ​ឆេះ​រាល​ដាល​ជា​បន្ត​ទៀត​ ប៉ុន្តែ​​រងើក​ភ្លើង​ដែល​មិន​ទាន់​រលត់​ទៅ​វិញ​អស់​​នោះ​អាច​ជា​គ្រោះ​ថ្នាក់​បង្ក​​​អគ្គិ​ភ័យ​សា​ជា​ថ្មី​​។

​លោក​ហាន​ដុក​ស៊ូ​ស្នើ​សុំ​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ​ដោយ​ហ្មត់​ចត់​ទៅ​លើ​ទី​តាំង​ដែល​ឆេះ​រួច​ហើយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​មិន​ឱ្យ​អគ្គិ​ភ័យ​​កើត​ចេញ​ពី​កន្លែង​នោះ​ទៀត​។ ​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​បុរស​ម្នាក់​អាយុ​៥៧​ឆ្នាំ​​ពី​បទ​សង្ស័យ​ដុត​ព្រៃ​នៅ​​​ស្រុក​អួយ​សឹង​ នៃ​ខេត្ត​គ្យុង​សាង​ខាង​ជើង​។ សាក្សី​និយាយ​ថា​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​សម្អាត​ផ្នូរ និង​ដុត​កូន​ឈើ​ងាប់​ៗ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា​។

អាជ្ញា​ធរ​នឹង​នាំ​ខ្លួន​គាត់​ទៅ​សួរ​ចម្លើយ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​។ គាត់​អាច​នឹង​ជាប់​ចោទ​ពី​បទ​រំលោភ​ទៅ​លើ​ច្បាប់​ស្ដី​ពី​ការ​ការ​ពារ​ព្រៃ​ឈើ​នៅ​កូរ៉េ​ខាង​ត្បូង​។ ​គួរ​កត់​សម្គាល់​ថា​ភ្លើង​ឆេះ​ព្រៃ​លើក​នេះ​ជា​វិញ្ញា​សា​ដ៏​ធំ​សម្រាប់​លោក​ហាន​ដុក​ស៊ូ​ក្នុ​ងនាម​ជា​ថ្នាក់​ដឹក​នាំ​ស្ដី​ទី​ដែល​ទើប​តែ​ត្រូវ​តុលាការ​ផ្ដល់​នីតិ​សម្បទា និង​សុពល​ភាព​ជា​ប្រធានា​ធិបតី​ស្ដី​ទី​ឡើង​វិញ​​នៅ​សប្ដាហ៍​នេះ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ