ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​កម្ពុជា កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ក្រែង​មាន​ពលរដ្ឋ​ខ្មែរ​ជួប​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី នៅ​ថៃ និង​ភូមា

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​កម្ពុជា នៅ​រសៀល ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​នេះ កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ថៃ និង​មី​យ៉ា​ន់​ម៉ា ជា​ពិសេស​ពាក់ព័ន្ធ​ពលរដ្ឋ​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស​កម្ពុជា នៅ​រសៀល ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​នេះ កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ថៃ និង​មី​យ៉ា​ន់​ម៉ា ជា​ពិសេស​ពាក់ព័ន្ធ​ពលរដ្ឋ​ខ្មែរ ក្រែង​ជួប​គ្រោះថ្នាក់​ណាមួយ​ក្នុង​ហេតុការណ៍​នេះ ។

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអោយ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នៃ​ការ​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​ថៃ និង​មី​យ៉ា​ន់​មារ នៅ​រសៀលថ្ងៃ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​តាមដាន​យ៉ាង​យកចិត្ត ទុកដាក់ និង​បាន​ណែនាំ​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ារ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​សុវត្ថិភាព​របស់​ពលរដ្ឋ និង​ពលករ​ខ្មែរ ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ទាំង​ពីរ ដោយ​ទទួល​បាន​ព័ត៌មាន បឋម​ពី​ស្ថានទូត ដូច​ខាងក្រោម ៖

១. មាន​ករណី​រញ្ជួយ​ដី​កម្រិត​ខ្លាំង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​ប្រទេស​មី​យ៉ា​ន់​ម៉ារ ដែល​បណ្តាល​ឱ្យ​មានការ​បាក់​អគារ និង​បង្ក​ការ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ផង​ដែរ ។

២. ស្ថានទូត មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណាមួយ​ថា មាន​ពលករ ឬ​ពលរដ្ឋ​ខ្មែរ រង​គ្រោះ ដោយសារ​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​ទាំង​ពីរ​នេះ​នៅឡើយ​ទេ ។

៣. ស្ថានទូត បាន​ចាត់វិធានការ​ភ្លាម​ៗ និង​បាន​ណែនាំ​ដល់​មន្ត្រី​ស្ថានទូត​ធ្វើការ​ទាក់ទង​ប្រមូល ព័ត៌មាន​ពី​អាជ្ញាធរ នៃ​ប្រទេស​តាំងនៅ និង​ក្រុមការងារ​គ្រប់​តំបន់​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ និង​ធ្វើការ អំពី​សុវត្ថិភាព​របស់​ពួក​គាត់ ហើយ​និង​ត្រៀមលក្ខណៈ​សហការ​ជាមួយ​អាជ្ញាធរ ពាក់ព័ន្ធ​នៃ​ប្រទេស​ម្ចាស់ផ្ទះ ដើម្បី​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ ឬ​ត្រូវការ​ជំនួយ ឱ្យ អស់ពី​លទ្ធភាព ។

៤. ជាមួយ​គ្នា​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​អំពាវនាវ​ដល់​ពលរដ្ឋ ខ្មែរ​ទាំងអស់ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ទាំង​ពីរ​ខាងលើ ពិសេស​តំបន់​ដែល​រង​គ្រោះ​ដោយ ករណី​រញ្ជួយ​ដី​ទាំងនេះ សូម​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្តិ​របស់​អ្នក​ដើម្បី​ឱ្យ​ពួក​គ ដឹង​ថា​អ្នកមាន​សុវត្ថិភាព រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ចាត់វិធានការ​ចាំបាច់​ទាំងឡាយ សម្រាប់​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គោរព​តាម​ការ​ណែនាំ ឬ​វិធានការ​សុវត្ថិភាព​របស់​អាជ្ញាធរ មូលដ្ឋាន​។ ក្នុង​ករណី​ត្រូវការ​ជំនួយ​នានា ឬ​ជំនួយ​កុងស៊ុល សូម​មេត្តា​ទាក់ទង ៖

-​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក ៖
អា​ស័​យ​ដ្ឋា​ន​៖ 518 / 4 Pracha Uthit Rd., Soi Ramkamhaeng 39, Wangthonglang, Bangkok 10310, Kingdom of Thailand. លេខ​ទំនាក់ទំនង​៖ Tel : (02) 957-5851-2 ។

-​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​មី​យ៉ា​ន់​ម៉ារ ៖
ws: No. 25(3B-4B), New University Avenue Road,
Bahan Township, Yangon, Myanmar. លេខ​ទំនាក់ទំនង​៖ Tel : (951) 54 96 09, 54 09 64 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ