ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​រសៀល​ថ្ងៃនេះ មិន​ទាន់​មាន​សញ្ញា​រញ្ជួយ​ដី​នៅ​កម្ពុជា​ទេ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ លោក សុទ្ធ គឹ​ម​កុ​ល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៨ មីនា ២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ លោក សុទ្ធ គឹ​ម​កុ​ល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៨ មីនា ២០២៥​នេះ យើង​នៅ​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​ថា មានការ​រញ្ជួយ​ដី​នៅ​កម្ពុជា​ទេ ។ ប៉ុន្តែ បើ​យោង​តាម​សញ្ញា​ផែនទី​បង្ហាញ​ពី​ប្រទេស​កើតហេតុ​រញ្ជួយ​ដី អាច​មាន​ហានិភ័យ​ប៉ះពាល់​ដល់​ខេត្ត​ខ្លះ នៃ​ប្រទេស​កម្ពុជា ដែល​នៅ​ជាប់​ព្រំដែន ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មន្ត្រី​ជំនាញ បាន​និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ហើយ​បើ​មាន​សញ្ញា​រញ្ជួយ​ដី នឹង​ជូនដំណឹង​ទៅ​កាន់​សាធារណជន ជា​បន្តបន្ទាប់ ។

សូម​បញ្ជាក់​ថា ទីក្រុង​បាងកក មានការ​រញ្ជួយ​ដី​កម្រិត​៧,៤ រិច​ទ័​រ រហូត​ដល់​ធ្វើ​អោយ​មនុស្ស​រត់​ចេញពី​អគារ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា​នេះ ខណៈ​ការ​រកស៊ី​មួយ​ចំនួន​បាន​បិទ​បណ្តោះអាសន្ន ។ ប្រទេស​មី​យ៉ា​ន់​ម៉ា ក៏​កំពុង​តែ​ទទួល​រង​រញ្ជួយ​ដី​ដ៏​ខ្លាំង​ផង​ដែរ ប៉ុន្តែ​ទោះបីជា​យ៉ាង​ក៏​ដោយ គេ​មិន​ទាន់​មាន​របាយការណ៍​អំពី​ការ​ខូចខាត និង​គ្រោះថ្នាក់​ចំពោះ​មនុស្ស​នៅឡើយ​ទេ ។

នា​រសៀល​ថ្ងៃ​ដដែល​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​គ្រប់​អភិបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ចុះ​ពិនិត្យ​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ក្រុម​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ក្នុង​អាគារ​ខ្ពស់​ៗ និង​អគារ​ចាស់​ៗ ក្រោយ​មាន​គ្រោះ​រញ្ជួយ​ដី​កំពុង​តែ​វាយប្រហារ​នៅ​ថៃ ដើម្បី​ការពារ​សុវត្ថិភាព​ពួក​គាត់ ខ្លាច​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ