ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំងស្តុកល.ក់សា.ច់ស.ត្វព្រៃយ៉ាងធំមួយកន្លែងក្នុងស្រុកស្នួល ត្រូវបានបង្ក្រា.ប

2 ថ្ងៃ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ស្តុក និង​លក់​សាច់​សត្វព្រៃ​ខុសច្បាប់​១​កន្លែង ស្ថិត​នៅ​ក្នុងស្រុក​ស្នួល​ខេត្តក្រចេះ…

ខេត្តក្រចេះ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ស្តុក និង​លក់​សាច់​សត្វព្រៃ​ខុសច្បាប់​១​កន្លែង ស្ថិត​នៅ​ក្នុងស្រុក​ស្នួល​ខេត្តក្រចេះ ដោយ​រឹបអូស​បាន​សាច់សត្វ​ព្រៃ​ខុសច្បាប់​មួយ​ចំនួន និង​បាន​កសាង​សុំ​ណុំ​រឿង តាម​នីតិវិធី​បញ្ជូន​ទៅ​តុលាការ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ស្តុក និង​លក់សាច់​​សត្វព្រៃ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ។

ក្រោយ​ការ​ចុះ​ឆែកឆេរ សមត្ថកិច្ច​បាន​ដកហូត​សាច់​ឈ្លូស ១០​គីឡូក្រាម សាច់​ប្រើស ១៨​គីឡូក្រាម សាច់​ជ្រូកព្រៃ ២៣​គីឡូក្រាម ចាប​ស្រូវ ១០០​ក្បាល​, ស្នែង​ឈ្លូស​, កន្ទុយក្ងោក និង​សត្វ​ទទា​រស់​មួយ​ចំនួន​ទៀត ។

ក្នុង​ប្រតិបត្តិការ​ចុះ​ប​ង្ក្រ​ប​ទីតាំង​លក់​សាច់សត្វ​ព្រៃ​នោះ​មាន​សមាសភាព​ចូលរួម
១.-​លោក ស រ៉ោ អនុប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ ។
២-​លោក គឹ​ម ចន្ទ​ភារ​ម្យ ។
៣-​លោក ស៊ូ សា​រើ​ត ប្រធាន​ក្រុម ។
៤-​លោក ផូង ឃុន​ឡាយ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្នួល ។
៥-​លោក​ក្រឡាបញ្ជី ទូច សី​ណាត និង​សមាជិក​ប្រមាណ​៩​នាក់​ទៀត​នៃ​ក្រុមការងារ ។

ការ​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​នេះ ក្រោយ​ពី​មានការ​យល់ព្រម​ពី​ម្ចាស់​លំនៅ​ឋាន ឈ្មោះ កែម នុ​ន្នី អាយុ​៣៩​ឆ្នាំ បាន​ឯកភាព​ឱ្យ​ក្រុម​កា​ងារ​ត្រួតពិនិត្យ ធ្វើការ​ឆែកឆេរ រុករក​វត្ថុ​តាង​បទល្មើស​ក្នុង​បរិវេណ​ទីតាំង​ខាងលើ​នេះ​ផង​ដែរ ។

លទ្ធផល​ប្រទះ​ឃើញ និង​ដកហូត​សត្វព្រៃ និង​សំណាក​សត្វព្រៃ ដូច​ការ​រៀបរាប់​ខាងលើ ។

ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកលក់​ជា​ថៅកែ​ម្ចាស់​ទីតាំង​នោះ​ម្នាក់​ផង​ដែរ​ដែល​គេ​ស្គាល់​ថា​ឈ្មោះ ចែ នី (​ហៅ​ចែ​នី​សត្វព្រៃ​) ដ៏​ល្បីឈ្មោះ​ម្នាក់​ប្រចាំ​ស្រុក​ស្នួល​ហើយ​បាន​នាំ​ខ្លួន​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ