ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​ក្រុមហ៊ុន អេស ប៊ី អិ​ល (​ខេ​ម​បូ​ឌា​) ត្រូវឃាត់ខ្លួន ករណីចេញ​សែក​ស្អុ.យ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន អេស ប៊ី អិ​ល (​ខេ​ម​បូ​ឌា​) SBL (CAMBODIA)CO.,LTD ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ហ៊ុន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​(​ចេញ​សែក​ស្អុយ​)​។​ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន អេស ប៊ី អិ​ល (​ខេ​ម​បូ​ឌា​) SBL (CAMBODIA)CO.,LTD ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ហ៊ុន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​(​ចេញ​សែក​ស្អុយ​)​។​ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា អគ្គនាយក​ក្រុមហ៊ុន​រូប​នោះ​ចេញ​សែក​ស្អុយ​នូវ​ទឹកប្រាក់​ប៉ុន្មាន​នោះ​ឡើយ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ ចំនួន​០១​នាក់ នៅ​ចំណុច​ហាង​កាហ្វេ ប៊ឺ​ឡេ​ប​ចំការ​ដូង ផ្លូវ​លេខ ២១៧​សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក លឹ​ម ប៊ុ​ន​ហេង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​។

ជន​ត្រូវ​ចោទ​ឈ្មោះជុំ សុខា ភេទប្រុស ជនជាតិខ្មែរ មុខរបរអគ្គនាយក​ក្រុមហ៊ុន អេស ប៊ី អិ​ល (​ខេ​ម​បូ​ឌា​) SBL (CAMBODIA)CO.,LTD ស្នាក់​នៅផ្ទះ​លេខ​១១​ផ្លូវ​៤៣២ ភូមិ ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​ជន​ត្រូវ​ចោទ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ