នាយករដ្ឋមន្ត្រីថៃ បានប្រកាសភាពអាសន្ន នៅទីក្រុងបាងកក នៅរសៀលនេះ បន្ទាប់ពីការរញ្ជួយដី បានធ្វើអោយអគារសំណង់កម្ពស់៣០ជាន់រលំទាំងស្រុង ហើយមានមនុស្សស្ថិតក្នុសភាពភិតភ័យ ។

អគារសំណង់កម្ពស់៣០ជាន់ សម្រាប់ការិយាល័យរដ្ឋាភិបាលថៃ នៅទីក្រុងបាងកក បានបាក់ដួលរលំទាំងស្រុង ហើយបានធ្វើអោយកម្មករយ៉ាងហោចណាស់៤៣នាក់ បានជាប់នៅក្នុងនោះ ខណ:មានការរញ្ជួយដីមួយ ដែលរាលដាល មកពីការរញ្ជួយដីនៅប្រទេសមីយ៉ាងន់ម៉ា ។

ទីក្រុងបាងកក មានការរញ្ជួយ និងញ័រ រហូតដល់ធ្វើអោយមនុស្សរត់ចេញពីអគារ បន្ទាប់ពីទទួលរងការរញ្ជួយបន្តមកពីការរញ្ជួយដីដ៏ខ្លាំង នៅប្រទេសមីយ៉ាន់ម៉ា ដែលមានព្រំដែនជាប់ប្រទេសថៃ ។
សារព័ត៌មានបាងកកប៉ុស្ត៍របស់ថៃ បានរាយការណ៍នៅរសៀលថ្ងៃទី២៨ ខែមីនា ថា បាងកកបានរញ្ជួយ ដោយសារតែការរញ្ជួយដីកម្រិត៧,៤ រិចទ័រកំពុងកើតមាននៅប្រទេសថៃ ។

មនុស្សនៅក្រុងបាងកកបានគេចចេញពីក្នុងអគារ ខណ:ការរកស៊ីមួយចំនួនបានបិទបណ្តោះអាសន្ន ។ ប្រទេស មីយ៉ាន់ម៉ា ឬ ភូមាកំពុងតែទទួលរងរញ្ជួយដីដ៏ខ្លាំងមួយដោយធ្វើអោយមានរញ្ជួយរហូតដល់ក្រុងបាងកកប្រទេសថៃ ។
ការរញ្ជួយនេះបានធ្វើអោយមានការញ្ជួយដល់ទីក្រុងបាងកកប្រទេសថៃផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ គេមិនទាន់មានរបាយការណ៍អំពីការខូចខាត និង គ្រោះថ្នាក់ចំពោះមនុស្សនៅឡើយទេ៕
ចែករំលែកព័តមាននេះ