ឆេះបន្ទប់ដាក់សម្ភារៈចំនួន៤របស់មន្ទីពេទ្យឯកជនមួយកន្លែង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះបន្ទប់ដាក់សម្ភារៈចំនួន៤របស់មន្ទីពេទ្យឯកជន(យីហោអេឡេហ្កឹន)បណ្តាលរងការខូចខាតសម្ភារៈជាច្រើននៅយប់រំលងអាទ្រាធចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតបានប្រាប់ថា៖នៅពេលអគ្គីភ័យបានឆាបឆេះបន្ទប់ដាក់សម្ភារៈចំនួន៤បន្ទប់របស់មន្ទីពទ្យឯកជន(យីហោអេឡេហ្កឹន)ទាំងកណ្តាលយប់រំលងអាទ្រាធឃើញកម្លាំងអន្តរាគមន៍ជាច្រើននាក់មាននគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតនិងរថយន្តពន្លត់អគ្គីភ័យ៣ទៅ៤គ្រឿងបានអន្តរាគមន៍ពន្លត់។ នាយប៉ុស្តិ៍បានបញ្ជាក់ថា៖មូលហេតុដែលអគ្គីភ័យឆាបឆេះព័ត៌មានជាបឋមអាចបង្កឡើងដោយឆ្លងចរន្តអគ្គីសនីបានឆាបឆេះរាលដាលខូចខាតអស់៤បន្ទប់ដាក់សម្ភារៈការងាររដ្ឋបាលក្នុងមន្ទីពេទ្យមាន១.កុំព្យូទ័រលើតុចំនួន១១គ្រឿង…
ចែករំលែកព័តមាននេះ