ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះរញ្ជួយដ៏ខ្លាំងកើតមាននៅមីយ៉ាន់ម៉ា ដោយធ្វើឱ្យរញ្ជួយដល់ក្រុងបាងកក

3 ថ្ងៃ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ឬ​ភូមា កំពុង​តែ​ទទួល​រង​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ ដោយ​ធ្វើ​អោយ​មាន​រញ្ជួយ​រហូត​ដល់​ក្រុង​បាងកក ប្រទេស​ថៃ ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន CNN អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​២៨…

ប្រទេស​មី​យ៉ា​ន់​ម៉ា ឬ​ភូមា កំពុង​តែ​ទទួល​រង​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ ដោយ​ធ្វើ​អោយ​មាន​រញ្ជួយ​រហូត​ដល់​ក្រុង​បាងកក ប្រទេស​ថៃ ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន CNN អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​២៨ ខែ មីនា​នេះ ។

យោង​តាម​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក បានឱ្យ​ដឹង​ថា គ្រោះ​រញ្ជួយ​ដី​កម្រិត​៧.៧​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​កណ្តាល​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​រសៀល​ថ្ងៃ​សុក្រ ។

ការ​រញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​ចម្ងាយ ១៦​គីឡូម៉ែត្រ នៅ​ទីក្រុង Sagaing ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ម៉ោង​ប្រហែល 12:50 ថ្ងៃត្រង់ ។

គួរ​ដឹង​ថា ទីក្រុង​នេះ​ក៏​ត្រូវ​បាន​វាយប្រហារ ដោយ​ការ​រញ្ជួយ​ដី​កម្រិត 6.4 រិច​ទ័​រ​ជា​លើក​ទី​ពីរ ក្នុង​រយៈពេល 12 នាទី​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដំបូង ។

ការ​រញ្ជួយ​នេះ​បាន​ធ្វើ​អោយ​មានកា​រញ្ជួយ​ដល់ទី​ក្រុង​បាងកក​ប្រទេស​ថៃ​ផង​ដែរ ។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ក៏​ដោយ គេ​មិន​ទាន់​មាន​របាយការណ៍​អំពី​ការ​ខូចខាត និង គ្រោះថ្នាក់​ចំពោះ​មនុស្ស​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ