រាជធានីភ្នំពេញ ៖ ជនដៃដល់ដែលព្រួតគ្នាវា.យទៅលើជនអនាថា ម្នាក់បណ្តាលឲ្យស្លា.ប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន៣នាក់ នៅក្នុងនោះមានស្ត្រីម្នាក់ ដែលបានរួមភេ.ទជាមួយសន្តិសុខជាជនដៃដល់ ត្រូវបានឃាត់ខ្លួនផងដែរពាក់ព័ន្ធនឹងសមគំនិត ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ វ៉នថន ភេទប្រុស អាយុ៤៦ឆ្នាំ ជាសន្តិសុខ ស្នាក់នៅកន្លែងធ្វើការ នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ,២.ឈ្មោះពៅ ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាអ្នកដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះលេខ១៩ ក្នុងសង្កាត់ទួលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានផ្ទុកនូវសាធាតុញៀ.ន និង៣.ឈ្មោះ បុល ស្រីណុច ភេទស្រី អាយុ៣៥ឆ្នាំជាជនអនាថា ។

តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា បន្ទាប់ពីមានករណីហិ.ង្សា បង្កឲ្យជនអនាថាម្នាក់ស្លា.ប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យខាងលើ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាអោយនគរបាលជំនាញខណ្ឌសែនសុខចុះស្រាវជ្រាវ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ ដែលក្នុងនោះជនដៃដល់ចំនួន២នាក់ និងស្ត្រីម្នាក់ ជាអ្នកផ្សំគំនិតដែរ បានព្យាយាមលាក់បាំង ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង០១និង១៧នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៥ (ម៉ោងតាមកាមេរ៉ាសុវត្ថិភាព) នៅចំណុចស្ពានអាកាស៧មករា មហាវិថីសហព័ទ្ធរុស្ស៊ី មុខឃ្លាំងលក់រថយន្តលីហេង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញមានអំពើហិ.ង្សាមួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យមួយក្រុម បានត្រួតគ្នាវា.យទៅលើជនអនាថាម្នាក់ បណ្ដាលឲ្យដេកដួលរងរបួសធ្ងន់ ហើយបានស្លា.ប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ជនរងគ្រោះ ឈ្មោះ ទិត្យ ប៊ុនថា ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនអនាថា ស្នាក់នៅក្នុងខ្ទម ក្នុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានស្លា.ប់បាត់បង់ជីវិត នៅវេលាម៉ោង៣ទាបភ្លឺ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ។

តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនដៃដល់ម្នាក់ ដែលពាក់អាវជាសន្តិសុខ បានធ្វើដំណើរទៅក្រោមស្ពានអាកាស៧មករា ក្បែរកន្លែងកើតហេតុ បានសួរនាំស្ត្រីម្នាក់ឈ្មោះ បុល ស្រីណុច អាយុ៣៥ឆ្នាំ ជាជនអនាថា រកទិញគ្រឿងញៀ.នប្រើប្រាស់ និងបានបបួលនាងរួមភេ.ទ ដោយត្រូវរ៉ូវគ្នា២ម៉ឺនរៀល ។
បន្ទាប់ពីរួមមេត្រីរួចជននោះ បានឲ្យប្រាក់ក្រដាស់៥ម៉ឺនរៀល តែនាងអត់មានលុយអាប់ ក៏បានដើរទៅដូរ ហើយជនដៃដល់បានទៅតាមទារលុយវិញ ក៏កើតទៅជាទំនាស់វា.យទៅលើនារីជាជនអនាថារូបនោះ ខណៈនោះជនរងគ្រោះក៏បានទៅសួរនាំ ក៏ត្រូវសន្តិសុខរូបនោះវា.យ និងស្រែកចោរៗ ហើយត្រូវបានជន៣នាក់ទៀតនាំគ្នាមកព្រួតវា.យរហូតដល់ដេកដួលនៅលើដងផ្លូវ ហើយបានស្លា.ប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
តាមជនសង្ស័យម្នាក់ឈ្មោះ ពៅ ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាអ្នកដឹកអីវ៉ាន់អនឡាញ បានសារភាពឱ្យដឹងថា ខ្លួនបានធ្វើសកម្មភាពវាយទាត់ធាក់ទៅលើជនរងគ្រោះពិតប្រាកដមែន នៅក្នុងចំណោមជនសង្ស័យ៣នាក់ទៀត ។ ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនសាកសួរ នៅអធិការដ្ឋាន និងចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ