ខេត្តតាកែវ ៖ ក្រោយពីអត់ទ្រាំនឹងផលប៉ះពាល់ពីគំនរសម្រាមជាង២០ឆ្នាំមកហើយទើបក្រុមប្រជាពលរដ្ឋប្រមាណជិត៣០០គ្រូសារនៅក្នុងភូមិ៣របស់សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បាននាំគ្នាផ្ទុះការតវ៉ាចំពោះទីលានចាក់សំរាមនៅជាយក្រុងដូនកែវ មួយកន្លែងបាននាំគ្នាផ្តឹតមេដៃស្នើសុំដល់អភិបាលក្រុងដូនកែវតាំងពីខែមិនាឆ្នាំ២០២៣ រហូតមកដល់ពេលនេះនៅតែគ្មានវិធានការជួយដល់ប្រជាពលរដ្ឋសោះ ដែលគំនរសម្រាមនេះត្រូវបានគេស្គាល់ថាជារបស់ លោកស្រី លឹម សុខា ដែលកំពុងបង្កផលប៉ះពាល់ជាខ្លាំង ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ហើយ ។ ហើយការស្នើសុំរបស់ប្រជាពលរដ្ឋនេះមានរយះពេលជាង២ឆ្នាំមកហើយនៅតែលោកចៅហ្វាយក្រុងដូនកែវមានវិធានការទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋសោះឡើយ។
លោក ឆឹង គឹមឈន តំណាងប្រជាពលរដ្ឋជិត៣រយគ្រួសារ លោកបានឱ្យដឹងថា ទីលានចាក់សំរាមរបស់ លោកស្រី លឹម សុខា បង្កផលប៉ះពាល់ខ្លាំងណាស់ ដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្ស ដែលបណ្ដាលមកពីការដុតគំនរសំរាមដោយគ្មានឡសម្រាប់ដុតត្រឹមត្រូវ។
ពេលដុតម្ដងៗ បងប្អូនប្រជាពលរដ្ឋមិនអាចនៅផ្ទះបានទេ ដោយផ្សែងភ្លើងបានហុយប៉ះពាល់ដល់លំនៅដ្ឋាន ជះក្លិនស្អុយអាក្រក់ដល់ផ្ទះ ដែលពិបាកដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាខ្លាំងហើយករណីនេះបែជាលោកកង អាណាន់ អភិបាលក្រុងដូនកែវនឹងលោកប្រធានមន្ទីរបរិស្ថានខេត្តមិនដែលបានយកចិត្តទុកដាក់គិតដល់សុខភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់អ្វីសោះឡើយ។
លោក ឆឹង គឹមឈន តំណាងអោយបងប្អូនប្រជាពលរដ្ឋ៣ភូមិក៍បានបន្តទៀតថាស្នើដល់អាជ្ញាធរក្រុងពិសេសលោកវុី សំណាង អភិបាលខេត្តតាកែវថ្មីជួយអន្តរាគមន៍ជាមួយម្ចាស់ទីលានចាក់សំរាមនោះព្រោះប្រជាពលរដ្ឋរស់នៅភូមិខាងលើបានទទួលរងផលប៉ះពាល់ពីទីតាំងចាក់សម្រាមនេះកើតជាង២០ឆ្នាំមកហើយដោយគ្មានអស់លោកណាជួយដល់ពួកគាត់សោះហើយ គឺការដុតសំរាមគ្មានឡដុតរបៀបរបបបែបនេះរហូតមកដល់បច្ចុប្បន្ននេះនឹងសុំលោកអភិបាលខេត្តអោយអ្នកស្រីលឹម សុខា អោយប្ដូរទីតាំងទីលានចាក់សំរាមទៅកន្លែងផ្សេងនិងជួយរៀបចំអោយទីលានចាក់សំរាមទុកដាក់សំរាមអោយមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ និងមានឡសម្រាប់ដុតសំរាមត្រឹមត្រូវតាមបច្ចេកទេសព្រមទាំងជួយបញ្ឈប់កុំអោយមានការដុតសំរាមនៅពេលយប់ ។
ពាក់ព័ន្ធនឹងករណីនេះ កោះសន្តិភាពយើងមិនអាចទាក់ទងសុំការបំភ្លីពីលោកកង អាណាន់ចៅហ្វាយក្រុងដូនកែវបានឡើយ។ មន្ត្រីសាលាក្រុងដូនកែវបាននិយាយថាលោកកង អាណាន់ បានកាន់ដំណែងជាចៅហ្វាយក្រុងនេះមានរយះពេល៦ឆ្នាំកន្លះមកហើយ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ