ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាំ​ដើម​ស្វាយចន្ទី ​នៅ​ស្រុក​រមាស​ហែក ​រីករាយដោយសារ​គ្រាប់ស្វាយចន្ទី លក់បាន​ថ្លៃ​គួរសម

3 ថ្ងៃ មុន

ខេត្តស្វាយរៀង​ ៖ ​គ្រាប់ស្វាយចន្ទី នៅ​ឆ្នាំ​២០២៥​នេះ ​មាន​តម្លៃ​ខ្ពស់គួរសម ក្នុង​០១​គីឡូក្រាម​ មានតម្លៃ​៥,៥០០​រៀល ត្រូវបានឈ្មួញ​វៀតណាម​ ចូលមក​ប្រមូល​ទិញ​ដល់​ដល់​ចំការ និងដល់ផ្ទះប្រជាពលរដ្ឋខ្មែរ…

ខេត្តស្វាយរៀង​ ៖ ​គ្រាប់ស្វាយចន្ទី នៅ​ឆ្នាំ​២០២៥​នេះ ​មាន​តម្លៃ​ខ្ពស់គួរសម ក្នុង​០១​គីឡូក្រាម​ មានតម្លៃ​៥,៥០០​រៀល ត្រូវបានឈ្មួញ​វៀតណាម​ ចូលមក​ប្រមូល​ទិញ​ដល់​ដល់​ចំការ និងដល់ផ្ទះប្រជាពលរដ្ឋខ្មែរ តែម្តង​ ។

​បើ​តាម​បុរសម្នាក់ ជា​អ្នក​ដាំ​ស្វាយចន្ទី ​នៅ​ភូមិ​ត្រស់​ ឃុំ​ត្រស់​ ស្រុក​រមាស​ហែក ​បាន​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​មី​នា ​២០២៥​ នេះ​ថា គ្រាប់ស្វាយចន្ទី ឆ្នាំ​២០២៥​នេះ ​លក់​បាន​តម្លៃ​ថ្លៃ​គួរសម គឺ​ក្នុង​១​គីឡូក្រាម ​តម្លៃ​៥,៥០០​រៀល ​ដោយ​មាន​ឈ្មួញ​វៀតណាម​ មក​ប្រមូល​ទិញ​ដល់​ចំការ ​តែ​ម្តង បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​កន្លង​មក ​គ្រាប់ស្វាយចន្ទី ១​គីឡូ​ លក់​បាន​ត្រឹម​ ៣,៥០០​រៀល​ ទៅ៤,០០០​រៀល​តែប៉ុណ្ណោះ​ ។

​ប្រភព​បន្ត​ថា កាលពី​ឆ្នាំ​២០១៥ ​គ្រាប់ស្វាយចន្ទី មាន​តម្លៃ​ទាប​ និង​គ្មាន​ទីផ្សារទេ ធ្វើ​ឲ្យ​អ្នកខ្លះ​ បាន​កាប់​ដើម​ស្វាយចន្ទីចោល ​ទៅ​ដាំដំឡូង​មី អ្នកខ្លះ ​រក្សា​ដើម​ស្វាយចន្ទីទុក ទោះ​បី​តម្លៃ​ធ្លាក់​ចុះថោក​ក៏​ដោយ ហើយ​ចាប់​មាន​ទីផ្សារ​ឡើងវិញ ​នៅ​ឆ្នាំ​២០២៤ ​និង​មាន​តម្លៃ​ថ្លៃ​គួរសម ​មក​ដល់​ឆ្នាំ​២០២៥​នេះ ។

​ប្រភព​បន្ត​ទៀតថា គ្រាប់ស្វាយចន្ទីបេះ​ហើយ ​ហាល​ស្ងួត ​ឈ្មួញ​មក​ទិញ​ភ្លាម ដោយ​ឈ្មួញ​វៀតណាម ​មក​ប្រមូល​ទិញ​រៀងរាល់ថ្ងៃ​ ដល់​ផ្ទះ​តែ​ម្តង ​។

​ប្រភព​បាន​ឲ្យ​ដឹង​ថា ស្រូវ​មាន​ទីផ្សារ​លក់​ចេញ​ទៅ​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​តម្លៃ​ស្រូវ អ៊ី​អ៊ែ​រ K54 ក្នុង​១​គីឡូក្រាម លក់​បាន​តម្លៃ​តែ​៨០០​រៀល​ប៉ុណ្ណោះ​ ពោលគឺតម្លៃ​ទាប​ជាង​ឆ្នាំ​២០២៤ ក្នុង​១​គីឡូក្រាម ​តម្លៃ​១,២០០​រៀល ​។ ​ហើយ​បើ​ ស្រូវ ​១​គីឡូ​ តម្លៃ​៨០០​រៀល គឺ​មិន​ចំណេញ​ទេ ពី​ព្រោះ​ការ​ចំណាយ​លើថ្លៃ​ភ្ជួរ​រាស់​ដី ថ្លៃ​ស្រូវពូជ ជី និង​ថ្នាំ​ការពារ​សត្វល្អិត ​និង​ថ្លៃ​ប្រេង​បូមទឹក និង​ថ្លៃ​ច្រូតកាត់​ប្រមូល​ផល ​គឺ​ស្ទើរ​តែ​អស់​ទៅ​ហើយ​ ។

​ប្រភព​បញ្ជាក់ ​ទោះ​បី​តម្លៃ​ស្រូវ​ចុះថោក​ ក៏​ប៉ុន្តែ​អ្នកភូមិ​ត្រស់​ ពួកគាត់រីករាយ​ដោយសារ​តម្លៃ​គ្រាប់ស្វាយចន្ទី លក់បាន​តម្លៃ​ថ្លៃ​គួរសម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ