ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​ថា​ពូទីន​ជិត​ស្លា.ប់​ហើយ​, ដូច្នេះ​កុំ​ស្រាយ​ចំណង​សេដ្ឋ​កិច្ច និង​នយោបាយ​ឱ្យ​គាត់

3 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ថ្លែង​នៅក្នុង​បទ​សម្ភាស​ថ្មី​ៗ​នេះ​ថា​លោក​ពូ​ទីន​រស់​មិនបាន​ប៉ុន្មាន​ទៀត​ទេ គាត់​មុខ​តែ​ស្លាប់​ហើយ​ ព្រោះ​គាត់​កំពុង​​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​។ លោក​ថ្លែង​បន្ត​ទៀត​ថា​អាមេរិក​គួរ​ខិត​ខំ​ដាក់​ឱ្យ​ពូទីន​នៅ​ឯកោ​ពី​នយោបាយ និង​សេដ្ឋ​កិច្ច​។ លោក​ហ្សេឡិនស្គី​យល់​ថា​វា​ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​ណាស់​ដែល​អាមេរិក​បន្ធូរ​បន្ថយ​សម្ពាធ​ដែល​ដាក់​ទៅ​លើ​លោក​ពូទីន​ខណៈ​ដែល​គាត់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​។ លោក​ហ្សេឡិនស្គី​មិន​បាន​បញ្ជាក់​លម្អិត​ថា​ហេតុ​អ្វី​បាន​ជា​គាត់​សន្និដ្ឋាន​ថា​​​លោក​ពូទីន​ជិត​ស្លាប់​​។…

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី ថ្លែង​នៅក្នុង​បទ​សម្ភាស​ថ្មី​ៗ​នេះ​ថា​លោក​ពូ​ទីន​រស់​មិនបាន​ប៉ុន្មាន​ទៀត​ទេ គាត់​មុខ​តែ​ស្លាប់​ហើយ​ ព្រោះ​គាត់​កំពុង​​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​។ លោក​ថ្លែង​បន្ត​ទៀត​ថា​អាមេរិក​គួរ​ខិត​ខំ​ដាក់​ឱ្យ​ពូទីន​នៅ​ឯកោ​ពី​នយោបាយ និង​សេដ្ឋ​កិច្ច​។ លោក​ហ្សេឡិនស្គី​យល់​ថា​វា​ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​ណាស់​ដែល​អាមេរិក​បន្ធូរ​បន្ថយ​សម្ពាធ​ដែល​ដាក់​ទៅ​លើ​លោក​ពូទីន​ខណៈ​ដែល​គាត់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​។

លោក​ហ្សេឡិនស្គី​មិន​បាន​បញ្ជាក់​លម្អិត​ថា​ហេតុ​អ្វី​បាន​ជា​គាត់​សន្និដ្ឋាន​ថា​​​លោក​ពូទីន​ជិត​ស្លាប់​​។ ប៉ុន្តែ​លោក​ចង់​និយាយ​អំពី​បទ​ឈប់​បាញ់​នៅ​សមុទ្រ​ខ្មៅ​ក្រោយ​កិច្ច​ជំនួប​នៅ​អារ៉ាប៊ី​សាអូឌីត​។ លោក​ថា​អាមេរិក​មាន​តួ​នាទី​សំខាន់​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ុយ​ក្រែន​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី​។ ​

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​មាន​ការ​ធ្វើ​អត្ថា​ធិប្បាយ​ផ្សេង​ៗ​ពាក់​ព័ន្ធ​នឹង​សុខ​ភាព​របស់​លោក​​ពូទីន​។ ពោល​គឺ​ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​កាល​ពី​ខែកុម្ភៈ ឆ្នាំ​២០២២ គេ​ស្ដាប់​ឮ​តែ​ពាក្យ​ចចាម​អារ៉ាម​​​ហូរ​ហែ​ថា​លោក​ពូទីន​កំពុង​​ធ្លាក់​ខ្លួន​ឈឺធ្ងន់​ ឬ​​ក៏​ថា​សុខ​ភាព​របស់​គាត់​ចុះ​ទ្រុឌ​ទ្រោម​។ ដូច្នេះ​ វា​អាច​ជា​សង្គ្រាម​វោហារ​សាស្ត្រ​ និង​ចិត្ត​សាស្ត្រ​ក៏​អាច​ថា​បាន​។

លោក​ហ្សេឡិន​ស្គី​ប្រហែល​ជា​ចង់​មាន​ន័យ​ថា​នៅ​ក្នុង​លោក​នេះ​គ្មាន​នរណា​ជីវិត​អមតៈ​ទេ​។ ចំណុច​ដែល​គេ​ចាប់​អារម្មណ៍​ត្រង់​ថា​លោ​កហ្សេឡិនស្គី​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​អាមេរិក​បន្ត​ប្រើ​យុទ្ធ​សាស្ត្រ​ដាក់​ឱ្យ​នៅ​ឯកោ​ចំពោះ​លោក​ពូទីន​។ ចំណុច​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​លោក​ហ្សេឡិនស្គី​កំពុង​តែ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ថា​នៅ​ពេល​ក្រុម​បស្ចិម​ប្រទេស​ចាប់​ផ្ដើម​ធ្វើ​សម្ប​ទាន​ និង​ទោរ​ទន់​ទៅ​តាម​ការ​ទាម​ទារ​របស់​លោក​ពូទីន​ ពេល​នោះ​​ការ​ជួយ​ជ្រោម​ជ្រែង​ចំពោះ​ទី​ក្រុង​កៀវ​នឹង​ថយ​ចុះ​។

​ជា​ពិសេស ការ​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​។ ថ្មី​ៗ​នេះ វិមាន​ក្រឹម​ឡាំង​គាំទ្រ​បទ​ឈប់​បាញ់​នៅ​សមុទ្រខ្មៅ​ដោយ​ភ្ជាប់​លក្ខ​ខណ្ឌ​ថា​ខ្លួន​នឹង​អនុវត្ត​​កិច្ច​ព្រម​ព្រៀង​នេះ​ភ្លាម​បើ​អាមេរិក​​យល់​ព្រម​លុប​ចោល​ទណ្ឌ​កម្ម​ដែល​ដាក់​ទៅ​​លើ​ប្រទេស​រុស្ស៊ី​លើ​ការ​នាំ​ចេញ​ជី​កសិកម្ម និង​ផលិត​ផល​កសិកម្ម​​។​

​គេ​នៅ​ចាំ​បាន​ថា​នៅ​ពេល​ជជែក​គ្នា​បែប​ពពុះ​មាត់​នៅ​សេត​វិមាន​កាល​ពី​ដើម​ខែ​មីនា​ លោ​កត្រាំ​បាន​ព្រមាន​ថា​លោក​ហ្សេ​ឡិន​ស្គី​​គ្មាន​សិទ្ធិ​អ្វី​ត្រូវ​មក​ស្ដី​ប្រដៅ​អាមេរិក​ទេ​។ ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាស​ថ្មី​ៗ​នេះ លោ​កហ្សេឡិនស្គី​ឆ្លៀត​ប្រដៅ​អាមេរិក​ថា​ត្រូវ​តែ​ប្រកាន់​ជំហរ​ឱ្យ​បាន​រឹង​មាំ​ និង​មិន​ត្រូវ​ទោរ​ទន់​ទៅ​តាម​ការ​ទាម​ទារ​របស់​រុស្ស៊ី​ដែល​ចង់​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម​នោះ​ទេ​។​

លោក​ហ្សេឡិន​ស្គី​យល់​ថា​អាមេរិក​មិន​គួរ​ស្រាយ​ចំណង​សេដ្ឋ​កិច្ច និង​នយោបាយ​ចេញ​ពី​លោក​ពូទីន​ទេ​។ នេះ​ជា​ដំណាក់​កាល​​ដ៏​គ្រោះ​ថ្នាក់​ជា​ទី​បំផុត​។​ លោក​យល់​ថា​លោ​កពូទីន​ចង់​បន្ត​កាន់​អំណាច​រហូត​ដល់​ថ្ងៃ​ស្លាប់​។ គាត់​មាន​មហិច្ឆតា​មិន​ត្រឹម​តែ​ចង់​លេប​ត្របាក់​ទឹក​ដី​របស់​អ៊ុយ​ក្រែន​ប៉ុណ្ណោះ​ទេ​ គាត់​ចង់​បាន​ដី​អឺរ៉ុប​ដទៃ​ទៀត​។ ហេតុ​នេះ អឺរ៉ុប និង​អាមេរិក​គួរ​ណាស់​រួប​រួម​គ្នា​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​លោក​ពូទីន​។​

តាម​ទស្សនៈ​របស់​លោ​កហ្សេឡិន​ស្គី លោ​កពូទីន​គ្មាន​រស់​បាន​ប៉ុន្មាន​ខ្យល់​ទៀត​ទេ។​​ គាត់​គង់​តែ​នឹង​ស្លាប់​ឆាប់​ៗ​នេះ​។ ដល់​ពេល​គាត់​ស្លាប់​ទៅ អ្វី​ៗ​នឹង​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ជា​មិន​ខាន​។ លោកហ្សេឡិនស្គី​ចង់​មាន​ន័យ​ថា​គួរ​ណាស់​ពន្យារ​ពេល​ចរ​ចា​គ្នា​ជា​លក្ខណៈ​បណ្ដែត​ៗ​សិន​ទៅ​ដើម្បី​រង់​ចាំ​ឱ្យ​លោក​ពូទីន​ស្លាប់​សិន​។ ពេល​នោះ​មេ​ដឹក​នាំ​រុស្ស៊ី​ថ្មី​អាច​ផ្លាស់​ប្ដូរ​​ជំហររបស់​ខ្លួន។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទស្សនា​វដ្ដី​ញូ​ស្វីក (Newsweek)​​​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ