ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ដំបូក​ខ្ពស់ កំពុង​រៀបចំ​លម្អ​ទីធ្លា ដើម្បី​ត្រៀម​កម្មវិធី​សង្ក្រាន្ត នា​ដើម​ខែមេសា ខាង​មុខ​នេះ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​វត្ត​ដំបូក​ខ្ពស់ នឹង​មានការ​ចូលរួម​ជួយ​ពី​រដ្ឋបាល​សង្កាត់​បឹង​ទំពន់​ទី​២ បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី ដែល​មាន​រយៈពេល​០៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែមេសា​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​វត្ត​ដំបូក​ខ្ពស់ នឹង​មានការ​ចូលរួម​ជួយ​ពី​រដ្ឋបាល​សង្កាត់​បឹង​ទំពន់​ទី​២ បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី ដែល​មាន​រយៈពេល​០៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែមេសា​ខាង​មុខ​នេះ ។

ព្រះ​អង្គ ខាន់ សុវណ្ណ ព្រះ​ចៅសង្កាត់​អធិការ​វត្ត​ដំបូក​ខ្ពស់ មាន​សង្ឃដីកា​រថា គណៈកម្មការ​វត្ត បាន​រៀបចំ​ទីតាំង​ជា​ច្រើន មាន​ទាំង​ទីតាំង​សប្បាយភាព (​តំបន់​ត្រជាក់​), លេងល្បែង​ប្រជាប្រិយ លាក់កន្សែង​, បោះ​អ​ង្គុ​ញ​, ទាញព្រ័ត្រ​, ចោល​ឈូង ជាដើម រួម​ទាំង​មានការ​ប្រគំ​តន្ត្រី និង​មាន​តារា​សម្ដែង​សិ​ល្បះ​ចូលរួម​ផង​ដែរ ។

លោក អ៊ុ​ម ហ៊ុយ​ឈុ​ន​ហេង ចៅសង្កាត់​បឹង​ទំពន់​ទី​២ បាន​ប្រាប់​អោយ​ដឹង​ថា សង្ក្រាន្ត​វត្ត​ដំបូក​ខ្ពស់ ឆ្នាំ​២០២៥​នេះ គឺ​មាន​រយៈពេល​០៣​ថ្ងៃ ដោយ​គិត​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែមេសា​ខាង​មុខ ដោយ​មានកម្ម​វិធី​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​មុន ។ ហើយ​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ជូន​ពលរដ្ឋ ក៏​ត្រូវ​បាន​ធានា​ល្អ​ប្រសើរ​ផង​ដែរ ពី​សំណាក់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ។

លោក​ចៅសង្កាត់ បន្ថែម​ទៀត​ថា ក្រៅពី​លេងល្បែង​ប្រជាប្រិយ យោង​តាម​ថ្នាក់ដឹកនាំ ហាម​មិន​អនុញ្ញាត​ឲ្យ​លេង​ប្រាស់ចាក​ពី​ល្បែង​ប្រពៃណី​នោះ ជាក់ស្ដែង​ដូច​ជា​ការ​លេង ដាក់​ថង់​គប់​ទឹក ឬ​ការ​លេង​អ្វី​ផ្សេង​ទៀត តាម​ដងផ្លូវ ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ការ​ធ្វើ​ដំណើរ ។

លោក ដា​ណា ប្រជាពលរដ្ឋ​បាន​សម្តែង​ក្តី​រីករាយ ចំពោះ​ការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​នេះ​ឡើង​មក ដែល​អាច​ឱ្យ​ពួក​គាត់ ចូលរួម​លេង​កម្សាន្ត​ជាមួយ​កម្មវិធី​សប្បាយ​នានា​ជា​ច្រើន ដែល​អាជ្ញាធរ​រៀបចំ​ឡើង​មក​នៅ​ថ្ងៃ​ប្រារព្ធ​កម្មវិធី ។ លោក​បន្ត​ថា អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ខណ្ឌ បាន​រៀបចំ​កម្ម​វី​ធី​ឲ្យ​ប្រជាពលរដ្ឋ បាន​ចូលរួម​លេង​សប្បាយ​នា​ឪ​កាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ។

សូម​បញ្ជាក់​ថា នៅ​តាម​បណ្តា​មូលដ្ឋាន ក្នុង​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ ក៏​មានការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​នេះ​ឡើង​មក​ដូច​គ្នា​ផង​ដែរ គ្រាន់តែ​ជា​កម្មវិធី​តូច ឬ​ធំ តាម​លទ្ធិ​ភាព នៃ​ការ​រៀបចំ​របស់​ក្រុម​អាជ្ញាធរ ឬ​គណៈកម្មការ​រៀបចំ​ប៉ុណ្ណោះ ។ ដែល​កម្មវិធី​នេះ ជា​ពេលវេលា​អាច​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​តំបន់ អាច​អ​ញ្ចើ​ញ​ចូលរួម​កម្សាន្ត បាន​ដោយ​ស៊េរី និង​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ