ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ស្ថានីយប្រេង​ស្រែក​ឆោ​ឡា​ប្តឹង​សមត្ថ​កិច្ច​​ថា​ចោរ​ចូល​ផ្ទះ ការ​ពិត​កូន​សោះ

6 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​មួយ​កន្លែង បាន​ស្រែក​ឆោ​ឡា​ប្តឹង​សមត្ថកិច្ច​ថា មាន​ចោរលួច​ចូល​ក្នុង​របង ហើយ​ចូល​លួច​ទ្រព្យសម្បតិ​ក្នុង​ស្ថានីយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​មិន​នឹក​ស្មានថា មាន​ចោរ​ថ្លើមធំ​ហ៊ាន​ចូល​លួច​ទ្រព្យសម្បត្តិ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំង​វេលា​ទៀប​ភ្លឺ ខណៈ​ស្ថានីយប្រេងឥន្ធនៈ​មាន​កាមេរ៉ា​សុវត្ថិភាព​បួន​ប្រាំ​គ្រាប់​ដាក់​គ្រប់​ច្រក​ក្ដី…

ខេត្តស្វាយរៀង ៖ ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​មួយ​កន្លែង បាន​ស្រែក​ឆោ​ឡា​ប្តឹង​សមត្ថកិច្ច​ថា មាន​ចោរលួច​ចូល​ក្នុង​របង ហើយ​ចូល​លួច​ទ្រព្យសម្បតិ​ក្នុង​ស្ថានីយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​មិន​នឹក​ស្មានថា មាន​ចោរ​ថ្លើមធំ​ហ៊ាន​ចូល​លួច​ទ្រព្យសម្បត្តិ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំង​វេលា​ទៀប​ភ្លឺ ខណៈ​ស្ថានីយប្រេងឥន្ធនៈ​មាន​កាមេរ៉ា​សុវត្ថិភាព​បួន​ប្រាំ​គ្រាប់​ដាក់​គ្រប់​ច្រក​ក្ដី ។

ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ស្ថិត​នៅ​ផ្លូវ​លេខ​២០៤ ភូមិ​មេភ្លើង សង្កាត់
ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

បើ​តាម​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​ស្វាយ​រៀង បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​នោះ មាន​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ បាន​ទូរ​សព្ទ័​ប្តឹង​សមត្ថកិច្ច​ថា មាន​ចោរ​ផ្លោះ​របង​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ម៉ាត​ក្នុង​ស្ថានីយប្រេងឥន្ធនៈ ។ លោក​អធិការ​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ក្រុង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​រៀង ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ។

ម្ចាស់​ស្ថានីយ​បាន​ប្រាប់​សមត្ថកិច្ច​ថា ចោរ​បានរ​ត់ទៅ​ខាងជើង​តាម​របង​កីឡដ្ឋាន​ស្វាយ​រៀង ហើយ​សមត្ថកិច្ច​ក៏​បាន​ដាក់​កម្លាំង​ដេញ​តាម និង​ព័ទ្ធ​តាម​ដងផ្លូវ​ជុំវិញ​ស្ថានីយ រុករក​ចោរ​អស់​រយៈពេល​ជាង​១​ម៉ោង​តែ​រក​មិនឃើញ ។

ប្រភព​ដដែល​បន្ត​ថា រហូត​ដល់​ម៉ោង​៦​ព្រឹក សមត្ថកិច្ច​ក៏​បាន​ឲ្យ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​នេះ
បើក​កាមេរ៉ា​សុវត្ថិភាព​ពិនិត្យ​មើល ក៏​ហួសចិត្ត​យ៉ាង​ខ្លាំង ។ តាម​ពិត​គឺជា​កូនប្រុស​បង្កើត​របស់
ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​នេះ​សោះ ដែល​ទំនងជា​បែក​ថ្នាំ​ក្រោក​ឡើង​ស្រែក​ឆោឡោ​ថា ចោរ
ចូល​ផ្ទះ​លួច​ទ្រព្យសម្បត្តិ ឪពុក​ម្តាយ​ក៏​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។ លុះ​ពេល​កម្លាំង​សមត្ថកិច្ច​មក​ដល់ កូនប្រុស​ដែល​ស្រែកឆោឡោ​ចង្អុល​ប្រាប់​សមត្ថកិច្ច​ថា​ចោរ​រត់​ទៅទិស​ខាងជើង ហើយ​សមត្ថកិច្ច​បាន​ដេញ​តាម​ការ​ចង្អុលបង្ហាញ និង​ដាក់​កម្លាំង​ស្ទាក់​តាម​ដងផ្លូវ​គ្រប់​ច្រក ។ លុះដល់​ពេល​មើល​កាមេរ៉ា​សុវត្ថិភាព គឺ​អា​កូនប្រុស​ស្រែក​ឆោឡោ​នេះ​ជា​អ្នក​លោត​ផ្លោះ​របង​ចូល​ផ្ទះ រួច​ស្រែក​ឆោឡោ ។

នៅ​ពេល​ពិនិត្យ និង​សាកសួរ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា កូនប្រុស​ម្ចាស់​ស្ថានីយ​ប្រេង​នេះ​ប្រើប្រាស់​ថ្នាំ​ញៀន​(​បែក​ថ្នាំ​) ក៏​ឲ្យ​ឪពុក​នាំ​កូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ដើម្បី​ពិនិត្យ​ទឹកនោម និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ