ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី ​ថា​នឹង​ធ្វើ​សកម្មភាព​នានា​ ដើម្បី​តប​ចំពោះ​ការផ្គើន​របស់​ក្រុមប្រឆាំង

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង​នៅ​តែ​បន្ត​ធ្វើសកម្មភាព​នានា​ដែល​ជា​ផលប្រយោជន៍​ដល់​សង្គម​ជាតិ​កម្ពុជា ដើម្បី​ប្រឆាំង​ទៅនឹង​មតិរិះគន់​របស់​ក្រុមប្រឆាំង ​ឧទ្ទាម​ក្រៅ​ស្រុក…

រាជធានី​ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង​នៅ​តែ​បន្ត​ធ្វើសកម្មភាព​នានា​ដែល​ជា​ផលប្រយោជន៍​ដល់​សង្គម​ជាតិ​កម្ពុជា ដើម្បី​ប្រឆាំង​ទៅនឹង​មតិរិះគន់​របស់​ក្រុមប្រឆាំង ​ឧទ្ទាម​ក្រៅ​ស្រុក ​ដែល​តែងតែ​ស្រែក​មក​ថា រាជរដ្ឋាភិបាល​ពុំមាន​ធ្វើ​អ្វីមួយ ​ដែល​ជា​ប្រយោជន៍​ជាតិ​ ។

ការ​ថ្លែង​របស់​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា អគារ​ស្នាក់​នៅ​របស់​គ្រូបង្រៀន ទីចាត់ការ និង​អគារ​កាត់ដេរ នៅ​វិទ្យាល័យ ហ៊ុន សែន វាល​រេញ​ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៥​ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា សកម្មភាព​ ដែល​ស​ម្តេចនឹង​ធ្វើ​តបទៅ​ក្រុមប្រឆាំង​នោះ ​គឺ​ការ​ចុះ​សម្ពោធ​សមិទ្ធផល​នានា​ដូច​ជាសាលារៀន​ ដែល​នៅ​សល់​ជិត​១​ពាន់​កន្លែង និង​ចុះ​ដោះស្រាយ​បញ្ហា​កង្វល់​របស់​ពលរដ្ឋ តាម​រយៈ​ការ​បង្កើន​កម្មវិធី​ផ្តល់​ដី​ជូន​ពលរដ្ឋ ធ្វើ​បណ្ណ​សមធម៌​ ឲ្យ​ពលរដ្ឋ​ទៅ​ពេទ្យ ​ដោយ​មិន​អស់​ថវិកា​ជាដើម ។ ចំពោះ​ករណី​រិះគន់ ពី​សំណាក់​ក្រុមប្រឆាំង​នេះ សម្តេច​ឆ្លើយ​តប​ថា កុំ​រវល់​ទៅ​ឈឺក្បាល វិលមុខ​ជាមួយ​ពួក​គេ ហើយ​បើ​មិន​ឆ្លើយឆ្លង​ទៅ​វិញ ​ដែល​ធ្វើ​ឲ្យ​ពួក​គេពិបាក​ក្នុង​ខ្លួន​ទៅ​វិញ​ទេ ។

សម្តេច​បវរ​ធិ​បតី​ បាន​គូសបញ្ជាក់​ថា ​៖ “​វិធីសាស្ត្រ​យើង ទី​១-​កុំ​ឈឺក្បាល​ នឹង​អ្នក​ថា ​ច្រើន​ពេក ទី​២-​ធ្វើ​ផ្គើន​វិញ ។ ផ្គើន​រឿង​អី បើ​គេ​ថា ​ឲ្យ​យើង​គ្មាន​បាន​ធ្វើ​អ្វី​ទាំងអស់ យើង​សម្ពោធ​សមិទ្ធផល ឲ្យ​កាន់តែ​ច្រើន អាហ្នឹង​ផ្គើន​ហើយ ។ បើ​គេ​ចោទ​ថា យើង​អត់​យកចិត្តទុកដាក់​ទៅ​លើ​ប្រជាជន យើង​ដាក់​ចេញ​កម្មវិធី​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ច្រើន ផ្តល់​អាហារ​រូបករណ៍​ឲ្យ​កូនសិស្ស​ឲ្យ​ច្រើន ផ្តល់​ជួយ​ពលរដ្ឋ ​ដែល​គាត់​ខ្វះ​សមត្ថភាព​ទៅ​ពេទ្យ​អី កសាង​ពេទ្យ​ឲ្យ​ច្រើន រុញ​បណ្ណ​សមធម៌ឲ្យ​ច្រើន​ឲ្យ​ប្រជាពលរដ្ឋ អាហ្នឹង​យើង​ផ្គើន​ហើយ​”​ ។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​បវរ​ធិ​បតី​ បាន​វាយបក​ទៅ​ក្រុមប្រឆាំង​វិញទៀត​ថា​ ៖ «បើ​គេ​ចោទ​ប្រកាន់​អ្វី មក​លើ​រាជរដ្ឋាភិបាល ក្រុម​មន្ត្រី​ទាំងអស់​ ត្រូវធ្វើ​សកម្មភាព​ ដែល​គេ​ចោទ​នោះ​ទៅ​វិញ ឲ្យ​បាន​ច្រើន​ផុសផុល ដើម្បី​ផ្គើន និង​ឌឺដង​ទៅ​វិញ​» ​។

ជាមួយ​គ្នា​នេះ​ដែរ សម្តេច​បវរ​ធិ​បតី​ ​ថា ពួក​គេ​បាន​តែ​ស្រែក​ គ្មាន​បាន​សាច់​ការ​ពី​ក្រៅប្រទេស នៅលើ​វេទិកា​នានា​ថា សម្តេច​មិន​ធ្វើ​សកម្មភាព​អ្វី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ស​ម្តេច​បាន​ចុះ​ដោយ​ផ្ទាល់ ជួប​ពលរដ្ឋ​ដោយ​ភាព​ស្និត​ស្នាល​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ