ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ ៖ ​រាជរដ្ឋាភិបាល​បាន​ធានា​យ៉ាង​ពេញលេញ នូវ​សិទ្ធិ​សេរីភាព​ខាង​សាសនា​ឥ​ស្លា​ម ​នៅ​កម្ពុជា

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ខ្មែរឥស្លាម បន្ត​ជឿជាក់ និង​គាំទ្រ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ធានា​យ៉ាង​ពេញលេញ​…

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ខ្មែរឥស្លាម បន្ត​ជឿជាក់ និង​គាំទ្រ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ធានា​យ៉ាង​ពេញលេញ​ នូវ​សិទ្ធិ​សេរីភាព​ខាង​សាសនា​ឥ​ស្លា​ម ​នៅ​កម្ពុជា​ ។

ថ្លែង​ក្នុង “​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌ​ន នៃ​សាសនា​ឥ​ស្លា​ម​កម្ពុជា លើក​ទី​៩ ឆ្នាំ​២០២៥” នា​ល្ងាច​ថ្ងៃ ទី​២៤ ខែមីនា ឆ្នាំ​២០២៥ ​នៅ​អាគារ​OCIC ​ជ្រោយចង្វារ សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី ដាក់​ចេញ​នូវ​អនុសាសន៍​ណែនាំ​មួយ​ចំនួន ដើម្បី​ឱ្យ​សហគមន៍​បងប្អូន​ខ្មែរឥស្លាម ទទួល​បាន​នូវ​កា​រីក​ចម្រើន​បន្ថែម​ទៀត ដូច​ជា​ ៖

ទី​១៖ ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម និង​សាសនិក​ឥ​ស្លា​ម​ទាំងអស់ ត្រូវ​បន្ត​សហការ​ប្រកប​- ដោយ​សាមគ្គីភាព និង​មិត្តភាព​ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ ជាមួយ​សហគមន៍ សាសនា​ដទៃ​ទៀត​, ទាំង​ក្នុង​ថ្នាក់​ជាតិ​-​អន្តរជាតិ​, ដោយ​ឈរ​លើ​គោលការណ៍ សុខដុម​នី​យ​កម្ម​ជាតិ​សាសន៍ និង​សាសនា ​។

ទី​២៖ សូម​បន្ត​រៀបចំ​ដឹកនាំ​កិច្ចការ​សាសនា ក្នុង​សហគមន៍​ខ្មែរឥស្លាម តាម​រយៈ កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា និង​អាជ្ញា​ធរមាន សមត្ថកិច្ច​តាម​លំដាប់ថ្នាក់​ ។

ទី​៣៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ជួយ​សម្រួល​លើ​ការ​សាងសង់​សាលារៀន វិហារ ឥ​ស្លា​ម (​ម៉ា​ស្និ​ទ​-​ស៊ូ​រ៉ាវ​) ជូន​បងប្អូន​ខ្មែរឥស្លាម ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន ខ្ជាប់ខ្ជួន​នូវ​សេចក្តីជូនដំណឹង​ស្តី​អំពី​ការ​កំណត់ និង​ការ​កសាង​ទីកន្លែង​ប្រតិបត្តិ សាសនា ទៅ​តាម​បណ្តា​ភូមិ និង​មាន​សាសនិក​ខ្មែរឥស្លាម​រស់នៅ​ឱ្យ​ស្រប​តាម ក្រឹត្យក្រម​ច្បាប់​សាសនា​ឥ​ស្លា​ម ដែល​បាន​កំណត់ និង​អនុវត្ត​តាម​បច្ចេកទេស ទៅ​តាម​សា្ថ​ប័ន​មាន​សមត្ថកិច្ច ​។

ទី​៤៖ សូម​បង្កើន​សកម្មភាព​សង្គម តាម​រយៈ​កិច្ច​ការងារ​មនុស្សធម៌​, សុខុមាលភាព​, ការ​អប់រំ​, ការ​អភិវឌ្ឍ និង​សកម្មភាព​សាសនា ដោយ​ឈរ​លើ​គោលការណ៍​ន ជំនឿ​ឥ​ស្លា​ម និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ទី​៥៖ សូម​បន្ត​ជឿជាក់ និង​គាំទ្រ​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ធានា យ៉ាង​ពេញលេញ​នូវ​សិទ្ធិ​សេរីភាព​ខាង​សាសនា​ឥ​ស្លា​ម​នៅ​កម្ពុជា តាម​រយៈ​សាមគ្គីភាព​ជាមួយ​សាសនិក​ដទៃ ដើម្បី​ភាព​សុខដុម​នី​យ​កម្ម​ជាតិ​សាសន៍​និង​សាសនា ​។

ទី​៦៖ សូម​បន្ត​កិច្ច​សហប្រតិបត្តិការ​កម្រិត​ជាតិ​-​អន្តរជាតិ ដើម្បី​កៀរគរ​ថវិកា និង បច្ចេកទេស​សម្រាប់​គាំទ្រ​ដល់​សកម្មភាព​អភិវឌ្ឍ​សហ​គម​ខ្មែរឥស្លាម ដោយ ចៀសវាង​ការ​យក​សាសនា​សម្រាប់​ធ្វើ​អាជីវកម្ម​, បង្កើត​បញ្ហា​មិនល្អ​, បែកបាក់​សាមគ្គី និង ភាព​ជ្រុលនិយម​ក្នុង​សហគមន៍​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ