ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆេះ​រថយន្ត​ភ្ញៀវ​២​គ្រឿង និងម៉ូតូ​១​គ្រឿង ក្នុង​យានដ្ឋាន​មួយនៅ​ក្រុង​តា​ខ្មៅ

5 ថ្ងៃ មុន

ខេត្តកណ្តាល​ ៖ ឆ្លង​ចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះ​រថយន្ត​ភ្ញៀវ ចំនួន២​គ្រឿង ដែល​យក​ជួសជុល និង ម៉ូតូ​ ១​គ្រឿង ក្នុង​យានដ្ឋានមួយ​យីហោ…

ខេត្តកណ្តាល​ ៖ ឆ្លង​ចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះ​រថយន្ត​ភ្ញៀវ ចំនួន២​គ្រឿង ដែល​យក​ជួសជុល និង ម៉ូតូ​ ១​គ្រឿង ក្នុង​យានដ្ឋានមួយ​យីហោ «​សុខ ធី​» ផ្អើល​សមត្ថកិច្ច​ចុះ​ជួយ​ពន្លត់ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង១១និង២៥នាទី​ព្រឹកថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​២១​បេ ចំណុច​ភូមិ​ព្រែក​សំរោង​០៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

តាម​ប្រភព​ព័​ត៍​មាន​ពី​ម្ចាស់​យានដ្ឋាន​រថយន្ត ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ភ្ញៀវ​បាន​យក​រថយន្ត ម៉ាក ​Nissan Frontier ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កណ្តាល 2A-8713 ដើម្បី​ឲ្យ​ជាង​ជួសជុល ពេល​នោះ​ក្រុម​ជាង បាន​ទ្បើ​ង​ប៉ុង​រថយន្ត ដើម្បី​ពិនិត្យ​ជើង​ក្រោម ក៏​ស្រាប់តែ​មាន​ផ្សែង​ហ៊ុយ​ខ្មៅ​ខ្មួលខ្មា​ញ់ លាយ​លំ​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ចេញពី​ម៉ាស៊ីន​ប៉ុង ។ ភ្លាម​នោះ​ក្រុម​ជាង​ បាន​នាំ​គ្នា យក​បំពង់​ពន្លត់​អគ្គិភ័យ និងទុយោ​បាញ់ទឹក ​ដើម្បីមក​ជួយ​បាញ់​ពន្លត់ តែទប់ទល់​មិន​បាន ទើប​ប្រញាប់​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​ចុះ​មក​អន្តរាគមន៍ ដើម្បី​កុំអោយ​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា ​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ រថយន្ត​ក្នុង​យានដ្ឋាន​យីហោ « សុខ ធី » ភ្លាម​ៗ លោកវរសេនីយ៍ឯក យី វណ្ណ​ដា អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឲ្យ​រថយន្ត​បង្ការ​អគ្គិភ័យ ពន្លត់ និង​សង្គ្រោះ ចេញ​រថយន្ត​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

អគ្គិភ័យ​នេះ​ដែរ ​បាន​បង្ក​ការ​ខូចខាត​រថយន្ត​ចំនួន​០២​គ្រឿង របស់​ភ្ញៀវ ដែល​មាន​ម៉ាក Nissan Frontier ០១​គ្រឿង ឆេះអស់៥០​ភាគរយ និងរថយន្ត​ម៉ាក Mercedes ០១​គ្រឿង ឆេះប្រមាណ ២២​ភាគរយ ចំណែក​ម៉ូតូ ០១​គ្រឿង (​របស់​ជាង​) ឆេះប្រហែល ១០​ភាគរយ ។

ក្នុង​នោះ​បាន​ប្រើប្រាស់​រថយន្តពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ចំនួន​០២​គ្រឿង និងរថយន្ត​កង​អង្គរក្ស​០១​គ្រឿង បាញ់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​ បាន​ធ្វើការ​ស្រាវជ្រាវរកឃើញថា គឺ​បណ្តាល​មក​ពីឆ្លង​ចរន្តអគ្គិសនី (ទុ​ស្សេ​ខ្សែ​ភ្លើង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ