ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ.ន្ធ.ត់​ណាស់​! ថ្ងៃ​ចូល​រោងការ​ក្លាយជា​រោង​បុណ្យស.ព​ទៅវិញ​

2 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ តើ​អ្នក​ណា​មិន​ស្ល្លុ​ត ថ្ងៃ​ចូល​រោងការ​ក្លាយជា​រោង​បុណ្យសព​ឪពុក​កូនក្រមុំ​។ ករណី​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ២០២៥ ស្ថិត​នៅ​ភូមិ​ត្មាត​ពង ឃុំ​សំបួរ ស្រុក​រមាស​ហែក​។…


ខេត្តស្វាយរៀង​៖ តើ​អ្នក​ណា​មិន​ស្ល្លុ​ត ថ្ងៃ​ចូល​រោងការ​ក្លាយជា​រោង​បុណ្យសព​ឪពុក​កូនក្រមុំ​។ ករណី​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ២០២៥ ស្ថិត​នៅ​ភូមិ​ត្មាត​ពង ឃុំ​សំបួរ ស្រុក​រមាស​ហែក​។

ជន​រង​គ្រោះ​ឈ្មោះ​នួន​ម៉ៅ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។ បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ស៊ុន ភឿ​ង អាយុ​៥២​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៣​ប្តី​របស់​គាត់​ជា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​បន្លែ​នៅ​ផ្សារ​កំពង់ត្រាច​និង​ទិញ​សាច់​ដើម្បី​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​ថ្ងៃ​ចូល​រោងការ​កូន ពេល​ដឹក​បន្លែ​ដឹក​សាច់​មក​ដល់​ផ្ទះ​អង្គុយ​សម្រាក​បាន​បន្តិច​ក៏​មាន​ទូរ​សព្ទ័​បងប្អូន​មក​ពី​ភ្នំពេញ​តេ​មក​ឲ្យ​ទៅ​ទទួល​នៅ​ភូមិ​ពា​ភ្លើង គេ​រក​ផ្លូវ​មក​ផ្ទះ​ការ​អត់​ឃើញខណៈនោះ ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ទៅ​ទទួល​នាំ​បងប្អូន​មក​ដល់​ផ្ទះ​មួយសន្ទុះ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ក៏​មាន​បងប្អូន​ផ្សេង​ទៀត តេ​ហៅ​ឲ្យ​ទៅ​ទួល​នៅ​ភូមិ​ពាន​ភ្លើង ដែរ​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ទៅ​ទទួល​ម្តងទៀត​ពេល​ជិះ​ម៉ូតូ​បាន​ពាក់​ក​ព្រាល​ផ្លូវ​ស្រាប់តែ​ឈឺចង្កេះ​យ៉ាង​ខ្លាំង ជន​រង​គ្រោះ​ក៏​ឈប់​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​។

ពេល​មក​ដល់​ផ្ទះ​ក៏​ឡើង​ទៅ​អង្គុយ​លើ​គ្រែ​ខាងក្រោម​ផ្ទះ​ហើយ​ប្រាប់​ប្រពន្ធ​កូន​ថា គាត់​ឈឺចង្កេះ​ខ្លាំង​ណាស់​។ ប្រពន្ធ​កូន​ចា​ប់រិត​ច្របាច់​ឲ្យ​ហើយដោយ​សារ​ជន​រង​គ្រោះ​មាន ប្រវត្តិ​ជំងឺលើសឈាម​ក៏​យក​ផ្លែក្រូច​ឆ្មា​កោស​និង​ច្របាច់​ដាក់​ក្នុង​មាត់ ខ​ណះ​នោះ​ជន​រង​គ្រោះ​ប្រាប់​ថា ថប់ដង្ហើម​ពិបាក​ដកដង្ហើម កូន​ក៏រឹត​ដើមទ្រូង​ឲ្យ​ស្រាប់តែ​សន្លប់​ក៏​ប្រញាប់​ដឹក​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ដើម្បី​សង្គ្រោះ លោកគ្រូ​ពេទ្យ​បាន​ដាក់​ខ្យល់​អុក​ស៊ី​ស៊ែម​ឲ្យ ក៏​ប៉ុន្តែ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​មិន​បាន​ជន​រង​គ្រោះ បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ក្រុម​គ្រួសារ​សង្ស័យ​ថា ជន​រង​គ្រោះ​ស្លាប់​តាំងពី​ដឹក​ដល់​ពាក់​កណ្តាលផ្លូវ​ម្ល៉េះ ។

ជន​រង​គ្រោះ​មានកូន​០៣​នាក់​ស្រី​០២​នាក់​បាន​រៀប​ការកូន​ប្រុស​កណ្តាល​ម្នាក់ និង​បាន​រៀបចំ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌​កូនស្រី​ច្បង​អាយុ​៣២​ឆ្នាំ មិន​នឹក​ស្មានថា ថ្ងៃ​ចូល​រោងការ​កូន​ជួ​ម​គ្រោះ​ដ៏​រន្ធត់​បែប​នេះ​ទេ ថ្ងៃ​ចូល​រោងការ​ក្លាយជា​ថ្ងៃ​បុណ្យសព​ឪពុក​ទៅ​វិញ​។

ប្រភព​បន្ត​ថា សព​ឪពុក​នាង​បាន​បូជា នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​មិ​នា​២០២៥ ក្រោយ​ពី​ដង្ហែ​សព​ទៅ​បូជា​រួច​ផ្ទះ​ខាង​ប្រុស (​កូន​ក​ម្លោះ​) បាន​ហៅ​នាង​កូនក្រមុំ​មក​សំពះ​ផ្ទឹម​សែនដូនតា​នៅ​រោង​ខាង​ប្រុស​បំពេញ​កិច្ច​អា​ពា​ហ៌​ពិ​ពា​ហ៌ ដោយ​កាត់​ចោល​ថ្ងៃ​ចូល​រោង​និង​ពិធី​ទង​អស់​គ្រាន់តែ​សែនដូនតា ស្ងាត់​ៗ​មិន​ចាក់​មីក្រូ​ទេ ថ្ងៃត្រង់​រើស​ធាតុ​ឪពុក ហើយ​នៅ​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល​នេះ​ទទួលភ្ញៀវធម្មតា​នៅ​ខាង​ប្រុស​ទទួលភ្ញៀវ​រួម​គ្នា ក៏​ប៉ុន្តែ​មើលទៅ​ភាព​ស្រ​ង៉ូ​ត​ស្រ​ង៉ា​ត់​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ