ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​ម៉ូតូ​អ្នក​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា នឹកស្មានរួចខ្លួន ដឹងអីអស់លក្ខណ៍​ត្រឹម​កាមេរ៉ា​សុវត្ថិភាព

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​របស់​យុវជន​ម្នាក់​ដែល​ជា​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា ខណៈ​ជន​រង​គ្រោះ​ទុក​ម៉ូតូ​នោះ​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​ដោយ​មិន​បាន​ចាក់សោ​ការពារ ហើយ​ក្រោ​ពេល​លួច​បាន​សម្រេច​ក៏​នាំ​គ្នា​ជិះ​គេចខ្លួន​យក​ទៅ​លក់​បាន​លុយ​២៥០​ដុល្លារ​ប៉ុណ្ណោះ រួច​ចូល​ផឹកស៊ី​សប្បាយ​ក្នុង​ក្លិប​និង​ទៅ​ទិញ​ថ្នាំ​ញៀន​សេព​អស់ ។ ពេល​នោះ​ស្មានថា​រួចខ្លួន ដឹង​អី​សកម្មភាព​លួច​នោះ​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​នឹង​ទីតាំង​កន្លែង​កើតហេតុ​ឃើញ​មុខ​ជនសង្ស័យ​ខាងលើ​ច្បាស់​ក្រឡែត ហើយ​១​ថ្ងៃ​ក្រោយមក​ក៏​ត្រូវ​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់…

0:00
0:00

រាជធានីភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​របស់​យុវជន​ម្នាក់​ដែល​ជា​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា ខណៈ​ជន​រង​គ្រោះ​ទុក​ម៉ូតូ​នោះ​នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​ដោយ​មិន​បាន​ចាក់សោ​ការពារ ហើយ​ក្រោ​ពេល​លួច​បាន​សម្រេច​ក៏​នាំ​គ្នា​ជិះ​គេចខ្លួន​យក​ទៅ​លក់​បាន​លុយ​២៥០​ដុល្លារ​ប៉ុណ្ណោះ រួច​ចូល​ផឹកស៊ី​សប្បាយ​ក្នុង​ក្លិប​និង​ទៅ​ទិញ​ថ្នាំ​ញៀន​សេព​អស់ ។

ពេល​នោះ​ស្មានថា​រួចខ្លួន ដឹង​អី​សកម្មភាព​លួច​នោះ​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​នឹង​ទីតាំង​កន្លែង​កើតហេតុ​ឃើញ​មុខ​ជនសង្ស័យ​ខាងលើ​ច្បាស់​ក្រឡែត ហើយ​១​ថ្ងៃ​ក្រោយមក​ក៏​ត្រូវ​ម្ចាស់​ម៉ូតូ​តាម​រក​ឃើញ​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ រួច​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ហេតុ​ការ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៥​និង​០៥​នាទី​ព្រឹក (​ម៉ោង​ក្នុង​កាមេរ៉ា​សុវត្ថិភាព​) ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ទី​១,​ឈ្មោះ ឈួ​ន ធា​រី ហៅ ចក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ (​ត្រូវ​ម្ចាស់​ម៉ូតូ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​មុខ​ក្លិប​មី​ត​ណាយ ស្ថិត​នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​) ។

ទី​២,​ឈ្មោះ លី សុខ​ផល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះសំណាក់​៣​ដុល្លារ​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​) ។

ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក SUZUKI NEX ពណ៌​លឿង ស៊េរី​ឆ្នាំ​២០២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1LK-9347 លេខ​តួ​373362 និង​លេខ​ម៉ាស៊ីន​52373612 ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ បៀ​ន សីហា អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ យុវជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក​ខាងលើ​របស់​ខ្លួន​នៅ​ជាន់​ផ្ទាល់​ដី​ក្រោម​ជណ្តើរ​បន្ទប់​ជួល​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ ពី​សិប្បកម្ម​ទ្វារ​រមូរ​យីហោ គី​ម ហួត ស្ថិត​ផ្លូវ​បេតុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ដែល​ជា​កន្លែង​ខ្លួន​ធ្វើការ ។ ខណៈនោះ​មិន​បាន​ចាក់​សោក​ម៉ូតូ​ឡើយ បន្ទាប់​មក​ក៏​បាន​ឡើង​ទៅ​ដេក​នៅ​បន្ទប់​ជាន់​ទី​២ ហើយ​ក៏​លង់លក់​ដល់​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥ ទើប​ក្រោក​ពី​ដេក​ចុះ​មក​យក​ម៉ូតូ​ដើម្បី​ជិះ​ទៅ​ធ្វើការ ស្រាប់តែ​ចោរលួច​បាត់ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា បន្ទាប់​មក​យុវជន​រង​គ្រោះ​ក៏​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ដែល​នៅ​ក្បែរ​បន្ទប់​ជួល​កើតហេតុ ហើយ​បានឃើញ​ជនសង្ស័យ​២​នាក់​ខាងលើ​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​ជា​អ្នក​លួច​ម៉ូតូ​របស់​ខ្លួន ។ លុះដល់​វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៥ យុវជន​ម្ចាស់​ម៉ូតូ​ខាងលើ​ក៏​បាន​តាម​រក​ឃើញ​ជនសង្ស័យ​ឈ្មោះ ឈួ​ន ធា​រី ហៅ ចក់ ត្រង់​ចំណុច​មុខ​ក្លិប​មី​ត​ណាយ ផ្លូវ​វ៉េ​ង​ស្រេង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ឃាត់ខ្លួន​នាំ​យក​ទៅ​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ដើម្បី​ធ្វើការ​សាកសួរ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមីនា​ដដែល​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ និង​ម្ចាស់​ម៉ូតូ​ខាងលើ ក៏​តាម​រក​ឃើញ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លី សុខ​ផល ម្នាក់​ទៀត​នៅ​ត្រង់​ចំណុច​ផ្ទះសំណាក់​៣​ដុល្លារ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ហើយ​ក្រោយ​ពេល​លួច​បាន​សម្រេច បាន​យក​ឲ្យ​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ កា ភេទ​ប្រុស នាំ​យក​ទៅ​លក់​ឲ្យ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ យួន ភេទ​ប្រុស អាយុប្រមាណ​២៥​ឆ្នាំ ក្នុង​តម្លៃ​២៥០​ដុល្លារ (​ពីរ​រយ​ហាសិប​ដុល្លារ​អា​មេ​រិ​ក​) រួច​បាន​យក​លុយ​ចែក​គ្នា​ចាយវាយ និង​ទិញ​ថ្នាំ​ញៀន​ជក់​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ