ខេត្តព្រះសីហនុ ៖ រថយន្តស៊េរីទំនើប១គ្រឿងម៉ាកឡាំប៊័រហ្គីនី(LAMBORGHINI) ពណ៌ត្រួយចេក បានឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆាបឆេះស្ទើរទាំងស្រុង កាលពីវេលាម៉ោងប្រមាណ២និង៥០នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥កន្លងទៅ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរផ្សេងទៀតនិងសមត្ថកិច្ចទៅជួយអន្តរាគមន៍ តែមិនអាចសង្គ្រោះបាន ។

ប្រភពព័ត៌មានបឋមពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីឆេះរថយន្តស៊េរីទំនើប១គ្រឿងនេះ បានកើតឡើងនៅចំណុចភូមិគគីរ សង្កាត់បិតត្រាង ក្រុងកំពង់សោម ។ ម្ចាស់រថយន្តជាជនជាតិចិន ក្រោយកើតហេតុបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ទុកឱ្យភ្លើងលេបត្របាក់តាមចិត្ត ។

រថយន្តម៉ាក LAMBORGHINI នេះ ពណ៌ត្រួយចេក ពាក់ផ្លាកលេខ កម្ពុជា C.L.BOZZ ។ករណីភ្លើងឆេះរថយន្តនេះដែរ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត១គ្រឿងបានទៅអន្តរា គមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់១រថយន្ត ស្មើនឹង៤ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថក្រុងព្រះសីហនុចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១រថយន្ត ស្មើនឹង៤ម៉ែត្រគូប ៕





ចែករំលែកព័តមាននេះ