ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់ផេកម្នាក់ឡាយ​លក់​ទុរេននាំ​ចូល ក្នុង​តម្លៃ​ថោកៗ ថាជា​ទុរេន​​កំពង់ចាម ត្រូវសមត្ថកិច្ចចុះដុសក្អែល

3 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​: ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ស្ត្រី​ម្នាក់​បាន​ឡាយ​លក់​ទុរេន​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ប្រាប់​គេឯង​ថា​ជា​ទុរេន​នាំ​ចូល​មក​ពី​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ហើយ​លក់​១​គីឡូ​តម្លៃ​១៣០០០​រៀល​។​តម្លៃ​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​ជា​ច្រើន​ក្នុងស្រុក​មេមត់​ប្រតិកម្ម​និង​បាន​លើក​ហេតុផល​ថា​ទុរេន​មេមត់​មិន​ទាន់​ហុច​ផល​នៅឡើយ​ទេ​។ ជុំវិញ​ករណី​នេះ​ត្រូវ​បាន​លោក​ស៊ា​ង ស៊ី​ណាត ប្រធាន​កាំកុងត្រូល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៣​មីនា​ឆ្នាំ ២០២៥​ថា​: ដោយ​ឃើញ​មាន​លេច​ភាព​មិន​ប្រក្រតី​រឿង​តម្លៃ​ទុរេន​នេះ ដែល​មហាជន​នៅ​លើ​បណ្ដាញ​សង្គម​កំពុង​តែ​ផ្ទុះ​ការ​រិះគន់​។​ហើយ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ស្ត្រី​រូប​នោះ​ផ្ទាល់​នៅ​ភូមិ​តា​ម៉ូត…

ខេត្តកំពង់ចាម​: ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​មាន​ស្ត្រី​ម្នាក់​បាន​ឡាយ​លក់​ទុរេន​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ប្រាប់​គេឯង​ថា​ជា​ទុរេន​នាំ​ចូល​មក​ពី​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ហើយ​លក់​១​គីឡូ​តម្លៃ​១៣០០០​រៀល​។​តម្លៃ​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​ជា​ច្រើន​ក្នុងស្រុក​មេមត់​ប្រតិកម្ម​និង​បាន​លើក​ហេតុផល​ថា​ទុរេន​មេមត់​មិន​ទាន់​ហុច​ផល​នៅឡើយ​ទេ​។

ជុំវិញ​ករណី​នេះ​ត្រូវ​បាន​លោក​ស៊ា​ង ស៊ី​ណាត ប្រធាន​កាំកុងត្រូល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៣​មីនា​ឆ្នាំ ២០២៥​ថា​: ដោយ​ឃើញ​មាន​លេច​ភាព​មិន​ប្រក្រតី​រឿង​តម្លៃ​ទុរេន​នេះ ដែល​មហាជន​នៅ​លើ​បណ្ដាញ​សង្គម​កំពុង​តែ​ផ្ទុះ​ការ​រិះគន់​។​ហើយ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ស្ត្រី​រូប​នោះ​ផ្ទាល់​នៅ​ភូមិ​តា​ម៉ូត ឃុំ​គរ ស្រុក​ព្រៃឈរ ព្រមទាំង​បានឃើញ​គំនរ​ផ្លែ​ទុរេន​ប្រមាណ​៣០០​ទៅ​៤០០​គីឡូក្រាម ក្នុង​គ្រានោះ​ជំនាញ​បាន​សួរ​រក​ហេតុផល​ច្បាស់លាស់​ពី​ប្រភព​ទុរេន​នាំ​ចូល​មក​ពី​ចំការ​ណាមួយ​។

ប្រធាន​កាំកុងត្រូល​ខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មន្ត្រី​របស់​លោក​បាន​សុំ​វិ​កិ​យ​ប​ត្រ​ទិញ​លក់​ផ្លែ​ទុរេន​ឃើញ​ថា​បាន​ទិញ​មក​ពី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​មែន​។​តែ​ម្ចាស់​លក់​នោះ​គឺ​បាន​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង ទាល់តែ​មាន​គេ​កម្ម​ង់​ច្រើន​ទើប​នាំ​ចូល​មក​លក់ តាម​ពិត​ទៅ​ទុរេន​ទាំងនេះ​មិនមែន​ប្រមូល​ចេញពី​ចម្ការ​ណាមួយ​នៅ​ស្រុក​មេមត់​ឡើយ​។

ដោយសារ​តែ​អ្នកលក់​នេះ​បាន​ឡាយ​តាម​បណ្ដាញ​សង្គម​ប្រាប់​គេឯង​ថា​ជា​ទុរេន​មេមត់​…​ជាមួយ​នោះ​កម្លាំង​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ដោយ​បញ្ឈប់​មិន​ឲ្យ​ស្ត្រី​រូប​នោះ​ឡាយ​លក់​បោកប្រាស់​ប្រជាពលរដ្ឋ​បន្ត​ទៀត​។ ទុរេន​ដែល​ជំនាញ​បាន​ចុះ​ទៅ​ក៏​បាន​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍ រាជធានី​ភ្នំពេញ​រក​មើល​សារធាតុ​គីមី មាន​ទំហំ​ប៉ះពាល់​កម្រិត​ណា ហើយ​លទ្ធផល​គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៣​មីនា​គឺ​មិន​ទាន់​ចេញ​នៅឡើយ​ទេ​។

សូម​បញ្ជាក់​ថា​ជុំវិញ​ការ​ឡាយ​លក់​លើ​បណ្ដាញ​សង្គម​បាន​ធ្វើ​ឲ្យ​ម្ចាស់​ចម្ការ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​មួយ​ចំនួន​ផ្ទុះ​ប្រតិកម្ម​ជាមួយនឹង​តម្លៃ​លក់​ថោក​ហើយ​កុហក​គេឯង​ថា​ទុរេន​ស្រុក​មេមត់​ទៀត​។​ដោយ​មើលឃើញ​កត្តា​បែប​នេះ​ម្ចាស់​ចម្ការ​ខ្លះ​ក៏​បាន​ទៅ​ថតរូប​ផ្ទាល់​នៅ​ចម្ការ​ទុរេន​របស់​ខ្លួន​គឺ​ទុរេន​នៅ​តូច​ខ្ចី​មិន​ទាន់​មាន​ផ្លែ​ណាមួយ​ទុំ​នៅឡើយ​។​ដូច្នេះ​ការ​ឡាយ​លក់​របស់​ស្ត្រី​រូប​នេះ​គឺជា​ការ​ភូត​ផ​កុហក ដោយ​យក​ទុរេន​ពី​ប្រទេស​ជិតខាង​មក​លក់​ប្រាប់​គេឯង​ថា​ទុរេន​របស់​ខ្មែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ