ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៩ នៅ​ខេត្តតាកែវ

2 ថ្ងៃ មុន

ខេត្តតាកែវ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥…

ខេត្តតាកែវ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​ទន្លេ លើក​ទី​៩ នៅ​ខេត្តតាកែវ ក្រោម​ប្រធានបទ គុណ​តម្លៃ​នៃ​ទន្លេ ៖ ផ្សារ​ភ្ជាប់​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ ។

ពិធីបុណ្យ​ទន្លេ បាន​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា ដែល​មិន​ត្រឹមតែ​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​យកចិត្តទុកដាក់​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ​ប្រកបដោយ​និរន្តរភាព និង​ការ​ទទួលខុសត្រូវ ។

ព្រឹត្តិការណ៍​បុណ្យ​ទន្លេ ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម និង​ការ​បង្កើត និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ប្រកបដោយ​ការ​ច្នៃប្រឌិត​ខ្ពស់ ជា​ពិសេស​ទេសចរណ៍​តាម​នាវា (River-Cruise) និង​សហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេ​ជាដើម ។

សូម​ជ​ជ្រាប​ថា ពិធីបុណ្យ​ទន្លេ ត្រូវ​បាន​ប្រារព្ធ​ឡើង​លើក​ទី​១ ឆ្នាំ​២០១៥ នៅ​ខេត្តក្រចេះ​, លើក​ទី​២ ឆ្នាំ​២០១៦ នៅ​ខេត្តកំពង់ចាម​-​ត្បូងឃ្មុំ​, លើក​ទី​៣ ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង​, លើក​ទី​៤ ឆ្នាំ​២០១៨ នៅ​ខេត្តកណ្ដាល​, លើក​ទី​៥ ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ឆ្នាំង និង​លើក​ទី​៦ ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង​, លើក​ទី​៧ ឆ្នាំ​២០២៣ នៅ​ខេត្តកំពង់ធំ លើក​ទី​៨ ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប និង​លើក​ទី​៩ នៅ​លើ​ទឹកដី​ខេត្តតាកែវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ