ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើអំពើ​ល្អ​ធ្វើ​ឱ្យយើង​សប្បាយចិត្ត​ជាង​បាន​ប្រាក់ខែ​ខ្ពស់​ទៅ​ទៀត

1 ថ្ងៃ មុន
  • ភ្នំពេញ

អ្នក​ប្រហែលជា​គិត​ថា​ ការ​ទទួល​ប្រាក់ខែ​ខ្ពស់​នឹង​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត​ជាងគេ​បំផុត​ហើយ​មែន​ទេ? ជា​ការ​ពិត អ្នក​នឹង​សប្បាយចិត្ត​នៅ​ពេល​បាន​ឡើង​ប្រាក់ខែ​។ ប៉ុន្តែ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​អំពី​ការ​សប្បាយ​រីករាយ​នៅ​ក្នុង​ពិភពលោកបាន​បង្ហាញ​ថា ​ការ​ធ្វើអំពើ​ល្អ​នឹង​ធ្វើ​អោយ​យើង​សប្បាយចិត្ត​ខ្លាំង​ជាង​ការ​បាន​ឡើង​ប្រាក់ខែ​ទៅ​ទៀត​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​CNN របស់​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​២៣ ខែ មីនា​នេះ​។…

អ្នក​ប្រហែលជា​គិត​ថា​ ការ​ទទួល​ប្រាក់ខែ​ខ្ពស់​នឹង​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត​ជាងគេ​បំផុត​ហើយ​មែន​ទេ? ជា​ការ​ពិត អ្នក​នឹង​សប្បាយចិត្ត​នៅ​ពេល​បាន​ឡើង​ប្រាក់ខែ​។

ប៉ុន្តែ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​អំពី​ការ​សប្បាយ​រីករាយ​នៅ​ក្នុង​ពិភពលោកបាន​បង្ហាញ​ថា ​ការ​ធ្វើអំពើ​ល្អ​នឹង​ធ្វើ​អោយ​យើង​សប្បាយចិត្ត​ខ្លាំង​ជាង​ការ​បាន​ឡើង​ប្រាក់ខែ​ទៅ​ទៀត​។

នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​CNN របស់​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​២៣ ខែ មីនា​នេះ​។ ការ​ធ្វើអំពើ​ល្អ​ រួម​មាន​ទាំង​ការ​បរិ​ច្ចាគ​ជា​លុយកាក់ ការងារ​ស្ម័គ្រ​ចិត្ត និង​ការ​ធ្វើអំពើ​ល្អ​តូចតាច​ណា​មួយ​ចំពោះ​អ្នក​ដទៃ​ ។

ដូច្នេះ ​បើសិនជា​អ្នក​ចង់​ធ្វើ​អោយ​ខ្លួនឯង​កាន់តែ​សប្បាយចិត្ត អ្នក​គួរតែ​ជ្រើសរើស​ធ្វើអំពើ​ល្អ​អោយ​បាន​ច្រើន​ជាង​រៀងរាល់ថ្ងៃ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ