ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជនម្នាក់រួចជីវិត តេប្រាប់សមត្ថកិច្ចចាប់បានជនដៃដល់ ឃើញប្រឡាក់ឈា.ម លុះសួរនាំ បែកធ្លាយសម្លា.ប់បុរសចំណាស់ម្នាក់​ទៀត​

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ក្នុង​ករណី​ឃាតកម្ម​ដ៏​សាហាវ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​វះ​ពោះ​ជន​រង​គ្រោះ​ម្នាក់​យ៉ាង​អាណោច​ជាទី​បំផុត កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥​ នៅ​ស្រុក​កោះ​ញែក​។ សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២០…

0:00
0:00

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ក្នុង​ករណី​ឃាតកម្ម​ដ៏​សាហាវ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ក្រោយ​ធ្វើ​សកម្មភាព​សម្លាប់​វះ​ពោះ​ជន​រង​គ្រោះ​ម្នាក់​យ៉ាង​អាណោច​ជាទី​បំផុត កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥​ នៅ​ស្រុក​កោះ​ញែក​។

សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ ជនសង្ស័យ​​ត្រូវបានសមត្ថកិច្ច​កំពុង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​បន្ត​និ​តិ​វិធី​ច្បាប់​។

​បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់ នគរបាល​ឃុំ​ស្រែ​សង្គម​បាន​ទទួល​ព័ត៌មាន​ពី ប្រជាពលរដ្ឋ​កាល​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៨ ថា មាន​ករណី​ហិង្សា​កើតឡើង​នៅ​ចំណុច​ភ្នំ​ក្រោល​ស្ថិត​នៅ​ភូមិ​អូ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ដោយ​ជន​រង​គ្រោះ ឈ្មោះ លាង លាភ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ចំរើន ឃុំ​ស្រែ​សង្គម បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​ក្នុងភូមិ​រង្សី ពេល​ទៅ​ដល់​ចំណុច​ភ្នំ​ក្រោល ក៏​ប្រទះ​ជាមួយ​ជនសង្ស័យ​យក​កាំបិត​ផ្កា​ក់​បម្រុង​កាប់​ខ្លួន ។

ពេល​នោះ​ឈ្មោះ លាង លាភ ក៏​បាន​ឱន​គេច​ផុត​តែ​ដួល​ម៉ូតូ​។ ចំ​ណែ​ជនសង្ស័យ​នៅ​តែ​ព្យាយាម​តាម​ដេញ​កាប់​ទៀត ឃើញ​ដូច្នេះ​ជន​រង​គ្រោះ​រត់គេចចូល​ទៅ​ពួន​ក្នុង​ព្រៃ​ហើយ​ក៏​បាន​ទំនាក់ទំនង​តាម​ទូរ​សព្ទ​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍​។

ភ្លាម​ៗ​លោក អេ​ង ហាក់​គ័ង អធិការ​នគរបាល​ស្រុក​កោះ​ញែក​បាន​ចុះ​ដល់ទី​តាំង​កើយ​ត​ហេតុ និង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​អធិការដ្ឋាន អំឡុង​ពេល​សាកសួរ សមត្ថកិច្ច​បាន​សង្ស័យ​លើ​ស្នាក​ស្នាម​ឈាម​ប្រឡាក់​លើ​សម្លៀក​បំពាក់​របស់​ជនសង្ស័យ ក៏​បន្ត​ជជីក​សួរ​បន្ថែម​ក៏​បែកធ្លាយ​ថា ជនសង្ស័យ​នេះ បាន​ធ្វើ​សកម្មភាព​កាប់សម្លាប់​ជន​រង​គ្រោះ​ម្នាក់​ទៀត​នៅ​មុន​ពេល​ដេញ​កាប់​ជន​រង​គ្រោះ​ឈ្មោះ លាង លាភ អំឡុង​ពេល​ជិះ​ម៉ូតូ​ឆ្លង​កាត់មុខ​ខ្លួន​តាម​ផ្លូវ​។

សេចក្តី​រាយ​ការ​ណ៏​បាន​បន្ត​ថា បន្ទាប់​ពី​ការ​សួរនាំ​រួច ​ជនសង្ស័យ​បាន​ឆ្លេ​ី​យ​ថា ខ្លួន​បាន​អង្គុយ​ផឹកស្រា​ពីរ​នាក់​ឈ្មោះ យឺន យ៉ុ​ង​(​ហៅ​តា​ក្តឺ​ម​)​ពេល​នោះ​បាន​ទាស់​ពាក្យ​សំដី​គ្នា​ហើយ​ក៏​បាន​កាប់​តា​ក្ដឺ​ម នៅ​ក្នុងផ្ទះ​គាត់ នៅ​ចំណុច​ភូមិ​អូរ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ។ ក្រោយ​ពី​ឮ​ដូច្នេះ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​សង្គម ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ តា​ក្ដឺ​ម ដែល​គាត់​រស់នៅ​ម្នាក់ឯង​ក៏​បានឃើញ​ជន​រង​គ្រោះ​បាន​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​បាត់ទៅ​ហើយ ។

ចំណែក​សេចក្តី​រាយ​ការ​ណ៏​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា ដើមចម​ដែល​ជន​ដៃដល់​ឈ្មោះ សន សុខ​ខឿន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ហ៊ាន​សម្លាប់​មនុស្ស​វះ​ពោះ​បារ​យក​គ្រឿងក្នុង​ចេញ​អស់យ៉ាង​សាហាវ​បែប​នេះ ព្រោះតែ​ស្រវឹង​និង​ចង់​សាកល្បង​រឿង​ជន​រង​គ្រោះ​ធ្លាប់​អះអាង​ថា មានកូន​ក្រក​និង​ស្បែក​តាន់ ទើប​បង្ក​ឲ្យ​មាន​សោកនាដកម្ម​នេះ​កើតឡើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ