ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​មិ​ទ្ឋ​ផល​ថ្មី​! សំណង់​ប្រឡាយ​មុខទឹក​ទំនប់​សែន​សុខដុម ត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការ​ហើយ​

16 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស​មិ​ទ្ឋ​ផល​ថ្មី​សំណង់​ប្រឡាយ​មុខទឹក​ទំនប់​សែន​សុខដុម ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោយ​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​សាងសង់​ពី​អង្គការ​បូ​ដា ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម…

ខេត្តមណ្ឌលគិរី ៖ ស​មិ​ទ្ឋ​ផល​ថ្មី​សំណង់​ប្រឡាយ​មុខទឹក​ទំនប់​សែន​សុខដុម ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោយ​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​សាងសង់​ពី​អង្គការ​បូ​ដា ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៥ នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។

លោក ហៀ​ក សុ​ផា​ន អភិបាលក្រុង​សែន​មនោ​រម្យ មាន​ប្រសាសន៍​ថា ដោយ​មានការ​សហការ និង​គាំទ្រ​ពី​អង្គការ​បូ​ដា​កម្ពុជា ក្រោម​គម្រោងការ​លើកកម្ពស់​គុណភាព​ជីវិត និង​ពង្រឹង​ភាព​ធន់​នៃ​ទីក្រុង​តាម​រយៈ​អនាម័យ​ប្រកបដោយ​ចីរភាព​ ​រដ្ឋបាល​ក្រុង​សែន​មនោ​រម្យ​បាន​ទទួល​នូវ​សមិទ្ធិ​ផល​មួយ​ចំនួន​រួម​មាន​ ផែនការ​ចក្ខុវិស័យ​តម្រង់​ទិស​សម្រាប់​ក្រុង​សែន​មនោ​រម្យ នា​ឆ្នាំ​២០៣០​និង​២០៤០ ជា​ក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​ប្រកបដោយ​ចីរភាព មាន​ភាព​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ដែល​ចូលរួម​ដោយ​វិស័យ​ទេសចរណ៍ធម្មជាតិ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​។

លោក ម៉​ង់ ឧ​ប​សិទ្ធិ ប្រធាន​អង្គការ​បូ​ដា​កម្ពុជា​អង្គការ​បូ​ដា​បាន​ឲ្យ​ដឹង​ថា ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហេ​ដ្ឋា​រចនា​សម្ព័​ន​ប្រឡាយ​មុខទឹក​ទំនប់​សែន​សុខដុម ដែល​បញ្ចប់​ការ​សាងសង់​ថ្មី​ៗ​នេះ គឺ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​ដែល​នឹង​លើកកម្ពស់​ការ​គ្រប់គ្រង​ទឹក ក្នុង​អាង​ស្តុក​ទឹក​សែន​សុខដុម​នេះ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​។

គម្រោង​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​ទូលំទូលាយ​ក្នុង​គម្រោង ការ​លើកកម្ពស់​គុណភាព​ជីវិត និង​ការ​ពង្រឹង​ភាព​ធន់​នៃ​ទីក្រុង​តាម​រយៈ​អនាម័យ​ប្រកបដោយ​ចីរភាព ដែល​កំពុង​អនុវត្ត​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ក្រុង​ក្រចេះ និង​ក្រុង​ច្បារមន​។ តាម​រយៈ​គំនិត​ផ្តួចផ្តើម​នេះ យើង​កំពុងធ្វើការ​ដើម្បី​បង្កើត​ចក្ខុវិស័យ​រយៈ ពេល​វែង និង​ផែនការ​តាម​វិស័យ​សម្រាប់​ទីក្រុង​នីមួយ​ៗ រួម​ជាមួយនឹង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ការ​កសាង សមត្ថភាព​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​។

លោក ម៉ែ​ន ផ​ល្លី​ន នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី បាន​ថ្លែងអំណរគុណ​ដល់​ចំពោះ​ដៃគូ​អភិវឌ្ឍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ភាព​ជោគជ័យ​នេះ​ជា​ពិសេស​ដល់​អង្គការ​បូ​ដា​កម្ពុជា សម្រាប់​ការ​ខិតខំ​បំពេញការងារ​យ៉ាង​សកម្មភាព ទាំង​ផ្នែក​បច្ចេកទេស និង​ការ​គាំទ្រ​ផ្នែក​ហិរញវត្ថុ និង​អរគុណ​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​ការ​គាំទ្រ និង​ការ​សម្របសម្រួល សហការ​យ៉ាង​ល្អ​។

លោក ម៉ែ​ន ផ​ល្លី​ន បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​ពាក់​ព័​ន្ឋ និង​ប្រជាពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល​ពី​ទំនប់​ទឹក​សែន​សុខដុម​និង​ទំនប់​សែន​មនោ​រម្យ ត្រូវ​ចូលរួម គ្រប់គ្រង​សំណល់​គ្រប់​ប្រភេទ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​ប្រភព​ទឹក​របស់​យើង​ពី​ការ​បំពុល ជួយ​ថែរក្សា​ការពារ​ប្រភព​ទឹក​ដ៏​សំខាន់​នេះ​ឲ្យ​មាន​បរិស្ថាន​ល្អ​ស្អាត សម្រាប់​បម្រើ​ដល់​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ