ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រ​ដ្ឋា​ន​សាងសង់​ស្ថានីយ​បូមទឹកលូ​៥ សម្រេច​បាន​៧៥% គ្រោង​បញ្ចប់​នៅ​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៥​នេះ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការងារ​សាងសង់​ស្ថានីយ​បូម​ទឹក លូ​៥ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ គម្រោង​ទាំងមូល គិត​ត្រឹម​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ការងារ​សាងសង់​ស្ថានីយ​បូម​ទឹក លូ​៥ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ គម្រោង​ទាំងមូល គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​មី​នា ២០២៥ សម្រេច​បាន ៧៥% នៃ​គម្រោង ។

លោក ​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន ​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​១៨ ​មី​នា​នេះ​ថា​ ​ការ​សាងសង់​ស្ថានីយ​បូម​ទឹក លូ​៥ ដោយ​បំពាក់ បន្ថែម​ម៉ូ​ទ័​រ ​បូមទឹក​ខ្នាត​ធំ ទំហំ​មុខកាត់​១.៥​ម៉ែត្រ​ ចំនួន ២​គ្រឿង និង​ទំហំ​មុខកាត់ ១​ម៉ែត្រ ចំនួន​១​គ្រឿង មាន​សមត្ថភាព​បូមទឹក ១២​ម៉ែត្រគូប ​ក្នុង​១​វិនាទី នៃ​គម្រោង​ផែនការ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ប្រ​ព័​ន្ឋ​លូ និង​ប្រ​ព័​ន្ឋ​រំដោះ​ទឹក ​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ។

លោក​ប្រធាន​មន្ទីរ​ បាន​បញ្ជាក់​ថា​ ​ស្ថានីយ៍​បូមទឹក​នេះ នឹង​កាត់​បន្ថយ​ការ​ជន​លិច ​ដោយ​ទឹកភ្លៀង​ នៅ​តំបន់​ខាងត្បូង និង​ខាងកើត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែនសុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

លោក ​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន ​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ទៀត​ថា​ ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​គម្រោង​សាងសង់​ស្ថានីយ​បូម​ទឹកលូ​៥ បាន​ចាប់ផ្តើម​បើក​ការដ្ឋានសាងសង់​កាលពី​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤ ដោយ​គ្រោង​បញ្ចប់​នៅ​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៥ ខាង​មុខ ​។

លោក​បញ្ជាក់​ដែរ​ថា​ ​ចំពោះ​វឌ្ឍនភាព ​នៃ​ការ​សាងសង់​ស្ថានីយ​បូម​ទឹកលូ​៥ គម្រោង​ទាំងមូល គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​មី​នា ២០២៥ សម្រេច​បាន ៧៥% នៃ​គម្រោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ