ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យក្មេង​ដែល​ចិន​ចាប់​បង្ខាំង ពេលនេះ​​មាន​សេរីភាព​វិញ​ហើយ

23 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​២​នាក់ដែល​បាន​សុំ​ឱ្យសមត្ថកិច្ច​ជួយ​អន្តរាគមន៍ ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ចាប់​បង្ខាំង គិត​មក​ដល់​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឱ្យ​មាន​សេរីភាព​វិញ​ហើយ និង​បាន​នាំ​យក​បុរស​ជនជាតិ​ចិន​ដែល​ជា​ជនសង្ស័យ​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​២​នាក់ដែល​បាន​សុំ​ឱ្យសមត្ថកិច្ច​ជួយ​អន្តរាគមន៍ ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ចាប់​បង្ខាំង គិត​មក​ដល់​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ ត្រូវ​បាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឱ្យ​មាន​សេរីភាព​វិញ​ហើយ និង​បាន​នាំ​យក​បុរស​ជនជាតិ​ចិន​ដែល​ជា​ជនសង្ស័យ​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ជុំវិញ​ករណី​នេះ លោក​ឧត្តមសេនីយ៍ត្រី ស៊ុន សុ​ផាត ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​កណ្ដាល​សន្តិសុខ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បង្ខាំង​មនុស្ស ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ ឯក ស រ​ដ្ឋា ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​មក​ដល់ទី​តាំង​ដែល​ស្ត្រី​រង​គ្រោះ​វ័យក្មេង​ចំនួន​២​នាក់ ស្នើ​សុំ​ឲ្យ​ជួយ
អន្តរាគមន៍​ជា​បន្ទាន់​នោះ ។

ពួក​នាង​ទាំង​២​នាក់​បាន​ត្រូវ​បុរស​ជនជាតិ​ចិន​ចាប់​បង្ខាំង និង​ប្រើ​ហិង្សា​លើ​ពួក​នាង តាំងពី​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ ក្នុង​បន្ទប់​លេខ​៩០៦ ជាន់​ទី​៩ ក្នុង​សណ្ឋាគារ​ធំ​ស៊ា​ន​អ៊ូ អន្តរ​ជាតិ មាន​ទីតាំង​តាម​ផ្លូវ​ឯករាជ្យ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

នៅ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​សួរនាំ​បឋម​រួច​មក កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន បុរស​ជនជាតិ​ចិន​ដែល​បាន​បង្ខាំង​ស្ត្រី​រង​គ្រោះ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ភ្លាម​ៗ ចំណែក​ស្ត្រី​រង​គ្រោះ​ឲ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​សាកសួរ​រួចរាល់ ។

ប្រភព​ដដែល​បន្ត​ថា ជាបឋម ករណី​នេះ​កើតឡើង​ពី​ជម្លោះ​ក្នុង​គ្រួសារ​របស់​ជនជាតិ​ចិន ដែល​មាន​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ ។ ដោយឡែក បើ​យោង​តាម​ស្ត្រី​រង​គ្រោះ​អះអាង​ថា ពួក​នាង​ទាំង​២​នាក់​គឺជា​មិត្តភក្ដិ​របស់​ប្រពន្ធ​ជនជាតិ​ចិន​ដែល​ជា​អ្នក​ចាប់​បង្ខាំង​នេះ ។

នៅ​មុន​ពេល​កើតហេតុ​១​ថ្ងៃ ពួក​នាង​ត្រូវ​បាន​មិត្តភក្ដិ​ដែល​ជា​ប្រពន្ធ​របស់​ជនជាតិ​ចិន​នោះ ទូរ
ស័ព្ទ​ហៅ​ឱ្យមក​ដេក​លេង​ជាមួយ នៅ​ក្នុង​បន្ទប់ជួល​មួយ​កន្លែង ។ ដោយសារ​មិត្តភក្ដិ​នាង​បាន​ឈ្លោះ​ជាមួយ​ប្ដី ហើយ​នាង​មិន​ហ៊ាន​ដេក​ម្នាក់ឯង ទើប​រូប​នាង​និង​មិត្តភក្តិ​ម្នាក់​ទៀត​មក​ដេក​កំដរ ។នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៥ ពួក​នាង​បាន​មក​បន្ទប់​ខាងលើ ដោយ​មិត្តភក្ដិ​របស់​នាង​ដែល​ត្រូវជា​ប្រពន្ធ​ជនជាតិ​ចិន​មិន​ទាន់មក​ទេ និង​បាន​នាង​ឲ្យ​យក​កូន​មក​មុន ។

ប៉ុន្តែ​នៅ​ពេល​ពួក​នាង​មក​ដល់​ក្នុង​បន្ទប់ ហើយ​ប្រគល់​កូនប្រុស​ទៅ​ឲ្យ​ជនជាតិ​ចិន​នោះ ជនជាតិ​ចិន​ដែល​ជា​ប្ដី​មិត្តភក្ដិ​របស់​នាង បាន​ដក​ទូរស័ព្ទ និង​បាន​ចាក់សោ​បន្ទប់​មិន​ឲ្យ​ពួក​នាង​ចាក​ចេញពី​បន្ទប់​វិញ​ឡើយ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែម​ទាំង​ទះកំផ្លៀង​ពួក​នាង​ថែម​ទៀត​ផង ។

រហូត​ដល់​ម៉ោងជាង​៨​យប់​ថ្ងៃ​ដដែល ទើប​ជនជាតិ​ចិន​នោះ​ប្រគល់​ទូរស័ព្ទ​ឱ្យ​វិញ ហើយ​ពួក​នាង​បាន​ឆាត​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ទៅ​អ្នក​ស្គាល់គ្នា​នៅ​ខាងក្រៅ និង​បាន​ចែកចាយ​ព័ត៌មាន​នេះ​បន្ត​ទៀត ក៏​បានដឹង​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ មិនយូរ​ប៉ុន្មាន កម្លាំង​សមត្ថកិច្ច​ក៏​មក​ដល់​ជួយ​ពួក​នាង​ឲ្យ​មាន​សេរីភាព​វិញ ដោយសារ​តែ​បានការ​អន្តរាគមន៍​កក់ក្ដៅ​ពី​កម្លាំង​នគរបាល​ស្នងការដ្ឋាន ទើប​នាង​បាន​រួចខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ