ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី ដេវីដ ឆ្លើយតបអ្នករិះគន់ថា យកមុខរឿងចុះជួយស្ត្រីជាម្តាយបី ស.ពកូនដើរសុំលុយតាមផ្លូវ

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​រ៉េ​ប លោក ជី ដេ​វី​ដ បាន​ចេញ​មុខ​ឆ្លើយ​តប​ចំពោះ​មហាជន​មួយ​ចំនួន ដែល​បាន​រិះគន់​មក​លើ​រូប​លោក​ថា ជួយ​យកមុខ​ក្នុង​សកម្មភាព​ចុះ​ជួយ​ស្ត្រី​បី​ស​.​ពកូន​ដើរ​សុំ​លុយ​តាម​ផ្លូវ ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​រ៉េ​ប លោក ជី ដេ​វី​ដ បាន​ចេញ​មុខ​ឆ្លើយ​តប​ចំពោះ​មហាជន​មួយ​ចំនួន ដែល​បាន​រិះគន់​មក​លើ​រូប​លោក​ថា ជួយ​យកមុខ​ក្នុង​សកម្មភាព​ចុះ​ជួយ​ស្ត្រី​បី​ស​.​ពកូន​ដើរ​សុំ​លុយ​តាម​ផ្លូវ ។

តារាចម្រៀង​រូប​នេះ ត្រូវ​បាន​គេ​ឃើញ​ចុះ​ទៅ​ដោយ​ផ្ទាល់​ទីកន្លែង​រស់នៅ​របស់​ស្ត្រី​ខាងលើ ដើម្បី​នាំ​យក​អំណោយ​ផ្ទាល់ខ្លួន និង​សប្បុរសជន​មួយ​ចំនួន​ទៀត ទៅ​ជួយ​ស្ត្រី​កូន​ស្លា​.​ប់​ចោល​យ៉ាង​កំសត់​នោះ​បន្ទាប់​ពី​ឃើញ​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម ។ សកម្មភាព​សប្បុរស​របស់​លោក នា​ពេល​នេះ​ក៏​ត្រូវ​បាន​ចាប់អារម្មណ៍​ពី​បណ្តាសារ​ព័ត៌មាន​នានា​យក​មក​ចុះ​ផ្សាយ​ផង​ដែរ ។

យ៉ាងណា​ទន្ទឹម​គ្នា​ក៏​មាន​មហាជន​មួយ​ចំនួន​ក៏​បាន​ធ្វើការ​រិះគន់​មក​លើ​រូប​លោក​ថា ជា​ការ​ជួយ​យកមុខ និង​មិន​សម​ដែល​ខ្លួន​ជាតា​រា​ល្បី​មាន​លុយ​ច្រើន បែរជា​ជួយ​ត្រឹម​១០០​ដុល្លារ​ជាដើម ។ ល​។ ឆ្លើយ​តប​ការ​រិះគន់​ខាងលើ​នេះ តារាចម្រៀង​លោក ជី ដេ​វី​ដ បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា ខ្ញុំ​ជម្រាប​ជូន​នៅ​ទី​នេះ សទ្ធា​ដែល​កើត​មិន​អាស្រ័យ​ទៅ​លើ​កម្លាំង ឬ​ទ្រព្យ​ដែល​យើង​បាន​ឲ្យ​តិច ឬ​ច្រើន​នោះ​ទេ មួយ​ខណៈ​ចិត្ត​ដែល​ញ៉ាំង​ឲ្យ​កើត​សទ្ធា​នោះ គឺ​ក្រាស់ក្រៃ​លែង​ណាស់​ទៅ​ហើយ ។

លោក​ថា ខ្ញុំ​បាន​ទៅ​ដល់ទី​នោះ ដោយ​បំណង​ស្ងប់ស្ងាត់​ជាទី​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន តែ​ជា​ហេតុ​ដែល​ខ្ញុំ​ជា​មនុស្ស​ជាទី​ចាប់អារម្មណ៍​ពី​មហាជន ដូច្នោះ​រឿង​ដែល​ចង់​ធ្វើ​ស្ងាត់​ៗ​នៅ​ទី​សាធារណៈ​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ។

លោក​បញ្ជាក់​ថា បំណង​របស់ខ្ញុំ គឺ​ចង់​ជួយ​តាម​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន អង្គហេតុ​ដែល​ខ្ញុំ​បាន​ត្រឹម​ចូល​បុណ្យ​ដោយ​ថវិកា គឺ​វា​បែប​នេះ​តាម​រយៈពេល​នោះ បើ​តាម​ការ​ទៅ​ដល់​ផ្ទាល់​របស់ខ្ញុំ​អាច​ជួយ​ជាម​ឈូស ឬ​ការ​បូជា ឬអ្វី​ផ្សេង​ៗ​ទៀត តែ​ដោយ​មានការ​ជួយ​ពី​សប្បុរសជន ខ្ញុំ​មិន​អាច​ទៅ​កាត់​សទ្ធា​របស់​ពួក​គាត់​បាន​ទេ តែ​ក្នុង​ករណី​បែប​ហ្នឹង​ខ្ញុំ​អាច​ធ្វើ​បាន​នៅ​ពេល​នោះ​បើសិនជា​ខ្ញុំ​ចង់ ព្រោះ​ពេល​នោះ​ខ្ញុំ​នៅ​ទីតាំង​ជាក់ស្តែង តែ​ការ​ធ្វើ​បែប​នេះ​វា​មិនមែន​ជា​ចរិត​របស់ខ្ញុំ​ទេ ។

បើ​តាម​លោក ជី ដេ​វី​ដ ខ្ញុំ​រីករាយ​ដែល​បានឃើញ​បងប្អូន​យើង​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ខ្ញុំ​អរគុណ​សប្បុរសជន អរគុណ​សារព័ត៌មាន​ដែល​ស្វះស្វែង​ទៅ​ជួយ​អរគុណ​បងស្រី​ដែល​បាន​បង្ហោះ​វី​ដេ​អូ (​អៀវ​) មុនគេ ដើម្បី​ផ្តល់​ដំណឹង​ដល់​បងប្អូន​យើង ។ ទោះជា​យ៉ាងណា​ក្តី​ចុង​ក្រោយ​ការ​ជូន​ដំណើរ​ប្អូនស្រី​ក៏​បញ្ចប់​ទៅ​ដោយ​កិច្ច​ប្រពៃណី​ក៏​មាននៅ​សល់​ថវិកា​មួយ​ចំនួន​អាច​ទ្រទ្រង់​ដំណើរ​ជីវិត​គ្រួសារ ដើម្បី​បន្តដំណើរ​ជីវិត​ដ៏​លំបាក​នៅ​លើ​ផែនដី​នេះ​បន្ត​ទៀត​។

លោក​បន្ថែម​ថា ដំណើរ​ជីវិត​លើ​ផែនដី​នេះ យើង​ឃើញ​ហើយ​ពេល​ខ្លះ​មិន​អាច​តវ៉ា​នឹង​ព្រេងវាសនា​បាន​ទេ រស់នៅ​ជីវិត​មិន​ទៀងទាត់​ជីវភាព​មិន​ទៀងទាត់ សូម​ប្រកាន់​យក​សេចក្តី​ល្អ​និង​ភាព​ស្មោះត្រង់​រួម​ទាំង​ការ​ប្រឹងប្រែង ដើម្បី​ដុះខាត់​អនាគត គប្បី​សល់​ពេល​ខ្លះ​សិក្សា​បន្ថែម​ពី​ធម៌​សិក្សា​ពី​ការ​រស់នៅ​រៀន​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ ។

ជា​ចុង​ក្រោយ អរគុណ​សម្រាប់​ការ​ស្រលាញ់​ចូល​ចិត្ត​ខ្ញុំ ទ​ង្វើ​ល្អ​ខ្ញុំ​នឹង​នៅ​តែ​បន្ត​ធ្វើការ​ចែករំលែក​ក៏​សូម​ផ្សាយ​មេត្តា​ដល់​អ្នក​ទាំងឡាយ​ទាំងពួង​ផង​សូម​សុខ និង​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ