ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណ​ស​.​ពស្ត្រី​ម្នាក់ ត្រូវ​អតីត​ប្តី​វា​យស​ម្លា​.​ប់​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​នៅ​សង្កាត់​ស្វាយប៉ាក​ហើយ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ស​.​ពស្ត្រី​ម្នាក់ ដែល​ត្រូវ​ឃា​.​តករ​វាស​ម្លា​.​ប់ ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​០៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥​នេះ នៅ​ចំណុច​ដី​ឡូ​តិ៍​ទុក​ចោល​មួយ​កន្លែង ផ្លូវ​ឧកញ៉ា​ឌី​ប៊ូ ភូមិ​ស្វាយប៉ាក…

រាជធានី​ភ្នំពេញ ៖ ស​.​ពស្ត្រី​ម្នាក់ ដែល​ត្រូវ​ឃា​.​តករ​វាស​ម្លា​.​ប់ ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​០៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥​នេះ នៅ​ចំណុច​ដី​ឡូ​តិ៍​ទុក​ចោល​មួយ​កន្លែង ផ្លូវ​ឧកញ៉ា​ឌី​ប៊ូ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ​។ ចំណែក​ឃា​.​តករ ក៏​ស្គាល់​អត្តសញ្ញាណ​ដែរ គឺជា​អតីត​ប្ដី​របស់​ជន​រង​គ្រោះ តែ​ម្ដង ។

ស្ត្រី​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ឈ្មោះ អ៊ុ​ន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន​ជា អាន​ន្ន ហ្គា​ដេ​ន មាន​ទីលំនៅ​ផ្ទះ​លេខ​៥៨៩ ផ្លូវលំ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ចំណែក​ឃា​.​តករ​ដៃដល់ ដែល​ស​ម្លា​.​ប់​អតីត​ប្រពន្ធ មានឈ្មោះ ប៊​ន សេង​ហាប់ ភេទ​ប្រុស បច្ចុប្បន្ន​គេចខ្លួន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​តាម​ឃាត់ខ្លួន ។

តាម​ស្ត្រី​ឈ្មោះ ផៃ ឆឿ​ន អាយុ​៥១​ឆ្នាំ ជា​ម្ដាយបង្កើត​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០២២ កូនស្រី​បាន​សែនព្រេន​ជាមួយ​បុរស​ជា​ប្ដី​ឈ្មោះ ប៊​ន សេង​ហាប់ (​ឃា​.​តករ​) ហើយ​រស់នៅ​ជាមួយ​គ្នា​រហូត​មាន​មានកូន​ស្រី ចំនួន​១​នាក់​។ នៅ​អំឡុង​ឆ្នាំ​២០២៤ កូនស្រី​បាន​បែកបាក់​គ្នា ដោយសារ​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយ​បាន​ចាក​ចេញពីផ្ទះ​ទៅ​ធ្វើ​ជា​អ្នកបើកបរ ។

តាម​ស្ត្រី​ជា​ម្ដាយ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា កាលពី​៤​ថ្ងៃមុន ជនសង្ស័យ​បាន​មករ​កកូន​ស្រី​របស់​គាត់ (​ជន​រង​គ្រោះ​) ។ លុះ​នៅ​វេលា​រសៀល ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៥ កូនស្រី​បាន​រៀបចំ​ខ្លួន​ចេញ​ទៅ​ធ្វើការ​ដូច​សព្វដង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥ ពុំ​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ទូរ​សព្ទ​ក៏​មិន​ចូល លុះ​ក្រោយមក​ទើប​ដឹង​ថា កូនស្រី​ស្លា​.​ប់ ។

តាម​ស្ត្រី​ឈ្មោះ ធួន ធួ​ក ជា​មេការ​ភោជនីយដ្ឋាន ធ្វើការ​ជាមួយ​ជន​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៧​និង​៨ ខែមីនា ឆ្នាំ​២០២៥ ជន​រង​គ្រោះ​បាន​កក់​កញ្ចុះ​ឲ្យ​ប្ដី មក​ផឹកស៊ី ២​ថ្ងៃ ជាប់​គ្នា​ហើយ ពេល​កំពុង​ផឹកស៊ី ក៏​មានការ​ទាស់សម្ដី​គ្នា​ជា​បន្តបន្ទាប់ ។

តាម​ស្ត្រី​ជា​មេការ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៥ ជន​រង​គ្រោះ​បាន​កក់​កញ្ចុះ​ឲ្យ​ប្ដី​នាង​ផឹកស៊ី​ម្ដងទៀត ពេល​កំពុង​ផឹកស៊ី ដល់​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ជន​រង​គ្រោះ និង​ប្ដី បាន​ឈ្លោះប្រកែក​គ្នា ដោយ​ប្ដី​ជន​រង​គ្រោះ​ប្រចណ្ឌ​ជន​រង​គ្រោះ ។​ខណៈនោះ បុគ្គលិក​ហាង និង​រូប​នាង ក៏​បាន​ចូល​ទៅ​ឃាត់​។ នៅ​វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​យប់ ជន​រង​គ្រោះ​បាន​ចេញពី​ធ្វើការ​ដោយ​ទុក​ម៉ូតូ​នៅ​ហាង រួច​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ប្ដី ដោយ​នាង​ប្រាប់​ថា ទៅ​ផឹកស៊ី​បន្ត នៅ​ម្ដុំ​រង្វង់​មូល​នាង​មច្ឆា ។ នៅ​ពេល​នោះ គឺ​នាង​ប្រាប់​ថា កុំ​ឈ្លោះ​គ្នា​ទៀត​អី ហើយ​ស្រាប់តែ​បុរស​ជា​ប្ដី​នោះ បាន​និយាយ​ថា យក​នាង​ទៅ​ស​ម្លា​.​ប់​ចោល​ហើយ ។ រហូត​ដល់​វេលា​សៀ​ល​ថ្ងៃ​ទី​១០ ខែមីនា ក៏​ទទួល​ដំណឹង​ថា ជន​រង​គ្រោះ​ស្លា​.​ប់ ។

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​០៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ហាត់ប្រាណ​នៅ​ក្នុងភូមិ ក៏​បាន​ប្រទះ​ឃើញ​ស​.​ពស្ត្រី​រង​គ្រោះ ដេក​ស្លា​.​ប់​នៅ​ក្នុង​ដី​ឡូ​តិ៍ ទុក​ចោល​មួយ​កន្លែង តាម​ផ្លូវ​ឧកញ៉ា​ឌី​ប៊ូ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ កន្លែង​កើតហេតុ និង​ទាក់ទង​ទៅ​មន្ត្រី​នគរបាល​ជំនាញ ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ មាន​របង​ថ្ម​ព័ទ្ធ​ជុំវិញ ។

តាម​ការ​ត្រួតពិនិត្យ​សាកស​.​ព នៅ​ក្នុង​ហោប៉ៅ​សំពត់​មាន​ក្រវិល​កំប៉ុង​ស្រា​បៀរ​ចំនួន​៥, កូនសោរ​ម៉ូតូ ១​កូន សោរ​ដែក​២ លុយ​ខ្មែរ ចំនួន​៤៣,៥០០​រៀល ។ សាកស​.​ព​មាន​ស្នាម​ជាំភ្នែក ទាំង​សងខាង ស្នាម​ជាំ​នៅ​លើ​ផ្ទៃមុខ ទាំង​ស​ខាង ។

តាម​ការ​ត្រួតពិនិត្យ​សាកស​.​ព លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា​ថា នារី​រង​គ្រោះ​បាន​ស្លា​.​ប់​ដោយ​វាយ​ក្បាល និង​ខ្ទប់​ដង្ហើម ដែល​ជា​ករណី​ឃា​.​ត​កម្ម​។ ហើយ​នៅ​វេលា​រសៀល ដឹង​ដំណឹង​ដល់​ក្រុម​គ្រួសារ​និង​មានការ​បំភ្លឺ​បែកធ្លាយ ឃា​.​តករ គឺជា​អតីត​ប្ដី​របស់​ជន​រង​គ្រោះ តែ​ម្តង ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ