ខេត្តកំពង់ស្ពឺ៖ ក្មេងទំនើងម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ចំណែកបក្ខពួកពីរនាក់ទៀតកំពុងរត់គេចខ្លួនខណៈដែលពួកគេជិះម៉ូតូមួយគ្រឿងចូលចាក់សាំងបើកកែបម៉ូតូក៏ធ្លាក់ដាវកែច្នៃ ហើយព្យាយាមបើកគេចក៏ត្រូវបានគេរាយការណ៍នគរបាលតាមក្របួចបាន។
ការតាមឃាត់ខ្លួនក្មេងទំនើងបានកាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ចំណុចទំនប់ក្រាំងប្រស្រុក ស្ថិតក្នុងភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ ស្រុកភ្នំស្រួច។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថានៅមុនពេលឃាត់ខ្លួនក្មេងទំនើងខាងលើ÷
មានអាជីវក នៅស្ថានីយ៍ប្រេង(ការ៉ាសាំង) ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរាយការណ៍ថាៈ មានក្មេងចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KU-5917 បានចូលចាក់សាំងហើយបានធ្លាក់ដាវ០១ដើមចេញពីចេញពីកែបម៉ូតូ ពេលចាក់សាំងរួច បានរើសដាវដាក់ក្នុងកែបម៉ូតូរួចជិះទៅទិសខាងត្បូង។
មន្ត្រីនគរបាលបានបន្តថាក្រោយទទួលបានព័ត៌មាននៅវេលាម៉ោង១៤និង៣០នាទីថ្ងៃដដែល កម្លាំងនគរបាលជំនាញ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគីរីវ័ន្តឡើងស្ទាក់ ឃាត់បានក្មេងម្នាក់ជិះម៉ូតូមានភិនភាគខាងលើ ឈ្មោះ ហាំម៉ាត់ ស៉ីណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួចនៅចំណុចទំនប់ក្រាំងប្រស្រុក ស្ថិតក្នុងភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ ស្រុកភ្នំស្រួច យកមកសាកសួរបានឆ្លើយសារភាពថា រូបខ្លួន និងបក្ខពួកចំនួនពីរនាក់ទៀត
១-ឈ្មោះ ត្រា ភេទប្រុស អាយុ២០ឆ្នាំ ជាម្ចាស់ម៉ូតូ និង ម្ចាស់ដាវកែច្នៃ មិនស្គាល់ភូមិ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
២-មិនស្គាល់ឈ្មោះ ភេទស្រី (ទាំងពីរនាក់គេចខ្លួន)សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន។
ចំពោះក្មេងស្ទាវទំនើងរួមជាមួយវត្ថុតាងដាវកែច្នៃខុសច្បាប់ ឈ្មោះហាំម៉ាត់ ស៊ីណាល់ នគរបាលជំនាញនាំ យកទៅសួរនាំ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕




ចែករំលែកព័តមាននេះ