រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលខណ្ឌមានជ័យបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នេះ រដ្ឋបាលខណ្ឌមានជ័យ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ បានដាក់គ្រឿងចក្រចុះស្ដារប្រឡាយ និងប្រមូលសំរាមនៅក្នុងប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងក្រុមទី ៧ ភូមិភ្នាត, ភូមិប្រាំ , ក្រុមទី៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីសម្រួលប្រព័ន្ធផ្លូវទឹកឱ្យហូរបានលឿន។

មន្ត្រីរដ្ឋបាលខណ្ឌមានជ័យ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ សូមកុំបោះសំរាមចូលតាមលូ ឬប្រឡាយលូបែបនេះ ដែលធ្វើអោយមានការកកស្ទះនៅតាមប្រឡាយមេ ក្នុងនាមអាជ្ញាធរមូលដ្ឋានសង្ឃឹមនឹងជឿជាក់ថា បងប្អូននឹងចូលរួមសហការអោយបានគ្រប់ៗគ្នា ។





ចែករំលែកព័តមាននេះ