ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ថា​គាត់​មិន​ដក​ថយ​ដាច់​ខាត​ពី​ទឹក​ដី​អ៊ុ​យ​ក្រែន​ដែល​រុស្ស៊ី​​កាន់​កា.ប់

2 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​​​រុស្ស៊ី​ចង់​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​ធានា​សន្តិ​សុខ​ជាតិ​របស់​​​ខ្លួន​រយៈ​ពេល​​វែង​ ហើយ​នឹង​មិន​ប្រគល់​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​ខ្លួន​​កំពុង​កាន់​កាប់​ជា​ដាច់​ខាត​។​ ខាង​លើ​នេះជា​សម្ដី​​របស់​លោ​កពូទីន​នៅ​ក្នុង​ឱកាស​ជួប​សំណេះ​សំណា​ល​​ជាមួយ​គ្រួសារ​យោធិន​ពលី​​នៅ​ក្នុង​សមរ​ភូមិ​អ៊ុយក្រែន​។ លោក​ពូទីន​ក៏​ឆ្លៀត​​បញ្ចេញ​ប្រតិ​កម្ម​ដោយ​ប្រយោល​ទៅ​ប្រធានា​ធិ​បតី​បារាំង លោក​​ម៉ាក្រុង​ផង​ដែរ​​។ លោក​ថា​មេ​ដឹក​នាំ​បស្ចិម​ប្រទេស​មិន​ត្រូវ​វាយ​តម្លៃ​ទាប​​​ចំពោះ​ឆន្ទៈ​របស់​ប្រជា​ជន​រុស្ស៊ី​ទេ​។ លោក​ពូទីន​​​ឆ្លៀត​និយាយ​ដៀម​ដាម​ដាក់​ប្រទេស​បារាំង​ និង​ឆ្លៀត​និយាយ​រំលឹក​អំពី​ជំនាន់​​​អធិ​រាជ​បារាំង​ណាប៉ូឡេ​អុង​បូណា​ប៉ា​ដែល​បាន​​លើក​កង​ទ័ព​ជាង​កន្លះ​លាន​នាក់​វាយ​ចូល​ប្រទេស​រុស្ស៊ី​កាល​ពី​ឆ្នាំ​១៨១២។ នៅ​ទី​បំផុត​…

ទី​ក្រុង​ម៉ូស្គូ៖ ​​​រុស្ស៊ី​ចង់​បាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​ធានា​សន្តិ​សុខ​ជាតិ​របស់​​​ខ្លួន​រយៈ​ពេល​​វែង​ ហើយ​នឹង​មិន​ប្រគល់​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​ខ្លួន​​កំពុង​កាន់​កាប់​ជា​ដាច់​ខាត​។​ ខាង​លើ​នេះជា​សម្ដី​​របស់​លោ​កពូទីន​នៅ​ក្នុង​ឱកាស​ជួប​សំណេះ​សំណា​ល​​ជាមួយ​គ្រួសារ​យោធិន​ពលី​​នៅ​ក្នុង​សមរ​ភូមិ​អ៊ុយក្រែន​។ លោក​ពូទីន​ក៏​ឆ្លៀត​​បញ្ចេញ​ប្រតិ​កម្ម​ដោយ​ប្រយោល​ទៅ​ប្រធានា​ធិ​បតី​បារាំង លោក​​ម៉ាក្រុង​ផង​ដែរ​​។ លោក​ថា​មេ​ដឹក​នាំ​បស្ចិម​ប្រទេស​មិន​ត្រូវ​វាយ​តម្លៃ​ទាប​​​ចំពោះ​ឆន្ទៈ​របស់​ប្រជា​ជន​រុស្ស៊ី​ទេ​។

លោក​ពូទីន​​​ឆ្លៀត​និយាយ​ដៀម​ដាម​ដាក់​ប្រទេស​បារាំង​ និង​ឆ្លៀត​និយាយ​រំលឹក​អំពី​ជំនាន់​​​អធិ​រាជ​បារាំង​ណាប៉ូឡេ​អុង​បូណា​ប៉ា​ដែល​បាន​​លើក​កង​ទ័ព​ជាង​កន្លះ​លាន​នាក់​វាយ​ចូល​ប្រទេស​រុស្ស៊ី​កាល​ពី​ឆ្នាំ​១៨១២។ នៅ​ទី​បំផុត​ ណាប៉ូ​ឡេអុង​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​។ នេះ​អធិ​រាជ​សង្គ្រាម​ផង​នៅ​ចាញ់​ដៃ​រុស្ស៊ី​។​ ចុះ​ទម្រាំ​​កង​ទ័ព​ធម្មតា​ៗនឹង​​​រឹត​តែ​បរាជ័យ​ហៅ​លែង​ឮ​តែ​ម្ដង​។​​

លោក​ពូទីន​ហាក់​ដូច​ជា​ចង់​ធ្វើ​ជា​មេ​ចំណែក​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​លើក​នេះ​។ លោក​ថា​​​ភាគី​រុស្ស៊ី​​ត្រូវ​តែ​ជា​អ្នក​និយាយ​ថ្លៃ​មុន​។ លោក​ថា​យើង​ត្រូវ​តែ​ជ្រើស​រើស​មាគ៌ា​ដើរ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ផែន​ការ​សន្តិ​ភាព​​​ដើម្បី​សម​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​យើង​ និង​​ធានា​សន្តិ​ភាព​សម្រាប់​ប្រទេស​របស់​យើង​រយៈ​ពេល​យូរ​​។​ ចំពោះ​សំណួរ​របស់​ក្រុម​គ្រួសារ​យោធិន​ពលី​ដែល​ថា​តើ​លោក​ពូទីន​​នឹង​ដក​ថយ​ពី​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​កំពុង​កាន់​កាប់ដែរ​ឬ​​ទេ? លោក​ពូទីន​ឆ្លើយ​តប​ថា​​លោក​គ្មាន​កូន​ចិត្ត​សូម្បី​តែ​បន្តិ​ច​ថា​ត្រូវ​ដក​ថយ​ពី​ទឹក​ដី​ទាំង​នោះ​​ទេ​។ សព្វ​ថ្ងៃ​នេះ​ រុស្ស៊ី​កាន់​កាប់​ទឹក​ដី​អ៊ុយ​ក្រែន​​ជាង​​២០%​ ឬ​​១១៣​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ​។

លោក​ពូទីនបង្ហើប​ឱ្យ​ដឹង​​​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ថា​​លោក​បើក​ចិត្ត​ទូលាយ​ជា​និច្ច​​​សម្រាប់​ការ​ចរ​ចា​សន្តិ​ភាព​។ សំខាន់​ឱ្យ​តែ​​អ៊ុយ​ក្រែន និង​បស្ចិម​ប្រទេស​​​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ និង​ជា​លាយ​លក្ខណ៍​អក្សរ​នូវ​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​រុស្ស៊ី​កំពុង​កាន់​កាប់​។ ក្នុង​នោះ​មា​ន​តំបន់​គ្រីម៉េ​ដែល​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ទឹក​ដី​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​២០១៤​ បូកបញ្ចូល​​ទាំង​​តំបន់​៤​ទៀត​គឺខឺ​សុន​ លូហាន ដូញែត និង​ហ្សាប៉ូរី​ហ្សៀ។​ ម៉្យាង​ទៀត​ អ៊ុយ​ក្រែន​មិន​ត្រូវ​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​​ជា​ដាច់​ខាត​​។​​

សូម​រំលឹក​ថា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ពូទីន​ផ្ទុះ​កំហឹង និង​និយាយ​ដៀម​ដាម​ដាក់​​បារាំង​​​​បន្ទាប់​ពី​លោក​ម៉ាក្រុង​​កាល​ពី​ថ្ងៃ​ពុធ​ចាត់​ទុក​រុស្ស៊ី​ជាប្រទេស​ដែល​​​គំរាម​កំហែង​ចំពោះ​សន្តិ​សុខ​ជាតិ​របស់​ទ្វីប​អឺរ៉ុប​។ លោក​ម៉ាក្រុង​ថា​បើ​ដូច្នេះ​ទេ បារាំង​នឹង​ពិចារណា​ពង្រីក​ឆ័ត្រ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ការ​ពារ​សម្ព័ន្ធ​មិត្ត​ដទៃ​ទៀត ហើយ​លោក​ត្រៀម​កោះ​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​​អឺរ៉ុប​ដើម្បី​និយាយ​អំពី​ការ​បញ្ជូន​កង​រក្សា​សន្តិ​ភាព​​ទៅ​អ៊ុយក្រែន​​។

នៅ​រសៀល​ថ្ងៃ​សុក្រ​ វិមាន​ក្រឹម​ឡាំង​បញ្ជាក់​ថា​រុស្ស៊ី​ប្រហែល​ជា​ត្រូវ​ចាត់​វិធាន​ការ​ឆ្លើយ​តប​ទៅ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ផែន​ការ​ពង្រីក​កម្លាំង​យោធា​​របស់​សហ​ភាព​អឺរ៉ុប​។ តាម​ពិត​ បើ​គេ​ស្ដាប់​ពី​ខាង​ភាគី​អឺរ៉ុប​ អឺរ៉ុប​យល់​ថា​ខ្លួន​មិន​អាច​ពឹង​អាមេរិក​ត​ទៅ​ទៀត​ទេ​ក្នុង​កា​រការ​ពារ​សន្តិ​សុខ​របស់​ខ្លួន​។ ដូច្នេះ​ត្រូវ​តែ​ធ្វើ​ទំនើប​កម្ម​កង​ទ័ព និង​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ចាត់​ទុក​ថា​នេះ​ជា​រឿង​មិន​ធម្ម​តា​ទេ ហើយ​​ខ្លួន​ត្រូវ​តែ​តាម​ដានបញ្ហា​នេះ​​ដោយ​យក​ចិត្ត​ទុក​ដាក់​​​។ ជា​ពិសេស ក្រឹម​ឡាំង​ចាប់​អារម្មណ៍​ត្រង់​ចំណុច​ដែល​អឺរ៉ុប​ចាត់​ទុក​រុស្ស៊ី​ជា​ការ​គំរាម​កំហែង​។ មាន​ន័យ​ថា​ចាប់​ផ្ដើម​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​​ដូច​មុន​​ទៀត​ហើយ​​។ រុស្ស៊ី​​ថា​ខ្លួន​ត្រូវ​តែ​​រៀប​ជើង​ព្រួលទុក​ជា​មុន​​ដើម្បី​ការ​ពារ​សន្តិសុខ​ជាតិ​របស់​ខ្លួន​។ ​វិមាន​ក្រឹម​ឡាំង​យល់​ថា​អឺរ៉ុប​ធ្វើ​ដូច្នេះ​ហាក់​ដូច​ជា​ផ្ទុយ​ពី​​អ្វី​ដែល​ពួក​គេថ្លែង​​ថា​ចង់​ឃើញ​ការ​បញ្ចប់​សង្គ្រាម​​​នៅ​​អ៊ុយ​ក្រែន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ